Naren
  • ព័ត៌មានជាតិ

    (ហ្សឺណែវ, ស្វីស) ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បាន​សម្តែងនូវការសោកស្តាយចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ថៃ ដល់គោលការណ៍អនុសញ្ញាអូតាវ៉ា និងស្មារតីនៃ​កិច្ចសហប្រតិបត្តិការរបស់រដ្ឋភាគីអនុសញ្ញា។​ ការ​ថ្លែង​បញ្ជាក់​បែប​នេះ​របស់​ ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី១​អាជ្ញាធរ​មីន​ ក្នុង​ឱកាស​កម្ពុជាដឹកនាំរៀបចំព្រឹត្តិការណ៍អមស្តីពី​ «ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការអភិវឌ្ឍសមត្ថភាពដើម្បីពិភពលោកមួយគ្មានមីន»​ កាល​ពី​ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ ។ ក្នុងសុន្ទរកថាបើកនៃកិច្ចពិភាក្សា ឯកឧត្តមទេសរដ្ឋមន្ត្រី លី​ ធុជ​ លើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការ និងការចូលរួមគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ និងសហគមន៍អន្តរជាតិ កម្ពុជាបានប្រែក្លាយខ្លួនពីប្រទេសរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម

    December 4, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន អស់រយៈពេល១២៧ ថ្ងៃហើយ គិតចាប់តាំងពីពេលយោធិនទាំង១៨រូប ត្រូវបានចាប់ខ្លួន ដោយខុសច្បាប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ដូចគ្នានេះដែរ គឺអស់រយៈពេល ១២៧ ថ្ងៃហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបន្តខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ដើម្បីជំរុញយុទ្ធនាការ ទាមទារការដោះលែងយោធិនរបស់យើងទាំងអស់នេះ តាមគ្រប់មធ្យោបាយការទូត ដែលអាចធ្វើទៅបាន រួមបញ្ចូលទាំងការទាក់ទងផ្ទាល់ជាមួយប្រទេសថៃ ការពិគ្រោះយោបល់ជាមួយមេដឹកនាំក្នុងតំបន់ និងអន្តរជាតិ និងការសម្របសម្រួលជាមួយអង្គការអន្តរជាតិដែលពាក់ព័ន្ធ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថកងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីស្ថានភាពយោធិនខ្មែរ១៨ រូបដែលប្រទេសថៃបន្តឃុំខ្លួន។ ការគូសបញ្ជាក់ខាងលើ បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការសាកសួរពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន ស្តីអំពីស្ថានភាពយោធិនខ្មែរចំនួន១៨រូប

    December 4, 2025
  • PR

    រាជធានីភ្នំពេញ ថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2025 – ធនាគារ ជីប ម៉ុង និង ក្រុមហ៊ុន បៃតង (កម្ពុជា) ភីអិលស៊ី បានចុះហត្ថលេខា “ភាពជាដៃគូយុទ្ធសាស្រ្តហិរញ្ញប្បទាន ដើម្បីលើកកម្ពស់តម្លៃទីផ្សារស្រូវអង្ករនៅកម្ពុជា” ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាល ក្នុងអគារ ជីប ម៉ុង ថៅវើរ។ កម្មវិធីនេះត្រូវបានចុះហត្ថលេខាពីសំណាក់អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង ជាមួយ អ្នកឧកញ៉ា ភូ ពុយ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន

    December 1, 2025
  • PR

    ឥឡូវនេះ អ្នកដំណើរកម្ពុជាដែលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី អាចពឹងផ្អែកលើរូបិយប័ណ្ណជាតិខ្មែរ ដើម្បីទូទាត់ប្រាក់រៀលតាមរយៈ QR បន្ទាប់ពីការដាក់ឲ្យដំណើរការជាផ្លូវការនៅអាកាសយានដ្ឋានអន្តរជាតិ Changi ។ ការផ្តូចផ្តើមនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់កម្ពុជា ដែលដឹកនាំដោយធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីជម្រុញការទូទាត់ដោយប្រើប្រាស់ប្រាក់រៀលទាំងក្នុងស្រុក និងក្រៅប្រទេស។ ប្រទេសសិង្ហបុរី គឺជាគោលដៅបន្ថែមថ្មីបំផុតទៅក្នុងបណ្តាញគោលដៅទូទាត់ប្រាក់អន្តរប្រតិបត្តិការរបស់កម្ពុជា ដោយចូលរួមជាមួយទីផ្សារក្នុងតំបន់ផ្សេងទៀតតាមរយៈប្រព័ន្ធបាគង។ ការអភិវឌ្ឍន៍នេះ បានបង្កើតឡើងដោយយោងទៅតាម ទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងការចូលរួមរបស់ Phillip Bank ដែលជាធនាគារពាណិជ្ជដែលមានទីតាំងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា និងមានការិយាល័យកណ្តាលនៅប្រទេសសិង្ហបុរី។ ការបង្កើតថ្មីនេះ បានអនុញ្ញាតឱ្យអតិថិជនធ្វើការស្កេន RoamQR នៅទូទាំងប្រទេសសិង្ហបុរី ដោយចាប់ផ្តើមដំបូងជាមួយបណ្តា អាជីវករមួយចំនួនធំនៅអាកាសយានដ្ឋានអន្តរជាតិ Changi និងធ្វើការទូទាត់ដោយផ្ទាល់ពីគណនីប្រាក់រៀល។ អ្នកធ្វើដំណើរទាំងអស់ នឹងទទួលបាននូវភាពងាយស្រួលមួយកម្រិតទៀតដោយមិនមានការចាំបាច់ក្នុងការប្តូររូបិយបណ្ណ

    November 28, 2025
  • PR

    (ឧត្តរមានជ័យ)៖ ក្រោយប្រកាសប្រមូលទិញស្រូវ ៥០០០ តោន ជារៀងរាល់ឆ្នាំ ក្នុងតម្លៃ ១០០០ រៀល ពីប្រជាកសិករគ្រប់តំបន់ ខ្មែរ ប៊ែវើរីជីស បានចុះទៅដល់តំបន់ខេត្តព្រះវិហារមុនគេ ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា លាង ម៉េង ដើម្បីជួយសម្រាលបន្ទុកគ្រួសារកងទ័ពដែលជាកសិករ ដោយប្រមូលទិញស្រូវបានសរុប ៩៦៨ តោន ពីគ្រួសារកសិករសរុប ២១០ គ្រួសារ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កំពុងបន្តការប្រមូលទិញទិន្នផលស្រូវពីប្រជាកសិករនៅខេត្តឧត្តរមានជ័យ ដើម្បីឱ្យគ្រប់ចំនួន ៥០០០ តោនក្នុងឆ្នាំដំបូងនេះ ដោយមានវត្តមានអ្នកឧកញ៉ា លាង ឃុន ចុះទៅបញ្ជរទិញពីគ្រួសារកសិករដោយផ្ទាល់។ វត្តមានរបស់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំង

    November 26, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ និងលោក យ៉ុម ហឿន អភិបាលរង ស្រុកប្រាសាទបល្ល័ង្ក កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដីទៅប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវជូនអតីតយុទ្ធជនពិការដោយសារសង្គ្រាមដែលគាត់មានដីតែមានជម្រករស់នៅមិនសមរម្យ នៅភូមិថ្នល់ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ លោក សេង

    November 26, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ទីបំផុត លោក វីទីត មុនតាប៊ុន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆុិកា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ដោយសម្តែងការគាំទ្រចំពោះវិធានការពង្រឹងសន្តិភាព និងការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ។ នេះបើយោងតាមគេហទំព័ររបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ផ្សព្វផ្សាយចេញពីទីក្រុងហ្សឺណែវ។ លោក Muntarbhorn បានមានប្រសាសន៍ថា៖ “វិធានការកសាងទំនុកចិត្តណាមួយដែលជួយកសាងទំនាក់ទំនងរវាងប្រជាជាតិនានាសមនឹងទទួលបានការគាំទ្ររបស់យើង។ “ជនស៊ីវិលដែលរងផលប៉ះពាល់ដោយស្ថានការណ៍នៅព្រំដែនរវាងប្រទេសទាំងពីរ គួរតែត្រូវបានជួយតាមស្តង់ដារសិទ្ធិមនុស្ស”។ បន្ថែមពីលើនេះ អ្នករាយការណ៍ពិសេសបានស្វាគមន៍កិច្ចព្រមព្រៀងបទឈប់បាញ់ដែលភាគីពាក់ព័ន្ធសម្រេចបានក្នុងខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។ លោកបានបញ្ជាក់ថា៖ “ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងឈប់បាញ់នេះដោយឈរលើការគិតរួមគ្នា ការសន្ទនា និងការអនុវត្តប្រកបដោយមនុស្សធម៌ ដែលនោះគឺជាកត្តាចាំបាច់។ កត្តានេះនឹងកាត់បន្ថយភាពតានតឹង និងដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ”។ លោកក៏បាន​អំពាវនាវ​ឲ្យ​មាន​វិធានការ​ទប់ស្កាត់​ព័ត៌មាន​មិន​ពិតឲ្យ​បានជា​អតិបរមា ហើយបានកត់សម្គាល់ផងដែរអំពីវត្តមានរបស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស

    November 26, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិសារអាហារការងារពេលព្រឹកជាមួយឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Renita Bhaskar ប្រធានផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃប្រតិភូសហភាពអឺរ៉ុប ព្រមទាំងសហការី ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា-សហភាពអឺរ៉ុបឱ្យកាន់តែប្រសើរថែមទៀត។ នាឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឱ្យបរិយាកាសធុរកិច្ចនៅកម្ពុជាមានភាពកាន់តែប្រសើរឡើងមួយកម្រិតទៀត ព្រមទាំងការត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) របស់កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អយ៉ាងជិតស្និទ្ធិជាមួយកម្ពុជានិងបន្តអនុវត្តនូវផែនការសកម្មភាពការងាររួមរវាងភាគីទាំងពីរឱ្យកាន់តែមានប្រសិទ្ធិភាព៕ ផ្សាយ៖ កន ចំណាន

    November 25, 2025
  • PR

    (ភ្នំពេញ)៖ ដើម្បីអបអរសាទរ ខួប ៩ ឆ្នាំការដាក់ចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សមាគមន៍សិល្បករខ្មែរ ព្រមទាំងសិល្បករ-សិល្បការិនី រួមគ្នាយ៉ាងសកម្មបង្កើតកម្មវិធីសាទរនេះឡើង រំលឹកដឹងគុណដល់ស្នាដៃបុព្វបុរសខ្មែរ ដែលបន្សល់ទុកកេរ្តិ៍តំណែលវប្បធម៌ដ៏ផូរផង់មួយនេះ។ កម្មវិធីប្រព្រឹត្តទៅនៅ ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហើយកម្មវិធីនេះមិនត្រឹមតែបង្ហាញពីសិល្បៈបុរាណចាប៉ីដងវែងប៉ុណ្ណោះទេ ប៉ុន្តែជាភាសាផ្សព្វផ្សាយអរិយធម៌ វប្បធម៌ និងអត្តសញ្ញាណខ្មែរ ដល់សាធារណជន និងពិភពលោក។ សិល្បៈចាប៉ីដងវែង ថាមិនគ្រាន់តែប្រគុំសម្រាប់កម្សាន្តទេ តែជាសិល្បៈប្រពៃណីខ្មែរដ៏សម្បូរបែប,

    November 24, 2025
  • PR

    (ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស តែងតែបង្ហាញមុខក្នុងនាមជាម្ចាស់ឧបត្ថម្ភធំលើព្រឹត្តិការណ៍ប្រកួតកីឡាគ្រប់ប្រភេទ ជាពិសេស កីឡាប្រដាល់គុនខ្មែរដែលកាន់តែមានសក្តានុពលខ្លាំងឡើងៗ និងមានព្រឹត្តិការណ៍ប្រកួតធំៗជាហូរហែទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ជាក់ស្តែង ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសចូលរួមជាម្ចាស់ឧបត្ថម្ភធំក្នុង «ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោក ឆ្នាំ ២០២៥» ដែលកីឡាករកម្ពុជា នឹងត្រូវប្រកួតតតាំងជាមួយនឹងកីឡាករមកពី ២៨ ប្រទេសផ្សេងទៀតជុំវិញពិភពលោក ដើម្បីក្លាយជាម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍នេះ។ លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរំលេចថា៖ ក្នុងនាមជាយុវជនបន្តវេន ហើយក៏ជាអ្នកដែលស្នេហាវិស័យកីឡាស្រាប់ អ្វីដែលលោកតែងរំពឹកទុកជានិច្ច គឺចង់ឃើញកីឡារបស់ជាតិយើងកាន់តែមានសក្តានុពលនៅលើឆាកអន្តរជាតិ។

    November 22, 2025