Naren
  • PR

    ស្វាគមន៍ការសម្ពោធផលិតផល 2 ក្នុងពេលតែមួយ!​ នៅថ្ងៃទី24 ខែមីនា ក្រុមហ៊ុន HONOR ប្រចាំប្រទេសកម្ពុជា បានរៀបចំព្រឹត្តិការណ៍សម្ពោធផលិតផលថ្មីជាផ្លូវការគឺ HONOR Pad X8b & HONOR X8d ដោយមានការចូលរួមពី KOL ល្បីៗជាច្រើនរួមមាន ជេននី (Jennie), សៀ នាង (Sea Neang), ហាវ ហៀង (Hav Heang), អាលីហ្សា (Alisa), Tech Reviewer ដ៏ល្បី ហ្វីម

    March 24, 2026
  • PR

    ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦​ – ក្រុមហ៊ុន ណាយស៍ ផេភើរ (ខេមបូឌា) កម្ពុជាបានបើកសម្ពោធជាផ្លូវការនូវប្រតិបត្តិការសិប្បកម្មខោទឹកនោម ម៉ាកប៉ាវប៉ាវ របស់ខ្លួននៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ​ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការពង្រឹងទៅលើផលិតភាពនៅក្នុងស្រុករបស់ក្រុមហ៊ុន និងចូលរួមចំណែកដល់ការរីកចម្រើននៃអាជីវកម្ម និងផលិតកម្មរបស់ប្រទេស​កម្ពុជា។ ពិធីសម្ពោធនេះមានការចូលរួមពីសំណាក់ ដៃគូពាណិជ្ជកម្ម ក្រុមសារព័ត៌មាន និងអ្នកផលិត​មាតិកាជាច្រើនរូប​ ​ដើម្បីចូលរួមជាសក្ខីភាពនៃការដាក់ដំណើរការជាផ្លូវការនៃសិប្បកម្មខោទឹកនោមម៉ាក ប៉ាវប៉ាវ នៅក្នុងប្រទេសកម្ពុជា និងចែករំលែក​ចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រុមហ៊ុនក្នុងការបង្កើនការផលិតវេចខ្ចប់ និងដាក់លក់នៅក្នុងទីផ្សារក្នុងស្រុក។ ក្នុងចំណោមភ្ញៀវកិត្តិយសទាំង​អស់ រួមមានវត្តមាន លោក Wu Jin Qin ដែលជាប្រធានក្រុមហ៊ុន Nice Paper និងជាដៃគូផលិតកម្មពីប្រទេសចិន ដែលវត្តមានរបស់លោកបានបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងពាណិជ្ជកម្មកម្ពុជា និងភាគីវិនិយោគអន្តរជាតិ​ក្នុងការគាំទ្រទៅដល់ការពង្រីកវិស័យផលិតកម្ម និងឯកជនក្នុងប្រទេស។ លោក Wu Jin Qin, ប្រធានក្រុមហ៊ុន Nice Paper និងជាដៃគូផលិតកម្មពីប្រទេសចិន ដើម្បីអបអរសាទរក្នុងឱកាសដ៏វិសេសវិសាលនេះ ដៃគូសហការពីប្រទេសចិន លោក Wu Jin Qin ក៏បានឧបត្ថម្ភនូវ

    March 23, 2026
  • PR

    [សេចក្តីជូនដំណឹង] អំពីសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក DEEPAL និង CHANGAN សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុន​តែមួយគត់​ដែលត្រូវបានទទួលស្គាល់ដោយក្រសួង​ពាណិជ្ជកម្ម ទៅលើសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្ត គ្រឿងបន្លាស់ និងគ្រឿងតុបតែងម៉ាក “DEEPAL” និង “CHANGAN” មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា ។ អាស្រ័យហេតុនេះ ក្រុមហ៊ុននឹង​ចាត់វិធានការតាមផ្លូវច្បាប់ចំពោះរាល់ការនាំចូល និងចែក​ចាយរថយន្ត​ម៉ាក DEEPAL និង CHANGAN​ ដែលមានភ្ជាប់ម៉ូដែលមកជាមួយ ពីសំណាក់ក្រុមហ៊ុន ឬ បុគ្គលណាដែលមិនទទួល​បាន​សិទ្ធិនាំចូលស្របច្បាប់។ [𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭]​

    March 18, 2026
  • PR

    តាមគន្លងជោគជ័យរបស់ក្រុមហ៊ុន ជីប ម៉ុង​ តាំងពីឆ្នាំ​១៩៨២ ដែលជាក្រុមហ៊ុនខ្មែរដ៏ធំ មានបទពិសោធន៍ និងការរីកចម្រើនលើពហុវិស័យជាច្រើន នៅកម្ពុជា ជាង ៤ ទសវត្សរ៍ ធនាគារ ជីប ម៉ុង បានបន្តពង្រឹងសមត្ថភាព និងពង្រីកសេវាកម្មរបស់ខ្លួនជាធនាគារពាណិជ្ជដែលមានភាពរឹងមាំ និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីអតិថិជន និងដៃគូអាជីវកម្មនៅទូទាំងប្រទេស។ ដោយផ្អែកលើមូលដ្ឋានហិរញ្ញវត្ថុដែលមានស្ថិរភាព ការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍យូរឆ្នាំរបស់ក្រុមហ៊ុនមេ ធនាគារ ជីប ម៉ុង ប្តេជ្ញាបន្តតួនាទីយ៉ាងសកម្មក្នុងការផ្តល់ហិរញ្ញប្បទាន និងការគាំទ្រដល់វិស័យយុទ្ធសាស្ត្រនានា ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងមានចីរភាព។ យើងខ្ញុំជឿជាក់ថា វិស័យធនាគារនៅកម្ពុជា បន្តមានស្ថានភាពរឹងមាំ និងមានសក្ដានុពលសម្រាប់ការរីកចម្រើនជាបន្តបន្ទាប់ ក្រោមការណែនាំ និងការត្រួតពិនិត្យរបស់

    March 18, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជាដើម្បីបង្កភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋ និងអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ខាងមុខនេះ អាជ្ញាធរខេត្តតាកែវ បានត្រៀមរៀបចំ “ព្រឹត្តការណ៍តាកែវសង្ក្រាន្ត ឆ្នាំ២០២៦” ដែលមានរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសាខាងមុខ នៅបរិវេណសួនច្បារមាត់បឹងតាកែវ។ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ដើម្បីបង្ករភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំមមី អាជ្ញាធរខេត្តនឹងរៀបចំព្រឹត្តការណ៍តាកែវសង្ក្រាន្ត រយៈពេល៣ថ្ងៃ នៅសួនច្បារមាត់បឹងតាកែវ ដោយមានរៀបចំទីតាំងកម្សាន្តសប្បាយជាច្រើនកន្លែង រួមមាន៖ ភូមិមរតកវប្បធម៌ប្រវត្តិសាស្រ្ត ភូមិល្បែងប្រជាប្រិយ តំបន់ត្រជាក់ចិត្ត ពីធីសាសនា  ការសម្ដែងសិល្បៈបុរាណ និងការតាំងបង្ហាញមុខម្ហូបល្បីៗប្រចាំខេត្តតាកែវជាច្រើនទៀត។

    March 18, 2026
  • PR

    ដើម្បីអបអរសាទរការខិតជិតមកដល់នៃគម្រប់ខួប ៣០ឆ្នាំនាឆ្នាំក្រោយនេះ ក្រុមហ៊ុនបានរៀបចំកម្មវិធី ISI GROUP Gala នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sofitel Phnom Penh ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន មន្ត្រីរដ្ឋាភិបាល ថ្នាក់ដឹកនាំក្នុងវិស័យសំណង់ និងឧស្សាហកម្ម និងតំណាងមកពីវិស័យសាធារណៈ និងឯកជនជាច្រើនរូប។ ស្របពេលជាមួយនឹងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ក្រុមហ៊ុន ISI GROUP ក៏មានមោទនភាពក្នុងការដាក់បង្ហាញចេញនូវអត្តសញ្ញាណយីហោថ្មី ដែលនឹងធ្វើឲ្យសម្ព័ន្ធអាជីវកម្មទាំងអស់របស់ខ្លួន មានអត្តសញ្ញាណមួយរួមគ្នា។ នេះជាយុទ្ធសាស្ត្រពង្រឹងភាពស៊ីចង្វាក់គ្នារវាងស្លាកយីហោក្រុមហ៊ុនទាំងអស់ ដើម្បីពង្រីកកិត្តិនាមនៅក្នុងទីផ្សារ និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុនបុត្តសម្ព័ន្ធទាំងអស់ ក្នុងការចូលរួមធ្វើឲ្យជីវិតរបស់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរឡើង។ បច្ចុប្បន្ន ISI GROUP ត្រូវបានដំណើរការ

    March 7, 2026
  • PR

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធីប្រោសព្រំសូត្រមន្តទទួលវត្ថុបុរាណខ្មែរសរុបចំនួន ៧៤ រូប មកពីប្រទេសអង់គ្លេសវិញ នៅសារមន្ទីរជាតិ ក្រោមអធិបតីភាពរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងវត្តមានរបស់លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងលោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្មក្រុមហ៊ុន ជីប ម៉ុង រួមទាំងស្ថាប័នរដ្ឋ និងឯកជនផ្សេងៗទៀត។ ផ្សារភ្ជាប់នឹងស្មារតីរួមគ្នា បន្តថែរក្សាអភិរក្សសម្បត្តិវប្បធម៌ខ្មែរ

    February 28, 2026
  • PR

    (ភ្នំពេញ)៖ មោទនភាពក្នុងការបង្ហាញអត្តសញ្ញាណខ្មែរលើឆាកអន្តរជាតិ! CAMBODIA BLACK និងភេសជ្ជៈប៉ូវកម្លាំងកម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភទាំងស្រុងក្នុងដំណើរទៅប្រកួតក្នុង «ព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវ៉ាត់គុនខ្មែរ ជើងឯកប្រចាំទ្វីបអឺរ៉ុប ឆ្នាំ ២០២៦» ដោយនាំយកកីឡាករ-កីឡាការិនីជួរមុខទាំង ៦ រូបទៅប្រកួតនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ដំណើរការចូលរួមប្រកួតនេះ គឺជាការរួមសហការគ្នារវាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធគុនខ្មែរអន្តរជាតិ ដើម្បីបន្តនាំយកជ័យជំនះពីឆាកអន្តរជាតិមកមាតុភូមិវិញ ជាពិសេសផ្សព្វផ្សាយគុនខ្មែរឱ្យកាន់តែសាយភាយលើឆាកអន្តរជាតិ។ សម្រាប់កីឡាករ-កីឡាការិនី ដែលនឹងត្រូវប្រកួតជាមួយកីឡាករ-កីឡាការិនីបារាំងលើសង្វៀននាថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២៦ រួមមាន៖ ពេជ្រ អាទិទេព, ពេជ្រ

    February 24, 2026
  • ព័ត៌មានជាតិ

    “កងកម្លាំងថៃបានឈ្លានពានចូល និងកាន់កាប់ទឹកដីក្នុងដែនអធិបតេយ្យកម្ពុជា ហួសពីខ្សែបន្ទាត់នៃជម្លោះ និងផែនទីឯកតោភាគីរបស់ខ្លួនទៅទៀត ដោយការបិទផ្លូវចូលភូមិតាមរយៈការរាយលួសបន្លា និងទូកុងតឺន័រ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៨ម៉ឺននាក់មិនអាចត្រឡប់ទៅផ្ទះ និងភូមិឋានរបស់ពួកគាត់វិញបាន”។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានថ្លែងដូច្នេះប្រាប់សារព័ត៌មាន Foxnews របស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាម៉េរិក) ក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ សម្តេចធិបតី

    February 20, 2026
  • PR

    (ភ្នំពេញ)៖ ជាផ្សារខ្មែរ ដែលតែងតែគាំទ្រគ្រប់សកម្មភាពលើកស្ទួយផលិតផលខ្មែរពិតប្រាកដ! ជីប ម៉ុង រីថែល បានក្លាយជាទីតាំងសម្ពោធផ្លូវការនូវ «យុទ្ធនាការផលិតផលជាតិ» ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ជីប ម៉ុង រីថែល ព្រមទាំងសិប្បករ-ផលិតករក្នុងស្រុក តំណាងវិស័យឯកជន សហគ្រាសធុនតូច-មធ្យម និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ កិច្ចសហប្រតិបត្តិការនេះ គឺជាសក្ខីភាព បង្ហាញពីការសាមគ្គីភាពគ្នាជាធ្នុងមួយ ក្នុងការចូលរួមលើកកម្ពស់ផលិតផលជាតិ ស្របពេលដែលបច្ចេកវិទ្យាកាន់តែជឿនលឿន បូកផ្សំនឹងបែបផែនថ្មីនៃផ្សារទំនើបនៅកម្ពុជា មិនថាជាផ្សារទំនើប ម៉ាត ឬមីនីម៉ាត ដើម្បីបំពេញតម្រូវការអតិថិជននៅក្នុងស្រុកឱ្យកាន់តែងាយស្រួល ក៏ដូចជាសម្រួលដល់ភាពចាំបាច់របស់ភ្ញៀវបរទេសនៅតាមតំបន់។ ក្នុងនាមជាប្រជាជនខ្មែរ ផ្សារភ្ជាប់ឈាមជ័រតែមួយ

    February 18, 2026