- Naren
- អន្តរជាតិ
គូឡាឡាំពួរ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេសុី និងជាប្រធានអាស៊ាន ឆ្នាំ២០២៥ បានប្រគល់ញញួរប្រធានអាស៊ានប្តូរវេន ដល់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃនេះ ក្នុងការប្រគល់ជានិមិត្តរូប ដែលបង្ហាញពីការចូលកាន់តំណែងជាប្រធានអាស៊ានរបស់ប្រទេសហ្វីលីពីននៅឆ្នាំក្រោយ។ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយ ហ្វីលីពីនបានសន្យាផ្តល់អាទិភាពដល់សន្តិភាព សន្តិសុខ វិបុលភាព និងការពង្រឹងអំណាចរបស់ប្រជាជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នេះបើតាមសម្តីប្រធានាធិបតីហ្វីលីពីន Ferdinand R. Marcos Jr.។ ហ្វីលីពីននឹងចូលកាន់តំណែងជាប្រធានអាស៊ានជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦៕ ប្រភព៖ The Star
October 28, 2025 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់លោក Park Woohee ប្រធានគណៈប្រតិភូ នៃសាធារណរដ្ឋកូរ៉េ តំណាងឯកឧត្តមអភិបាលខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ដែលបាននាំយក នូវរថយន្តសង្គ្រោះបន្ទាប់ ចំនួន០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ ចំនួន០១គ្រឿង សម្រាប់ផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥។ បន្ទាប់ពី លោក Park Woohee ប្រធានគណៈប្រតិភូ នៃសាធារណរដ្ឋកូរ៉េ តំណាងឯកឧត្តមអភិបាលខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ បានមានចំណាប់អារម្មណ៍
October 28, 2025 - ព័ត៌មានជាតិ
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានគូសបញ្ជាកតាមបណ្តាញសង្គមការងារផ្លូវការនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ ថា ចំណុចមួយនៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី ចែងអំពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជានិងថៃ ក្នុងការបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ ថ្នាក់ដឹកនាំខាងលើ បានបន្តថា ដើម្បីសម្រេចបាន និងពង្រឹងគោលបំណងទាំងនេះ កម្ពុជាថៃបានឯកភាពចំពោះជំហានដូចខាងក្រោម
October 28, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ពីការវាយតម្លៃខ្ពស់របស់បារំាង ចំពោះការចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧នៅទីក្រុងគូឡាឡាំពួរ លើសេចក្តីថ្លែងការណ៍សន្តិភាពរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយមានវត្តមានប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន និងសហរដ្ឋអាមេរិក។ ប្រភពដដែល បានបន្តថា សេចក្តីថ្លែងការណ៍រួមនេះអនុញ្ញាតឱ្យប្រទេសកម្ពុជា និងប្រទេសថៃដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដែលមានភាពចាំបាច់សម្រាប់ស្ថិរភាពតំបន់។ ប្រទេសបារាំងវាយតម្លៃខ្ពស់ជាពិសេសចំពោះការចុះហត្ថលេខាលើល័ក្ខខ័ណ្ឌយោងសម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលនឹងអនុញ្ញាតឱ្យពន្លឿនការដាក់ពង្រាយនៅតាមមូលដ្ឋាន ការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការដកអាវុធធុនធ្ងន់ចេញពីព្រំដែន ការបន្តការដោះមីន ក៏ដូចជាការប្រកាសរបស់ប្រទេសថៃក្នុងការដោះលែងទាហានកម្ពុជាដែលប្រទេសថៃកំពុងឃុំខ្លួន។ តាមស្ថានទូតបារាំង ដោយមានទំនាក់ទំនងជាមួយដៃគូអាស៊ាន និងសហរដ្ឋអាមរិក ប្រទេសបារាំងនឹងតាមដានដោយយកចិត្តទុកដាក់ចំពោះការអនុវត្តជាក់ស្តែងនូវការប្តេជ្ញាចិត្តទាំងនេះ ក៏ដូចជាការបន្តការដោះស្រាយជម្លោះព្រំដែនរវាងភាគីទាំងពីរតាមរយៈការសន្ទនា និងដោយគោរពច្បាប់អន្តរជាតិ៕
October 28, 2025 - ព័ត៌មានជាតិ
រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និងសហការី បាននាំយកសារលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងថវិកាមួយចំនួន របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយអគ្គិភ័យចំនួន៥គ្រួសារ(ស្មើ២៧ល្វែង) ដែលបានកើតឡើងកាលពីយប់ថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ដោយបានបំផ្លិចបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាច្រើន ស្ថិតចំណុចផ្សារទំនើបហេងឆាយលី ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្នុងឱកាសនោះ ឯកឧត្តម សុខ
October 28, 2025 - ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រមុខរាជ/រដ្ឋាភិបាលអាស៊ាន និងឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន ៣.0 នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី
October 28, 2025 - PR
(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងអ្នកឧកញ៉ា អ៊ឹង ឆៃងួន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហង្ស មាស គ្រុប បានប្រកាសចាប់ដៃសហការនាំយកមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស CAMBODIA OWN THE NIGHT TOUR CONCERT និងសង្វៀនប្រដាល់ CAMBODIA SUPER WARRIORS KUN KHMER ទៅគ្រប់ខេត្ត-ក្រុងទូទាំងប្រទេស ដើម្បីលើកស្ទួយសិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែឈានដល់កម្រិតកំពូល។ ក្នុងឱកាសនោះ អ្នកឧកញ៉ា លាង ម៉េង បានមានប្រសាសន៍ថា៖
October 27, 2025 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Lee Jae-Myung ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានអបអរសាទរចំពោះឯកឧត្តម Lee Jae-Myung ដែលបាន ក្លាយជាប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។ សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០២៤
October 27, 2025 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកបណ្ឌិត Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, លោកបណ្ឌិតអនុប្រធានធនាគារពិភពលោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក និងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តរីកចម្រើនបន្ថែមទៀត។ លោកបណ្ឌិត ក៏បានសម្តែងនូវបំណងចង់ស្វែងយល់បន្ថែមអំពីវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា
October 27, 2025 - ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងដោយមានប្រធានាធិបតីសហរដ្ឋអាមេរិក និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើជាសាក្សី បន្ទាប់ពីបានប្រជុំគ្នានៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ បានឯកភាពគ្នា៨ចំណុច ដើម្បីស្តារ និងរក្សាទំនុកចិត្ត ការជឿទុកចិត្តគ្នាទៅវិញទៅមក និងសន្តិភាពតាមបណ្ដោយព្រំដែន។ យោងតាមសេចក្ដីថ្លែងការណ៍រួម បានបញ្ជាក់ថា កម្ពុជា-ថៃ បានប្ដេជ្ញាចិត្តក្នុងការបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមក។ ដើម្បីសម្រេចបាន និងពង្រឹងគោលបំណងទាំងនេះ កម្ពជា-ថៃ បានឯកភាពចំពោះជំហានដូចខាងក្រោម ដើម្បីធានាការអនុវត្តបទឈប់ បាញ់ឲ្យបានពេញលេញ
October 27, 2025









