សិល្បៈ

ទាំងស្អាតនិងពូកែ! មកដឹងថាតើបវកញ្ញារូបណាខ្លះដែលត្រូវតំណាងកម្ពុជា ចូលរួមប្រកួតកម្មវិធីនៅលើឆាកអន្តរជាតិនៅចុងឆ្នាំនេះ

BY
Naren
September 1, 2022

(ភ្នំពេញ)៖ ខណៈដែលវិស័យបវកញ្ញានៅកម្ពុជា ហាក់កំពុងតែមានការប្រកួតប្រជែង និងរីកចម្រើនគួរឱ្យកត់សម្គាល់នោះ។ កម្ពុជាក៏មានបេក្ខភាពមួយចំនួនដែលត្រៀមខ្លួនរួចជាស្រេចដែលត្រូវតំណាងកម្ពុជា ចូលរួមប្រកួតកម្មវិធីនៅលើឆាកអន្តរជាតិនៅចុងឆ្នាំនេះ។

បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ (Miss Universe Cambodia)

កញ្ញា ហង្ស ម៉ានីតា អាយុ២៤ឆ្នាំ កម្ពស់១៦៧ស.ម បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ អាចនិយាយបាន៣ភាសា (ខ្មែរ, អង់គ្លេស និងបារាំង)។ កញ្ញានឹងតំណាងកម្ពុជាចូលរួមប្រកួតបវកញ្ញាចក្រវាលលើកទី៧១ ទោះបីជាយ៉ាងណាទីតាំង និងកាលបរិច្ឆេទប្រកួតនៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយ។


(រូបភាពពីគណនី IG: HANG MANITA)

បវកញ្ញាពិភពលោកកម្ពុជាឆ្នាំ២០២១ (Miss World Cambodia)

កញ្ញា សារី សុវត្តី អាយុ២៣ឆ្នាំ កម្ពស់ ១.៦៣ម៉ែត្រ បញ្ចប់ការសិក្សាបរិញ្ញាប័ត្រអក្សរសាស្រ្ដអង់គេ្លស ផ្នែកអប់រំនៅវិទ្យាស្ថានភាសាបរទេស។ កញ្ញានឹងតំណាងកម្ពុជាចូលរួមប្រកួតបវកញ្ញាពិភពលោកលើកទី៧០ នៅចុងឆ្នាំ២០២២នេះ ទោះបីជាយ៉ាងណាទីតាំង និងកាលបរិច្ឆេទប្រកួតនៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយ។

(រូបភាពពី៖ Facebook Miss World Cambodia)

បវកញ្ញាអន្តរជាតិកម្ពុជាឆ្នាំ២០២១ ( Miss International Cambodia)

កញ្ញា ជា ឆារ៉ានី អាយុ២៦ឆ្នាំ កម្ពស់១,៦៥ម៉ែត្របញ្ចប់ការសិក្សាផ្នែកធនាគារ និងហិរញ្ញវត្ថុ។
កញ្ញានឹងតំណាងប្រទេសកម្ពុជាក្នុងការប្រកួតបវរកញ្ញាអន្តរជាតិលើកទី៦០ ដែលនឹងប្រព្រឹត្តនៅចុងឆ្នាំ២០២២ នៅប្រទេសជប៉ុន។


(រូបភាពពី៖ Facebook MISS CAMBODIA)

បវកញ្ញាអន្តរទ្វីបកម្ពុជាឆ្នាំ២០២២ (Miss intercontinental Cambodia )

(រូបភាពពី Miss World Cambodia)

កញ្ញា ស៊ីម ច័ន្ទស្រីមុំ។ កញ្ញានឹងត្រូវតំណាងអោយកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Intercontinental 2022 ដែលនឹងប្រារព្ធធ្វើឡើងនៅទីក្រុង SHARM EL SHEIK, ប្រទេសអេហ្ស៊ីប នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

បវកញ្ញាឯកភពផែនដីកម្ពុជា២០២០ (Miss Planet Cambodia)

កញ្ញា ប៉ុន សុរ៉ាវត្តីមានវ័យ២២ឆ្នាំ កំពស់ ១.៧០ម៉ែត្រ សិក្សាជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច។ កញ្ញានឹងតំណាងឱ្យកម្ពុជាចូលរួមប្រកួត Miss Planet International 2022 ធ្វើឡើងនៅប្រទេសUganda នៅទ្វីបអាហ្វ្រិក ក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ។

(រូបភាពពី FB: Soravattey Pon)

Miss Grand Cambodia ២០២២

កញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី អាយុ២២ឆ្នាំ កម្ពស់ ១.៧៧ម៉ែត្រ សព្វថ្ងៃជាតារាសម្តែងនិងម៉ូដែល។ កញ្ញានឹងតំណាងកម្ពុជាចូលរួមប្រកួត Miss Grand International 2022 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅខែតុលា ខាងមុខនេះ។

(រូបភាពពី FB: Pich Votey Saravody)

Share This Post: