ខ្មែរណូត

ស្វែងរក

  • PR

    តម្លៃលើសពីការរំពឹងទុក! HONOR សម្ពោធជាផ្លូវការនូវ HONOR Pad X8b និង HONOR X8d ជាមួយតម្លៃចាប់ពី $179 ប៉ុណ្ណោះ

    BY Naren March 24, 2026
    តម្លៃលើសពីការរំពឹងទុក! HONOR សម្ពោធជាផ្លូវការនូវ HONOR Pad X8b និង HONOR X8d ជាមួយតម្លៃចាប់ពី $179 ប៉ុណ្ណោះ

    ស្វាគមន៍ការសម្ពោធផលិតផល 2 ក្នុងពេលតែមួយ!​ នៅថ្ងៃទី24 ខែមីនា ក្រុមហ៊ុន HONOR ប្រចាំប្រទេសកម្ពុជា បានរៀបចំព្រឹត្តិការណ៍សម្ពោធផលិតផលថ្មីជាផ្លូវការគឺ HONOR Pad X8b & HONOR X8d ដោយមានការចូលរួមពី KOL ល្បីៗជាច្រើនរួមមាន ជេននី (Jennie), សៀ នាង (Sea Neang), ហាវ ហៀង (Hav Heang), អាលីហ្សា (Alisa), Tech Reviewer ដ៏ល្បី ហ្វីម រៀល (Film Reel) និង MC គឺលោក ដេវីត (David)  ព្រមទាំងបងប្អូនមិត្តអ្នកសារព័ត៌មានល្បីៗនៅក្នុងប្រទេសកម្ពុជា។

     

    នៅក្នុងកម្មវិធីសម្ពោធនេះ អ្នកចូលរួមទាំងអស់បានទទួលបទពិសោធន៍យ៉ាងពិសេស តាមរយៈកម្មវិធីដ៏សម្បូរបែបដូចជា ការធ្វើបទបង្ហាញពីផលិតផល HONOR Pad X8b និង HONOR X8d ដែលបង្ហាញពីសមត្ថភាពពិសេសៗ បច្ចេកវិទ្យាថ្មីៗ ព្រមទាំងមានការសម្តែងពីតារាកិត្តិយសល្បីៗ ដែលបាននាំមកនូវភាពសប្បាយរីករាយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ក៏មានកម្មវិធី Talkshow ពី KOLs ដើម្បីចែករំលែកបទពិសោធន៍ពិតៗពីការប្រើប្រាស់ផលិតផលទាំងពីរនេះ។

     

    • HONOR Pad X8b ជម្រើសដ៏ឆ្លាតវៃសម្រាប់ជីវិតប្រចាំថ្ងៃ

    តម្លៃត្រឹមតែ $179 (WIFI) | $199 (LTE) មកជាមួយជាលក្ខណៈសម្បត្តិដូចជា ៖​

    . ថាមពលថ្មធំ 10100mAh ប្រើប្រាស់ដោយគ្មានការបារម្ភ

    . អេក្រង់ធំ 11Inch ងាយស្រួលមើល ជាមួយមុខងារការពារភ្នែក

    . រូបរាងលោហៈធន់ អាចការពារគ្រប់ជ្រុងមាំគ្រប់កាលៈទេសៈជាមួយភាពធន់កម្រិតផ្កាយ 5 ពី SGS

    . Speaker 4 គ្រាប់គ្រប់ជ្រុង អាចទស្សនាវីដេអូដ៏ជក់ចិត្តជាមួយកម្រិតសំឡេងខ្លាំង ពីរោះ នាំមកនូវការកម្សាន្តដ៏រីករាយ

    . HONOR Pad X8b អាចប្រើប្រាស់លើឯកសារការិយាល័យគ្រប់ប្រភេទ និងជួយឲ្យប្រសិទ្ធភាពការងារកាន់តែខ្ពស់ជាងមុន

    . HONOR Pad X8b បំពាក់នូវមុខងារ Kid Mode បង្កើតនូវការកម្សាន្ត និងរៀនសូត្រសម្រាប់កូនៗរបស់អ្នកប្រកបដោយសុវត្ថិភាពបំផុត ដែលអាចគ្រប់គ្រងមាតិកាសមស្របសម្រាប់កុមារ កំណត់ពេលវេលាប្រើប្រាស់ច្បាស់លាស់ បច្ចេកវិទ្យាការពារភ្នែគ ជួយឲ្យកុមារលេងដោយគ្មានកង្វល់។

     

    • HONOR X8d ស្មាតហ្វូនដែលស៊ីវិល័យ ផ្តល់នូវបទពិសោធថ្មីលើសពីការរំពឹងទុក

    តម្លៃត្រឹមតែ $249 បាននាំមកនូវលក្ខណៈពិសេសៗជាច្រើនរួមាន៖

    . រូបរាងស្តើង7.45mm ទម្ងន់ស្រាល 183.5g ប្រកបដោយភាពទាន់សម័យ និងងាយស្រួលចាប់កាន់

    . ថាមពលថ្មធំ 7000mAh ប្រើបានពេញមួយថ្ងៃ ជាមួយនឹងបច្ចេកវិទ្យាសាកលឿន 45W

    . ប៊ូតុងចុចប្រើប្រាស់ AI រហ័ស

    . ធន់នឹងការធ្លាក់ពីកម្ពស់ 2ម៉ែត្រ និងការពារទឹកកម្រិត IP65 ការពារគ្រប់ជ្រុងជ្រោយ ជាមួយនឹងវិញ្ញាបនបត្រភាពធន់ SGS

    . កាមេរ៉ាទំហំ 108MP Ultra-Clear ដែលអាចថតរូបបានច្បាស់ខ្លាំង ទោះហ្សូមក៏នៅតែច្បាស់ និងអាចរក្សាគុណភាពបានយ៉ាងច្បាស់ ជាមួយនឹង 3x Portrait Mode អាចថតរូបបាន Portrait បានស្អាតស្រស់ស្អាតតាមបែបធម្មជាតិ។ លើសពីនេះវាមាន AI Photo Editing ដែលជួយកែរូបភាពបានយ៉ាងឆ្លាតវៃដូចគ្នា ៖ AI Ultra HD (បង្កើនភាពច្បាស់រូបភាព) | AI Photo Expansion (ពង្រីកផ្ទៃរូបភាព) | AI Eraser (លុបវត្ថុដែលមិនចង់បានក្នុងរូបភាព) | AI Cutout (កាត់យកវត្ថុ ឬមនុស្សចេញពីផ្ទៃខាងក្រោយបានងាយ)


    HONOR X8d មិនត្រឹមតែជាស្មាតហ្វូនទេ តែប្រៀបដូចមានជំនួយការនៅក្នុងដៃសំខាន់ៗដូចជា ៖

    . AI Button 2.0 (AI Screen Translator \ AI Voice cloning detecting)

    . AI Long Press (Circle to Search \ AI Summary \ AI subtitle)

    . Double Click (AI memory 2.0 \ Single Press \ និង AI ផ្សេងៗទៀតជាច្រើន)

    . HONOR X8d មាន RAM 16GB (8+8GB) | ROM 128GB

    . HONOR X8d មាន 3 ពណ៌ Light Blue, Velvet Black, Velvet Grey

     

    សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ HONOR Pad X8b តម្លៃត្រឹមតែ $179 (WIFI) | $199 (LTE) ថែមកាដូដូចជា Case, Screen និង Keyboard។ សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ HONOR X8d តម្លៃ $249 ថែមកាដូ ដូចជា Case, Screen និង Speaker៕

     

     

    Share This Post: