- Naren
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ទីបំផុត លោក វីទីត មុនតាប៊ុន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆុិកា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ដោយសម្តែងការគាំទ្រចំពោះវិធានការពង្រឹងសន្តិភាព និងការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ។ នេះបើយោងតាមគេហទំព័ររបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ផ្សព្វផ្សាយចេញពីទីក្រុងហ្សឺណែវ។ លោក Muntarbhorn បានមានប្រសាសន៍ថា៖ “វិធានការកសាងទំនុកចិត្តណាមួយដែលជួយកសាងទំនាក់ទំនងរវាងប្រជាជាតិនានាសមនឹងទទួលបានការគាំទ្ររបស់យើង។ “ជនស៊ីវិលដែលរងផលប៉ះពាល់ដោយស្ថានការណ៍នៅព្រំដែនរវាងប្រទេសទាំងពីរ គួរតែត្រូវបានជួយតាមស្តង់ដារសិទ្ធិមនុស្ស”។ បន្ថែមពីលើនេះ អ្នករាយការណ៍ពិសេសបានស្វាគមន៍កិច្ចព្រមព្រៀងបទឈប់បាញ់ដែលភាគីពាក់ព័ន្ធសម្រេចបានក្នុងខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។ លោកបានបញ្ជាក់ថា៖ “ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងឈប់បាញ់នេះដោយឈរលើការគិតរួមគ្នា ការសន្ទនា និងការអនុវត្តប្រកបដោយមនុស្សធម៌ ដែលនោះគឺជាកត្តាចាំបាច់។ កត្តានេះនឹងកាត់បន្ថយភាពតានតឹង និងដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ”។ លោកក៏បានអំពាវនាវឲ្យមានវិធានការទប់ស្កាត់ព័ត៌មានមិនពិតឲ្យបានជាអតិបរមា ហើយបានកត់សម្គាល់ផងដែរអំពីវត្តមានរបស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស
November 26, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិសារអាហារការងារពេលព្រឹកជាមួយឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Renita Bhaskar ប្រធានផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃប្រតិភូសហភាពអឺរ៉ុប ព្រមទាំងសហការី ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា-សហភាពអឺរ៉ុបឱ្យកាន់តែប្រសើរថែមទៀត។ នាឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឱ្យបរិយាកាសធុរកិច្ចនៅកម្ពុជាមានភាពកាន់តែប្រសើរឡើងមួយកម្រិតទៀត ព្រមទាំងការត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) របស់កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អយ៉ាងជិតស្និទ្ធិជាមួយកម្ពុជានិងបន្តអនុវត្តនូវផែនការសកម្មភាពការងាររួមរវាងភាគីទាំងពីរឱ្យកាន់តែមានប្រសិទ្ធិភាព៕ ផ្សាយ៖ កន ចំណាន
November 25, 2025 - PR
(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ខួប ៩ ឆ្នាំការដាក់ចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សមាគមន៍សិល្បករខ្មែរ ព្រមទាំងសិល្បករ-សិល្បការិនី រួមគ្នាយ៉ាងសកម្មបង្កើតកម្មវិធីសាទរនេះឡើង រំលឹកដឹងគុណដល់ស្នាដៃបុព្វបុរសខ្មែរ ដែលបន្សល់ទុកកេរ្តិ៍តំណែលវប្បធម៌ដ៏ផូរផង់មួយនេះ។ កម្មវិធីប្រព្រឹត្តទៅនៅ ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហើយកម្មវិធីនេះមិនត្រឹមតែបង្ហាញពីសិល្បៈបុរាណចាប៉ីដងវែងប៉ុណ្ណោះទេ ប៉ុន្តែជាភាសាផ្សព្វផ្សាយអរិយធម៌ វប្បធម៌ និងអត្តសញ្ញាណខ្មែរ ដល់សាធារណជន និងពិភពលោក។ សិល្បៈចាប៉ីដងវែង ថាមិនគ្រាន់តែប្រគុំសម្រាប់កម្សាន្តទេ តែជាសិល្បៈប្រពៃណីខ្មែរដ៏សម្បូរបែប,
November 24, 2025 - PR
(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស តែងតែបង្ហាញមុខក្នុងនាមជាម្ចាស់ឧបត្ថម្ភធំលើព្រឹត្តិការណ៍ប្រកួតកីឡាគ្រប់ប្រភេទ ជាពិសេស កីឡាប្រដាល់គុនខ្មែរដែលកាន់តែមានសក្តានុពលខ្លាំងឡើងៗ និងមានព្រឹត្តិការណ៍ប្រកួតធំៗជាហូរហែទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ជាក់ស្តែង ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសចូលរួមជាម្ចាស់ឧបត្ថម្ភធំក្នុង «ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោក ឆ្នាំ ២០២៥» ដែលកីឡាករកម្ពុជា នឹងត្រូវប្រកួតតតាំងជាមួយនឹងកីឡាករមកពី ២៨ ប្រទេសផ្សេងទៀតជុំវិញពិភពលោក ដើម្បីក្លាយជាម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍នេះ។ លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរំលេចថា៖ ក្នុងនាមជាយុវជនបន្តវេន ហើយក៏ជាអ្នកដែលស្នេហាវិស័យកីឡាស្រាប់ អ្វីដែលលោកតែងរំពឹកទុកជានិច្ច គឺចង់ឃើញកីឡារបស់ជាតិយើងកាន់តែមានសក្តានុពលនៅលើឆាកអន្តរជាតិ។
November 22, 2025 - PR
(ភ្នំពេញ)៖ គុណភាពផលិតផលខ្មែរកាន់តែខ្លាំងឡើងៗហើយ! មិនត្រឹមតែអាចបំពេញតម្រូវការក្នុងស្រុកទេ ថែមទាំងអាចនាំចេញទៅបណ្តាទីផ្សារធំៗលើពិភពលោកទៀត ដូចជាផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសចិន, ម៉ាឡេស៊ី, សិង្ហបុរី, និងវៀតណាម កន្លងមក។ ថ្មីៗនេះ ខ្មែរ ប៊ែវើរីជីស បានចាប់ដៃសហការជាមួយក្រុមហ៊ុន HANWOLBIZ ដែលជាក្រុមហ៊ុននាំចូល និងចែកចាយដ៏ល្បីល្បាញមួយនៅកូរ៉េខាងត្បូង ដើម្បីនាំយកម៉ាកផលិតផល CAMBODIA BEER ២ ប្រភេទគឺ CAMBODIA PREMIUM និង CAMBODIA BLACK ទៅកាន់ទីផ្សារនៃប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុន HANWOLBIZ គឺជាក្រុមហ៊ុនឈានមុខគេក្នុងការនាំចូលនូវស្រាបៀរ ដែលមានគុណភាពខ្ពស់
November 21, 2025 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកផ្លែឈើមួយកន្ទ្រក សម្ភារៈនិងថវិកាមួយចំនួនជូនយុវនារីជាពលករចំណាកស្រុករងគ្រោះដោយអំពើរំលោភបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរពេលកំពុងធ្វើដំណើរបម្រុងនឹងឆ្លងដែនមកកាន់ប្រទេសកំណើតវិញ ស្ថិតនៅតំបន់ព្រំដែនជាប់ ស្រុកកំរៀង ខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នត្រូវបានជួយសង្គ្រោះ និងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់មែត។ ក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ លោកជំទាវអគ្គេលេខាធិការ បានប្រសាសន៍សួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនយុវនារីជាពលករចំណាកស្រុករងគ្រោះដោយអំពើរំលោភបំពាន និងបានលើកទឹកចិត្តដល់ក្មួយស្រី ឱ្យមានស្មារតីរឹងមាំ និងខិតខំថែរក្សាសុខភាពឆាប់ជាសះស្បើយឡើងវិញ។
November 20, 2025 - ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្មនឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo)» ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុងគោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និង សេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលភីអេច ហ្រ្គេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។ CTExpo ធ្វើឡើដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញ ការនាំចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនាពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។ នៅក្នុងពិព័រណ៍នេះ ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរបែប ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារសកល និងការតាំងបង្ហាញផលិតផលរបស់ដៃគូអន្តរជាតិរបស់យើងផងដែរ។ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា(CTExpo)» ដើមឡើយមានឈ្មោះថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំ
November 20, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នារសៀលថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រួមជាមួយឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណ:រដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាអញ្ជើញចូលរួមកម្មវិធីតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ «ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងខ្មែរចិនតាមរយៈវប្បធម៌និងសិល្បៈ» នៅសារមន្ទីរជាតិកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ «ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងខ្មែរចិនតាមរយៈវប្បធម៌និងសិល្បៈ» ដែលប្រារព្ធធ្វើឡើងនៅសារមន្ទីរជាតិកម្ពុជា។ កម្មវិធីតាំងពិព័រណ៍នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឯកឧត្ដម លោកជំទាវ
November 20, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ថានភាពទឹកជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ បានឈានដល់កម្រិតគួរឱ្យព្រួយបារម្ភ និងកំពុងដាក់សម្ពាធយ៉ាងខ្លាំងមកលើភូមិសាស្ត្រក្រុងពោធិ៍សាត់ ជាពិសេសនៅចំណុចរសើបចំនួនពីរ គឺតំបន់ ព្រៃញី និង ក្បាលហុង។យោងតាមប្រភពព័ត៌មានពីមូលដ្ឋាន បានឱ្យដឹងថា ការកើនឡើងនៃកម្ពស់ទឹកយ៉ាងគំហុកនេះ គឺបណ្តាលមកពីក្បាលស្ទឹងសំខាន់ៗទាំងបីនៅប៉ែកខាងលើ បានបុកសម្រុកហូរធ្លាក់មកព្រមគ្នាយ៉ាងខ្លាំងក្លា ដែលធ្វើឱ្យលំហូរទឹកនៅផ្នែកខាងក្រោមនៃដងស្ទឹងពោធិ៍សាត់មិនអាចរំដោះបានទាន់ពេលវេលា។ អាជ្ញាធរខេត្ត និងក្រុងពោធិ៍សាត់ បាននឹងកំពុងចុះអន្តរាគមន៍យ៉ាងសកម្ម ដោយបានដាក់ពង្រាយកម្លាំងដើម្បីជួយទប់ទឹកនៅតំបន់ ដែលប្រឈមការបាក់ច្រាំង ឬទឹកហៀរ និងជាពិសេសគឺការផ្តល់អាទិភាពខ្ពស់បំផុតក្នុងការ ជម្លៀសប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ប្រឈមគ្រោះថ្នាក់ខ្លាំង ទៅកាន់ទីទួលសុវត្ថិភាព។ ជាមួយគ្នានោះ អាជ្ញាធរមូលដ្ឋាន សូមអំពាវនាវទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានលំនៅដ្ឋានរស់នៅតាមបណ្តោយដងស្ទឹងពោធិ៍សាត់ សូមមេត្តាបង្កើនការ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។
November 20, 2025 - ព័ត៌មានជាតិ
ប្រភពព័ត៌មានពីរដ្ឋបាលខេត្តពោធិ័សាត់ បានឲ្យដឹងថា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា អាជ្ញាធរខេត្ត បាននិងកំពុងតាមដានដោយយកចិត្តទុកដាក់ ស្ថានភាពទឹកស្ទឹង ក្រុងពោធិ៍សាត់ ខណៈដែលកម្ពស់ទឹកហាក់មានការហក់ឡើង។ បើមានកិច្ចការចាំបាច់ផ្សេងៗ សូមទំនាក់ទំនងតាមរយៈប្រព័ន្ធទូរស័ព្ទ៣ខ្សែខាងក្រោមនេះ : ០៩២ ៧២៨ ០៨៧ ០៩៦ ២៣៩ ៥០២០ ០៩៧ ៨៧ ៣៨ ១៦៧
November 20, 2025









