ព័ត៌មានជាតិ
បេក្ខជន Cambodia Idol ទាំងបួន បានជួបសម្តេចតេជោ ហ៊ុន សែន ផ្ទាល់នៅថ្ងៃបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញ
BY Khmernote Media
August 31, 2022
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀតនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចតេជោ បានមានប្រសាសន៍រម្លឹក idol លីម តិចម៉េង ថាចង់ផ្ទុះហ្វេសបុករបស់សម្តេច ដោយសារ idol ទាំងបួន ក្នុងវគ្គ final ទទួលបាន Like និង Follow ច្រើន។

សម្ដេចតេជោក៏លើកសរសើរពីកម្មវិធី Cambodia Idol នៅវគ្គចុងក្រោយ មិនមានការចម្រូងចម្រាស់ការដាក់ពិន្ទុ និង ប្រព្រឹត្តទៅដោយរលូន ហើយសម្តេចក៏បានរម្លឹកការឧបត្ថម្ភបេក្ខជន ៤ នាក់ ក្នុងម្នាក់បាន ៦លានរៀលផងដែរ៕
