ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អបអរសាទរ សាធារណរដ្ឋហ្វីលីពីនក្លាយជាប្រធានអាស៊ាន ឆ្នាំ២០២៦

    BY Naren October 28, 2025
    អបអរសាទរ សាធារណរដ្ឋហ្វីលីពីនក្លាយជាប្រធានអាស៊ាន ឆ្នាំ២០២៦

    គូឡាឡាំពួរ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេសុី និងជាប្រធានអាស៊ាន ឆ្នាំ២០២៥ បានប្រគល់ញញួរប្រធានអាស៊ានប្តូរវេន ដល់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃនេះ ក្នុងការប្រគល់ជានិមិត្តរូប ដែលបង្ហាញពីការចូលកាន់តំណែងជាប្រធានអាស៊ានរបស់ប្រទេសហ្វីលីពីននៅឆ្នាំក្រោយ។

    ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយ ហ្វីលីពីនបានសន្យាផ្តល់អាទិភាពដល់សន្តិភាព សន្តិសុខ វិបុលភាព និងការពង្រឹងអំណាចរបស់ប្រជាជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នេះបើតាមសម្តីប្រធានាធិបតីហ្វីលីពីន Ferdinand R. Marcos Jr.។ ហ្វីលីពីន​នឹង​ចូល​កាន់​តំណែង​ជា​ប្រធាន​អាស៊ាន​ជា​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២៦៕ ប្រភព៖  The Star

    Share This Post: