ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តបាត់ដំបង នាំយកសារលិខិតរបស់សម្ដេចក្រឡាហោម ស ខេង និងថវិកាមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន៥គ្រួសារ នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង

    BY Naren October 28, 2025
    អភិបាលខេត្តបាត់ដំបង នាំយកសារលិខិតរបស់សម្ដេចក្រឡាហោម ស ខេង និងថវិកាមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន៥គ្រួសារ នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង

    រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និងសហការី បាននាំយកសារលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងថវិកាមួយចំនួន របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយអគ្គិភ័យចំនួន៥គ្រួសារ(ស្មើ២៧ល្វែង) ដែលបានកើតឡើងកាលពីយប់ថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ដោយបានបំផ្លិចបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាច្រើន ស្ថិតចំណុចផ្សារទំនើបហេងឆាយលី ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

    ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងចូលរួម សោកស្តាយ ចំពោះគ្រួសាររងគ្រោះ ព្រមទាំងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ច របស់សម្ដេចចំពោះប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរង គ្រោះគ្រប់រូប។

    ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏លើកទឹកចិត្តដល់គ្រួសាររងគ្រោះ កុំអស់សង្ឃឹម គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារ ជីវភាពគ្រួសារឡើងវិញ ព្រមទាំងសូមអំពាវនាវ ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយត័្នឱ្យ បានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គិភ័យនេះ ។ មន្ទីរព័ត៌មានខេត្តបាត់ដំបង

    Share This Post: