Naren
  • PR

    ក្រោយការទទួលបានស្នាដៃប្រកួតជិត ២០០ស្នាដៃ ពីបេក្ខភាពទូទាំងប្រទេស ក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង បានជ្រើសរើសជាផ្លូវការចំនួន ២០ ស្នាដៃ ក្នុងកម្មវិធីប្រកួតរចនាសំបកបាវថ្មី ក្រោមប្រធានបថ “ផលិតផលខ្មែរ រចនាបថខ្មែរ” ដែលធ្វើឡើងក្នុងគោលបំណងលើកស្ទួយស្មារតីជាតិ និងសិល្បៈបែបខ្មែរ តាមរយៈការច្នៃប្រឌិតរបស់អ្នករចនាជំនាន់ថ្មី ផ្សាភ្ជាប់ជាមួយផលិតផលខ្មែររបស់ខ្លួន។ ការជ្រើសរើសស្នាដៃទាំងនេះគឺបានប្រព្រឹត្តទៅក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ពីគណៈកម្មការដែលមានបទពិសោធន៍ និងការយកចិត្តទុកដាក់យ៉ាងខ្ពស់ ក្នុងគោលបំណងស្វែងរកស្នាដៃដែលបញ្ជាក់ពីស្មារតីជាតិខ្មែរទៅលើផលិតផលខ្មែរ។ កម្មវិធីនេះមិនត្រឹមតែជាការប្រកួតរចនាប៉ុណ្ណោះទេតែជាវេទិកាដ៏សំខាន់មួយសម្រាប់កូនខ្មែរ ដើម្បីបង្ហាញសមត្ថភាព សិល្បៈ និងរចនាបថជាតិខ្មែរ។ គួរបញ្ជាក់ផងដែរថាស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង តែងតែចូលរួមក្នុងការលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណខ្មែរឲ្យពិភពលោកទទួលស្គាល់កាន់តែទូលំទូលាយ។ នៅថ្ងៃទី ១៩ តុលា ២០២៥

    October 21, 2025
  • ព័ត៌មានជាតិ

    កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់​ ត្រូវយកចិត្តទុកដាក់លើកុមារ និងជំរុញធ្វើយ៉ាងណាឱ្យពួកគេបានចូលរៀនគ្រប់ៗគ្នា ដើម្បីធានាថាទំពាំងស្នងឫស្សីទាំងនេះទទួលបានការអភិវឌ្ឍប្រកបដោយគុណភាព។​ ថ្លែងបែបនេះ​ក្នុងកិច្ចប្រជុំស្តីពី វឌ្ឍនភាព ដំណើរការផ្តល់ជ័យលាភី នៃការអនុវត្តគោល នយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” និងសេវាសង្គម សម្រាប់រដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០២៥​ នារសៀលថ្ងៃទី​២០​ ខែតុលា​ នេះ​ ។ ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ មានប្រសាសន៍ថា​ ក្រុមប្រឹក្សាឃុំ សង្កាត់រួមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាល គឺជាប្រតិបត្តិករដ៏សំខាន់ក្នុងការអនុវត្តគោល-នយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព-

    October 21, 2025
  • ព័ត៌មានជាតិ

    ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈប្រតិភូមកពីភាគីកម្ពុជា និងឯកឧត្តម ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈប្រតិភូមកពីភាគីថៃ អញ្ជើញដឹកនាំ ប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នាវេលាថ្ងៃត្រង់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ នៅក្នុងខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន ដោយមានសមាសភាពប្រតិភូនៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួមផងដែរ។ រូបថត៖ ហុង ម៉េងឡុង & ខឹម សុវណ្ណារ៉ា /

    October 21, 2025
  • PR

    ជាធម្មតាលោកអ្នកដែលមានរថយន្ត ត្រូវទិញធានារ៉ាប់រងជាប្រចាំ ច្រើនតែជួបនូវបញ្ហាមួយចំនួនដូចជា ពិបាកធ្វើដំណើរទៅទិញផ្ទាល់ៗ ចំណាយពេលវេលាច្រើន ឬពេលខ្លះអាចនឹងភ្លេចថ្ងៃដែលត្រូវទៅបង់បន្តទៀតក៏មានដែរ ជាពិសេសគឺភាពយឺតយ៉ាវនៃការស្នើសំណងត្រឡប់មកវិញ ពេលមានឧបទ្ទវហេតុកើតឡើង។ ឥឡូវលែងជាបញ្ហាទៀតហើយ ព្រោះថាថ្មីៗនេះ Phillip Bank បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង Phillip General Insurance បង្កើតនូវសេវាកម្មធានារ៉ាប់រងរថយន្ត (Car Insurance) ដែលអាចឱ្យអតិថិជនទាំងអស់ទិញធានារ៉ាប់រងរថយន្តបានភ្លាមៗ ដោយគ្រាន់តែប្រើកម្មវិធី PhillipMobile នៅលើទូរស័ព្ទដៃ មិនពិបាកចំណាយពេលវេលាធ្វើដំណើរទៅដល់ទីតាំងផ្ទាល់ទៀតឡើយ។ យ៉ាងណាមិញ ធានារ៉ាប់រងរថយន្តនេះ ត្រូវបានគេបែងចែកជាកញ្ចប់ធំៗ ចំនួន 2 គឺ កញ្ចប់ (Premium Plan) និងកញ្ចប់

    October 17, 2025
  • ព័ត៌មានជាតិ

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) បានអបអរសាទរដល់ប្រជាពលរដ្ឋស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត ក្នុងទំហំទុនវិនិយោគប្រមាណ ១៩,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១៤២កន្លែង។ គម្រោងវិនិយោគបង្កើត រោងចក្រផ្តុំដំឡើងរថយន្តនេះ គឺវិនិយោគដោយក្រុមហ៊ុនអនុវត្តគម្រោង TH AUTOMOTIVE MANUFACTURING CO., LTD.។ យោងតាមវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគបង្កើត រោងចក្រផ្តុំដំឡើងរថយន្ត គឺមានទីតាំងស្ថិតនៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕

    October 17, 2025
  • ព័ត៌មានជាតិ

    គណៈកម្មការវាយតម្លៃ នៃលេខាធិការដ្ឋាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្រេចប្រគល់ជ័យលាភីពានរង្វាន់អាស៊ាន (ASEAN Prize) ដល់សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ឆ្នាំ២០២៥ នេះ។ យោងតាមការបង្ហោះរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានឱ្យដឹងថា គណៈកម្មការវាយតម្លៃ នៃលេខាធិការដ្ឋាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្រេចប្រគល់ជ័យលាភីពានរង្វាន់អាស៊ាន (ASEAN Prize) ដល់សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ឆ្នាំ២០២៥ នេះ។ ការផ្តល់ពានរង្វាន់នេះ ជាសក្ខីភាពនៃការទទួលស្គាល់ការលះបង់ និងស្នាដៃ របស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប ក្នុងបុព្វហេតុជាតិ មាតុភូមិ និងតួនាទីរបស់ ស.ស.យ.ក.

    October 17, 2025
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនថ្នាក់ដឹកនាំគ្រប់គ្រងជាន់ខ្ពស់របស់សណ្ឋាគារ Raffle Le Royal ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប និងសហការី ចូលជួបសម្តែងការគួរសម គោរពរាយការណ៍អំពីសកម្មភាពអាជីវកម្ម ព្រមទាំងគោរពស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដើម្បីត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ចក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗ ដែលនឹងប្រព្រឹត្តទៅនាឆ្នាំ២០២៦ ខាងមុខនេះ នាទីស្តីការក្រសួង។ ក្នុងជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសណ្ឋាគារ Raffle Le Royal ថ្នាក់ដឹកនាំ បុគ្គលិករបស់សណ្ឋាគារទាំងអស់ដែលបានចូលរួមចំណែកដ៏សំខាន់

    October 17, 2025
  • PR

    ថ្មីៗនេះក្រុមហ៊ុនស្មាតហ្វូន TECNO បានប្រកាសជាផ្លូវការនូវការនូវស្មាតហ្វូនថ្មីរបស់ខ្លួនគឺ TECNO SPARK Slim ដែលជាស្មាតហ្វូនអេក្រង់កោងស្តើងបំផុតលើពិភពលោក ដោយវាមានកម្រាស់ត្រឹមតែ 5.93mm ប៉ុណ្ណោះ។ ទោះជាកម្រាស់5.93mm តែ SPARK Slim នូវរក្សាទំហំថាមពលថ្មដ៏ធំ 5160mAh ជាមួយនឹងរូបរាងរឹងមាំបំផុតដែលបានឆ្លងកាត់ការបញ្ជាក់វិញ្ញាបនប័ត្រ ការពារធ្លាក់ និងធន់កម្រិតយោធាដើម្បីធានានូវភាពធន់។ ស្មាតហ្វូននេះនៅតែបន្តជាមួយនឹងលក្ខណៈពិសេសធ្វើឡើងសម្រាប់យុវវ័យដែលអ្នកគាំទ្រសេរ៊ី SPARK។ ខ្នងក្រោយធ្វើឡើងពី Fiber Glass លំដាប់អវកាស (aerospace-grade fiberglass) ដែលធ្វើឱ្យស្មាតហ្វូននេះកាន់តែស្តើងនិងរឹងមាំខ្លាំង ជាមួយនឹងកញ្ចក់ កោង 3D ដ៏ប្រណិត និងតួខ្លួនទម្ងន់ស្រាលធានានូវអារម្មណ៍ងាយស្រួលកាន់ក្នុងដៃ។ ចំណុតពិសេមានការរចនាដ៏ទាក់ទាញជាមួយភ្លើងជូនដំណឹងMood

    October 17, 2025
  • PR

    ធនាគារ ព្រីនស៍ ម.ក សូមជម្រាបជូនដល់អតិថិជន ដៃគូសហការ និងសាធារណជនទាំងអស់ជ្រាបថា ធនាគារនៅតែបន្តប្រតិបត្តិការយ៉ាងឯករាជ្យ ស្របច្បាប់ និងមានអាជ្ញាប័ណ្ណពេញលេញជាធនាគារពាណិជ្ជក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា (NBC)។ ប្រព័ន្ធអភិបាលកិច្ចសាជីវកម្មរបស់ធនាគារត្រូវបានបង្កើតឡើងយ៉ាងរឹងមាំ ស្របតាមស្តង់ដារព្រូដិនសលរបស់ធនាគារជាតិនៃកម្ពុជា ដោយផ្អែកលើគោលការណ៍នៃតម្លាភាព គណនេយ្យភាព និងសុចរិតភាពក្នុងការដឹកនាំ។ យោងតាមសេចក្ដីជូនដំណឹងថ្មីៗរបស់ការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេស នៃក្រសួងរតនាគារសហរដ្ឋអាមេរិក (OFAC) ធនាគារ ព្រីនស៍ សូមបញ្ជាក់ថា៖ ធនាគារបន្តប្រតិបត្តិការយ៉ាងឯករាជ្យ៖ ធនាគារ ព្រីនស៍ បន្តដំណើរការជាធម្មតា ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់ព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពរបស់ ការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេស នៃក្រសួងរតនាគារសហរដ្ឋអាមេរិក (OFAC) នឹងមិនប៉ះពាល់ដល់សមត្ថភាព និងប្រតិបត្តិការរបស់ធនាគារនៅក្នុងប្រទេសកម្ពុជាទេ។ ផលប៉ះពាល់អាចកើតមានលើដៃគូអន្តរជាតិមួយចំនួន៖

    October 15, 2025
  • ព័ត៌មានជាតិ

    កាលពីព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ម្សិលមិញនេះក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះសង្កេតការណ៍នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយពីទទួលបានព័ត៌មានថា កងកម្លាំងថៃប្រើប្រាស់គ្រឿងចក្រឈូសឆាយ វាយកម្ទេចផ្ទះរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោយពីពួកគេហ៊ុំព័ទ្ធបន្លាលួសអស់មួយរយៈកាល។ នេះបើយោងតាមការបញ្ជាក់ពី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ។ ប្រភព៖ ក្រសួងព័ត៌មាន

    October 15, 2025