- Naren
- ព័ត៌មានជាតិ
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ អញ្ជើញចុះពិនិត្យមើលស្ថានភាពជនស៊ីវិលទាំង៣នាក់ ដែលរងរបួសដោយសារយោធាថៃ បាញ់ប្រហារនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃម្សិលមិញ ដោយជនសុីវិលទាំងបីនាក់នេះ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា ការបាញ់ប្រហារពីយោធាថៃ កាលពីថ្ងៃម្សិលមិញ បណ្តាលឱ្យជនស៊ីវិលកម្ពុជា៣នាក់ រងរបួសធ្ងន់ស្រាល និងម្នាក់ស្លាប់នៅនឹងកន្លែង។ រូបថត៖ គល់ រ៉េននី / AKP
November 13, 2025 - PR
(ភ្នំពេញ)៖ លោកអគ្គនាយកបន្តវេន អ៉ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសជាផ្លូវការស្វាគមន៍ទូតសុច្ឆន្ទៈរបស់ CAMBODIA COLA តារាចម្រៀង Original Song លោក ថេណា (Tena) នៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥។ នេះជាជំហានថ្មីមួយទៀតហើយរបស់ CAMBODIA COLA ក្នុងវិស័យសិល្បៈកម្ពុជា ដែលផ្តល់នូវរសជាតិនៃភាពរីករាយ និងនាំមកនូវបទពិសោធន៍ថ្មីសម្រាប់អ្នកគាំទ្រទាំងអស់។ តាមរយៈការប្រកាសជាផ្លូវការនេះ CAMBODIA
November 11, 2025 - PR
រាជធានីភ្នំពេញ ថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2025 – ធនាគារ ជីប ម៉ុង បានរៀបចំ “ពិធីផ្តល់ហិរញ្ញប្បទាន និងរួមគ្នាស្វែងរកយុទ្ធសាស្រ្តគ្រប់គ្រងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីឱ្យមានប្រសិទ្ធភាពខ្ពស់” នៅទីស្នាក់ការកណ្តាល ក្នុងអគារ ជីប ម៉ុង ថៅវើរ ដែលជាកិច្ចសហការជាយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន សានតាណា អាហ្គ្រោ ប្រូដាក់ ឯ.ក ដើម្បីជំរុញវិស័យគ្រាប់ស្វាយចន្ទី និងបង្កើនផលិតកម្ម និងកែច្នៃនៅកម្ពុជា។ គោលបំណងនៃកិច្ចជំនួបជាផ្លូវការដ៏មានអត្ថន័យនេះ គឺដើម្បីផ្តល់ហិរញ្ញប្បទាន និងដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពបត់បែនខ្ពស់ បូករួមនឹងការស្វែងរកយុទ្ធសាស្រ្តជាមួយ ក្រុមហ៊ុន សានតាណា អាហ្គ្រោ ប្រូដាក់
November 11, 2025 - PR
ភ្នំពេញ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ៖ Champion1250 ដែលជាកន្លែងកម្សាន្តសម្រាប់កុមារលំដាប់លេខ 1 របស់កូរ៉េ បង្កើតឡើងដើម្បីជំរុញភាពសប្បាយរីករាយ ភាពច្នៃប្រឌិត និងចំណេះដឹងរបស់កុមារ បានបើកសម្ពោធជាផ្លូវការនៅផ្សារទំនើប អ៊ីអនមានជ័យ នៅថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2025។ Champion1250 គឺជាកន្លែងកម្សាន្តសម្រាប់កុមារដ៏មានសុវត្ថិភាព ដែលមានឧបករណ៍កម្សាន្តជាច្រើនសម្រាប់កុមារអាចលេង បញ្ចេញកម្លាំងថាមពល និងហ្វឹកហាត់ប្រើចំណេះដឹងតាមរយៈការលេង។ ឧបករណ៍នីមួយៗត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីជំរុញដល់ការស្រមើស្រមៃ សកម្មភាពរាងកាយ និងទំនាក់ទំនងក្នុងសង្គមរបស់កុមារ ហើយគ្រប់យ៉ាងសុទ្ធតែត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីបុគ្គលិក។ Champion1250 ផ្តល់នូវកន្លែងកម្សាន្តដ៏ល្អឥតខ្ចោះសម្រាប់កុមារ ដោយផ្តោតសំខាន់លើសុវត្ថិភាព ភាពច្នៃប្រឌិត និងភាពស្និទ្ធស្នាលក្នុងគ្រួសារ។
November 7, 2025 - PR
ការណែនាំពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ក្រុមហ៊ុន GTV MOTOR Co., Ltd. និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានរួមគ្នាបង្កើតវិទ្យាស្ថានស្រាវជ្រាវយានយន្តដំបូងគេបង្អស់របស់កម្ពុជា គឺវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ។ សេចក្ដីសង្ខេប ក្រោមការណែនាំពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ក្រុមហ៊ុន GTV MOTOR Co., Ltd. និង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានរួមគ្នា បង្កើត
November 7, 2025 - PR
( សៀមរាប ) ៖ ខេត្តសៀមរាបជាខេត្តមួយដែលទាក់ទាញ ភ្លៀវជាតិនិងអន្តជាតិជិត ២០ម៉ឺននាក់ មកលេងកម្សាន្តយ៉ាងច្រើនកុះករនិងគគ្រឹកគគ្រេងនៃកំឡុងពិធីបុណ្យអុំទូកបណ្ដែត ប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តសៀមរាប ។ ដោយពេលថ្ងៃ នាតាមដងស្ទឹងសៀមរាប មានប្រជាពលរដ្ឋ ជាច្រើន កុះករ បាន មក ជួបជុំ គ្នា ដើម្បី ទស្សនា ការប្រណាំងទូកង ដ៏ ជក់ ចិត្ត របស់ ក្រុម ចំណុះ ទូកដែល តំណាង ឲ្យ
November 6, 2025 - PR
(ភ្នំពេញ)៖ ដើម្បីជួយសម្រាលបន្ទុក និងបានឮសម្រែកលំបាករបស់ប្រជាកសិករ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង បានប្រកាសប្រមូលទិញស្រូវ ៥,០០០តោន ជារៀងរាល់ឆ្នាំ ក្នុងតម្លៃ ១០០០រៀល ពីកសិករគ្រប់ខេត្តក្រុង ដើម្បីកសិករយើងបានសម្រួលជីវភាព និងបានប្រាក់ចំណូលទូទាត់ថ្លៃចំណាយនានា។ ចំពោះស្រូវដែលទិញបាន ក្រុមហ៊ុននឹងយកមកចែកចាយលក់នៅតាមបណ្តា ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត (Chip Mong Supermarket) ទាំង ១៥ សាខា ដើម្បីអាចឱ្យប្រជាពលរដ្ឋជួយទិញ និងបានចូលរួមគាំទ្រផលិតផលកសិករខ្មែរ។ អ្វីដែលពិសេសនោះ គឺការប្រកាសប្រមូលជួយទិញនេះ
November 4, 2025 - PR
(ភ្នំពេញ)៖ ក្រុមហ៊ុនទឹកពិសា ហាយ-ធិច បានរៀបចំសប្បុរសធម៌យុទ្ធនាការមូលនិធិគន្ធបុប្ឆាកម្ពុជា ក្រោមប្រធានបទ «១ ម៉ឺនយួរ ១ ម៉ឺនរៀល» ដើម្បីអបអរសាទរខួបទី ២៥ ឆ្នាំ២០២៥ របស់ក្រុមហ៊ុនទឹកពិសា ហាយ-ធិច តែងតែទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន ការប្រកាន់យកនូវគោលការណ៍គុណភាពនឹងធ្វើឲ្យក្រុមហ៊ុនអាចបន្តដំណើរ យូរអង្វែងទៅមុខទៀត ដែលប្រព្រឹត្តនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ (AEON 2)។ ក្នុងឱកាសពិធី អបអរសាទរខួបទី ២៥ របស់ក្រុមហ៊ុនទឹកពិសា ហាយ-ធិច ដើម្បីសប្បុរសធម៌ជូនទៅមូលនិធិគន្ធបុប្ផាកម្ពុជា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដែលប្រព្រឹត្តនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ
November 1, 2025 - PR
(ភ្នំពេញ)៖ ដោយមើលឃើញពីសន្ទុះនៃភាពរីកចម្រើននៃ សិល្បៈ វប្បធម៌ ដែលកើតចេញពី ស្មារតីខ្មែររួបរួមគ្នា ក្នុងការគាំទ្រ មរតកវប្បធម៌ សិល្បៈ និងស្នាដៃផ្សេងៗ ទើបក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួមសហការឧបត្ថម្ភជាមួយ ផលិតកម្ម សាន់ដេ ក្នុងការបង្កើតព្រឹត្តិការណ៍្រប្រគំតន្រ្តីខ្នាតយក្ស CAMBODIA COLA និង CAMBODIA WATER TOUR CONCERT។ គោលបំណងចម្បង នៃការសហការនេះ គឺចង់លើកកម្ពស់ ផ្សព្វផ្សាយ វិស័យសិល្បៈ តន្រ្តីខ្មែរ គ្រប់ទម្រង់ឱ្យកាន់តែរីកចម្រើន ពោលគឺនៅតែរក្សាសិល្បៈ តន្រ្តីបុរាណ និងបន្តអភិវឌ្ឍតន្រ្តីសម័យ។
October 31, 2025 - ព័ត៌មានជាតិ
ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថាមិនដែលបោះផ្សាយមាសនោះទេ ហើយការប្រើប្រាស់និមិត្តសញ្ញា និងឈ្មោះរបស់ធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាត គឺជាទង្វើខុសច្បាប់។ រាល់ការទិញ-លក់ផលិតផលធ្វើពីមាស និងលោហធាតុមានតម្លៃ គឺជាការទទួល ខុសត្រូវផ្ទាល់របស់អ្នកធ្វើប្រតិបត្តិការទិញ-លក់។ ក្នុងសេចក្តីបំភ្លឺព័ត៌មាន ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា «នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក អំពីវត្តមានមាសសន្លឹក ដែលមាននិមិត្តសញ្ញា (logo) របស់ធនាគារជាតិនៃកម្ពុជា និងមានភ្ជាប់ការអត្ថាធិប្បាយថាជាមាស ដែលចេញពី “ធនាគារខ្មែរពិតៗ”។ សូមបញ្ជាក់ជូនសាធារណជនថា ធនាគារជាតិនៃកម្ពុជាមិនដែលបោះផ្សាយមាសនោះទេ ហើយការប្រើប្រាស់និមិត្តសញ្ញា និងឈ្មោះរបស់ធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាត គឺជាទង្វើខុសច្បាប់។ រាល់ការទិញ-លក់ផលិតផលធ្វើពីមាស និងលោហធាតុមានតម្លៃ គឺជាការទទួល ខុសត្រូវផ្ទាល់របស់អ្នកធ្វើប្រតិបត្តិការទិញ-លក់»៕
October 30, 2025









