PR

ក្រុមហ៊ុន ព្រី​ន​ស៍ រៀល អ៊ី​ស្ទេ​ត គ្រុប ឈ្នះ​ពានរង្វាន់ 5 នៅ​ក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា PropertyGuru លើក​ទី 7 ប្រចាំឆ្នាំ 2022

BY
Liny Chan
August 31, 2022

រាជធានីភ្នំពេញ, ថ្ងៃ​ទី 28 សីហា ឆ្នាំ ​2022 ៖ ក្រុមហ៊ុន ព្រី​ន​ស៍ រៀល អ៊ី​ស្ទេ​ត គ្រុប បាន​ឈ្នះ​ពានរង្វាន់​កំពូល​ជា​អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត​ប្រចាំឆ្នាំ (Best Developer) ក៏​ដូច​ជា​ពានរង្វាន់​អ្នក​អភិវឌ្ឍន៍​សម្រាប់​ការ​ប្រើប្រាស់​ចម្រុះ​ល្អ​បំផុត (Best Mixed Use Developer) ក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា PropertyGuru លើក​ទី 7 ប្រចាំឆ្នាំ 2022 ដែល​ការ​ប្រគល់​ពានរង្វាន់​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​លៀង​សាយភោជន៍​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា នៅ​ថ្ងៃ​ទី 26 ខែសីហា ឆ្នាំ​ 2022 កន្លង​ទៅ​នេះ ​។

គម្រោង Prince International Plaza របស់​ក្រុមហ៊ុន ព្រី​ន​ស៍ រៀល អ៊ី​ស្ទេ​ត គ្រុប ក៏​បាន​ឈ្នះ​ពានរង្វាន់​កំពូល​ជា​អ្នក​អភិវឌ្ឍន៍​សម្រាប់​ការ​ប្រើប្រាស់​ចម្រុះ​ល្អ​បំផុត (Best Mixed Use Developer) និង​ពានរង្វាន់​ការ​រចនា​ប្លង់​ស្ថាបត្យកម្ម​សម្រាប់​ការ​ប្រើប្រាស់​ចម្រុះ​ល្អ​បំផុត​(Best Mixed Use Architectural Design) ។ គម្រោង​មួយទៀត​គឺ​គម្រោង Prince One Tropica ទទួល​បាន​ពានរង្វាន់​រចនា​ប្លង់​មេលំ​នៅ​ដ្ឋា​ន​ល្អ​បំផុត (Best Housing Masterplan Design)​ ។

លោក Edward Lee នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ព្រី​ន​ស៍ រៀល អ៊ី​ស្ទេ​ត គ្រុប​បាន​កត់​សម្គាល់ថា ការ​ទទួលស្គាល់​ក្រុមហ៊ុន ព្រី​ន​ស៍ រៀល អ៊ី​ស្ទេ​ត គ្រុប ជា​អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត និង​អ្នក​អភិវឌ្ឍន៍​សម្រាប់​ការ​ប្រើប្រាស់​ចម្រុះ​ល្អ​បំផុត​ប្រចាំឆ្នាំ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ភាព​ខ្លាំង​នៃ​ផលិតផល​របស់​ខ្លួន​ក្នុង​ការ​បំពេញ​សេចក្តី​ប្រាថ្នា​របស់​អ្នក​ប្រើប្រាស់​អចលនទ្រព្យ​នៅ​កម្ពុជា ​។ លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​មាន​កិត្តិយស​ណាស់​ដែល​បាន​ទទួល​ពានរង្វាន់​នេះ ព្រោះ​វា​ជា​ការ​ទទួលស្គាល់​នូវ​គម្រោង​ដែល​ក្រុមហ៊ុន​បាន​អភិវឌ្ឍ​កន្លង​មក ដោយ​ឈរ​លើ​ទស្សនៈ​អភិវឌ្ឍន៍ “​ប្រកបដោយ​និរន្តរភាព និង​តម្លៃ​សមរម្យ​” ។

លោក​បាន​បន្ថែម​ថា នៅ​ពេល​ដែល​យើង​ផ្លាស់​ប្តូរ​របៀប​រស់នៅ​តាម​បែប​គន្លង​ថ្មី​ក្រោយ​ពេល​មានការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​-19 តម្រូវការ​របស់​យើង​ក៏​បាន​ផ្លាស់​ប្តូរ ហើយ​អ្នក​អភិវឌ្ឍន៍​ត្រូវ​បង្កើត​ផលិតផល​ដែល​អាច​លើក​ស្ទួយ​សហគមន៍​តាម​រយៈ​ការ​បង្កើត​តម្លៃ ដោយ​ឈរ​លើ​ទស្សនៈ​របស់​អ្នក​ប្រើប្រាស់​ ។

Prince International Plaza គឺជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ថ្មី​របស់​ក្រុមហ៊ុន​ព្រី​ន​ស៍ រៀល អ៊ី​ស្ទេ​ត គ្រុប ដែល​មាន​ផ្សារ​ទំនើប​ខ្នាត​ធំ អគារ​ការិយាល័យ​កម្រិត 5A និង​បន្ទប់​ខុន​ដូ​ដ៏​ប្រណិត​ចំនួន 456 យូ​នី​ត ដែល​មាន​ចំណតរថយន្ត​ជាង 1,000 កន្លែង​សម្រាប់​អតិថិជន ក៏​ដូច​ជា​អ្នក​ស្នាក់​នៅ​ក្នុង​អគារ​ផង​ដែរ ​។

គម្រោង​អភិវឌ្ឍន៍​ថ្មី​នេះ​មាន​គោលបំណង​បំពេញតម្រូវការ​របស់​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​ដែល​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស និង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី និង​នៅ​ចំណុចប្រសព្វ​នៃ​ខណ្ឌ​ធំ​ៗ​ទាំង​បី​គឺ ខណ្ឌទួលគោក ខណ្ឌមានជ័យ និង​ខណ្ឌ​សែន​សុខ​។ គម្រោង​នេះ​គ្រោង​នឹង​បើក​ដំណើរការ​សាកល្បង​នៅ​ខែធ្នូ ឆ្នាំ 2022 ខាង​មុខ​នេះ​។

ក្រុមហ៊ុន​ព្រី​ន​ស៍ រៀល អ៊ី​ស្ទេ​ត គ្រុប​កំពុង​ឈាន​ទៅ​មុខ​ជាមួយនឹង​ការ​អភិវឌ្ឍន៍​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នៅ​ឆ្នាំ​នេះ ជា​ពិសេស​គឺ​គម្រោង Prince One Tropica ដែល​ជា​គម្រោង​អភិវឌ្ឍន៍​បុរី​វីឡា​ដ៏​ប្រណិត​បែប​អភិជន​ដំបូង​របស់​ខ្លួន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌ​សែន​សុខ​។ Prince One Tropica ផ្តល់​ជូន​ផ្ទះ​ចំនួន​ប្រាំពីរ​ប្រភេទ រួម​មាន វីឡា​កូនកាត់ ផ្ទះ​អាជីវកម្ម វីឡា​ទោល វីឡា​ភ្លោះ និង​វីឡា​ឃ្វី​ន​ ។​ល​។ ៕

Share This Post: