- Naren
- ព័ត៌មានជាតិ
តាកែវ៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន «ផ្សារផលិតផលខ្មែរ (ផ្សារចុងសប្តាហ៍)» ដែលជាគម្រោងសាកល្បងរយៈពេល ៣ ខែ លើកទីមួយនៅក្រុងដូនកែវ ខេត្តតាកែវ បានទទួលជោគជ័យយ៉ាងគំហុកក្នុងសប្តាហ៍ដំបូង។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី៤ និងទី៥ ខែតុលា ឆ្នាំ២០២៥ ដោយបានទាក់ទាញសាធារណជន និងភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករឱ្យចូលរួមទស្សនា និងទិញផលិតផលកសិកម្មខ្មែរជាច្រើនមុខ។ យោងតាមការបញ្ជាក់របស់មន្ទីរទេសចរណ៍ខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែតុលា ឆ្នាំ២០២៥ ផ្សារនេះបានរៀបចំនៅទីតាំងសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ ដោយមានដាក់តាំងពិព័រណ៍លក់ផលិតផល កសិផល ម្ហូបអាហារ និងមានព្រឹត្តិការណ៍ប្រគំតន្ត្រីផងដែរ។ ក្នុងរយៈពេលតែពីរថ្ងៃ (ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ផ្សារនេះបានស្រូបទាញ ប្រជាពលរដ្ឋចូលរួមទស្សនា
October 6, 2025 - PR
កាលពីថ្ងៃសៅរ៍ ទី០៤ ខែតុលា ឆ្នាំ ២០២៥ នៅ ស្ទូឌីយោបាយ័ន ស្ទឹងមានជ័យ អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយក ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង បានអញ្ជើញទៅទស្សនាផ្ទាល់ ប្រដាល់គុនខ្មែរ និងថែមទាំងបានផ្ដល់កិត្តិយសឡើងចាប់រង្វាន់ក្នុងកម្មវិធីមហាសំណាងរបស់ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី។ គួរបញ្ចាក់ផងដែរថារង្វាន់ធំរដូវកាលទី០១រថយន្ត Ford Ranger ស៊េរីថ្មី, ម៉ូតូ Honda Dream ស៊េរីថ្មី និងទូរស័ព្ទ Samsung ៣០គ្រឿង បានរកឃើញម្ចាស់រួចមកហើយ កាលពីថ្ងៃទី០៥ ខែកក្កដា
October 6, 2025 - ព័ត៌មានជាតិ
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។ បើតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងនៅព្រឹក ថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥នេះថា ដំណើរនេះ បានធ្វើឡើងក្រោមកិច្ចសម្របសម្រួលពី ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
October 6, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន “តាមរយៈការចង្អុរបង្ហាញពីសំណាក់សម្តេចប្រមុខរាជរដ្ឋាភិបាល, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការ បានដាក់ចេញយុទ្ធនាការដើម្បីស្វែងរកការងារជូនបងប្អូនពលករខ្មែរដែលវិលត្រលប់មកពីថៃវិញ បានប្រមាណជាង ៣០០ ០០០នាក់ហើយ ក្នុងចំណោមបងប្អូលពលករខ្មែរប្រមាណ ៩៤០ ០០០នាក់ ដែលក្រសួងការងារបានបូកសរុបចាប់តាំងពីខែមិថុនា ដល់ដើមខែតុលា ឆ្នាំ២០២៥នេះ”។ នេះជាការបញ្ជាក់របស់ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តមអ្នកនាំពាក្យ បានបន្ថែមថា៖ “វិស័យដែលមានបងប្អូនពលករច្រើនជាងគេគឺនៅក្នុងវិស័យឧស្សាហកម្ម ដោយវិស័យសំណង់ កសិកម្ម និងប្រកបមុខរបរខ្លួនឯង ព្រមទាំងវិស័យផ្សេងៗទៀតមានមួយចំនួន។ ចំពោះតួលេខជាង ៣០០
October 6, 2025 - ព័ត៌មានជាតិ
មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យផលិតផលសាច់បង្កក ក្លាសេ នាំចូល ក្នុងគោលបំណងស្វែងរកសារធាតុគីមីហាមឃាត់ និងអនុលោមភាពលើផលិតផលទំនិញនៅក្នុងទីតាំងចំនួន ៣ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ខណ្ឌឬស្សីកែវ និងខណ្ឌព្រែកព្នៅ ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធរួមមាន មន្រ្តីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានពេទ្យសត្វ និងមន្រ្តីនៃអាជ្ញាធរខណ្ឌទាំង៣។ មន្រ្តីជំនាញ ក.ប.ប. បានធ្វើការដកយកសំណាកគំរូមកវិភាគនៅនឹងកន្លែងជាមួយមន្ទីរពិសោធន៍ចល័ត ស្វែងរកសារធាតុគីមីហាមឃាត់តាមរយៈប្រតិករគីមី (Test Kit) សរុបចំនួន ៣៣ គំរូ ជាលទ្ធផល មិនមានការកំណត់ឃើញសញ្ញាណសារធាតុគីមីហាមឃាត់ឡើយ។ ទន្ទឹមនេះ យើងបានដកយកសំណាកផលិតផលចំនួន ៣៦គំរូ បញ្ជូនទៅមន្ទីរពិសោធន៍កណ្តាលនៃអគ្គនាយកដ្ឋាន
October 6, 2025 - អន្តរជាតិ
ចិន៖ ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមរកផ្លូវឡើងទៅកាន់ភ្នំអេវឺរេស ដើម្បីជួយសង្រោះមនុស្សកំពុងជាប់នៅលើនោះប្រមាណជា ១,០០០នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី៥ ខែតុលា។ អមដំណើរជាមួយក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់ ក៏មានវត្តមានរបស់ក្រុមប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលស្គាល់ពីទីតាំងភូមិសាស្រ្តជាច្រើននាក់ផងដែរ។ ប្រភពខាងលើបានបន្តថា ក្រុមមនុស្សដែលកំពុងជាប់នៅលើភ្នំទាំងអស់នោះគឺសុទ្ធតែជាក្រុមអ្នកទេសចរ ហើយទីតាំងដែលពួកគេកំពុងជាប់នោះគឺស្ថិតនៅរយៈកម្ពស់ប្រមាណជា ៤,៩០០ម៉ែត្រ។ ចំពោះហេតុផលដែលធ្វើឱ្យពួកគេត្រូវជាប់គាំងមិនអាចធ្វើដំណើរទៅណារួចវិញ គឺដោយសារតែការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យមានព្យុះព្រិលទឹកកកធ្លាក់យ៉ាងខ្លាំង និងបានបិទផ្លូវសំខាន់ៗដែលពួកគេអាចធ្វើដំណើរជាធម្មតាបាន៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
October 6, 2025 - PR
ភ្នំពេញ – ថ្ងៃទី 03 ខែតុលា 2025 – អឺបេនលែន (Urbanland) ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេមួយក្នុងស្រុក មានមោទនភាពក្នុងការប្រកាសជាផ្លូវការនៃភាពជាដៃគូថ្មីជាមួយសាលាអន្តរជាតិ អ៉ីខូ (Eco International School) ដែលជាសាលាអន្តរជាតិមានភាពលេចធ្លោមួយ ផ្តោតលើកម្មវិធីសិក្សាស្តង់ដាពីចក្រភពអង់គ្លេស និងស្របតាមកម្មវិធីសិក្សាជាតិរបស់ក្រសួងអប់រំ យុវជន និងកីឡា។ [គម្រោងសាលាអន្តរជាតិ អ៉ីខូ ស្ថិតនៅក្នុងតំបន់ ISI PARK វេង ស្រេង] ពិធីចុះហត្ថលេខាជាផ្លូវការនេះមានការចូលរួមដោយលោក កាំង ហុក អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អឺបេនលែន និងលោក សេង
October 3, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹង នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងយោធភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ គ្រោងនឹងត្រូវធ្វើនៅក្នុងអំឡុងខែតុលាខាងមុខនេះ។ តាមថ្នាក់ដឹកនាំខាងលើ យោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនលិខិតអញ្ជើញរួចហើយទៅយោធភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ គួរជម្រាបជូនថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)
September 30, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត នៃព្រះរាជាណាចក្រថៃ គ្រោងនឹងត្រូវធ្វើនៅក្នុងអំឡុងខែតុលាខាងមុខនេះ។ តាមថ្នាក់ដឹកនាំខាងលើ យោធភូមិភាគទី៣ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនលិខិតអញ្ជើញរួចហើយទៅកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត នៃព្រះរាជាណាចក្រថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅខេត្តកោះកុង ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ គួរជម្រាបជូនថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)
September 30, 2025 - PRអ្នកឧកញ៉ា លាង ម៉េង បញ្ជាក់ពីគម្រោងបណ្តាក់ទុនប្រមាណ ២០០ លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា
(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានលើកឡើងពីគម្រោងបណ្តាក់ទុនប្រមាណពី ១០០ ទៅ ២០០ លានដុល្លារ ដើម្បីវិនិយោគឱ្យជ្រៅ លើវិស័យកសិកម្ម ជាពិសេសលើការកែច្នៃគ្រាប់ធញ្ញជាតិ ដើម្បីបន្តបង្កើតផលិតផលខ្មែរដែលមានគុណភាពខ្ពស់ ស្របតាមតម្រូវការប្រជាជន និងអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិ បន្ថែមពីលើសកម្មភាពជំរុញកសិផលខ្មែររបស់ ជីប ម៉ុង ស៊ុបភើម៉ាឃីត កន្លងមក។ អ្នកឧកញ៉ា ក៏បានបន្ថែមថា ជីប ម៉ុង នៅតែបន្តបេសកកម្មក្នុងការបណ្តុះបណ្តាលធនធានជំនាន់ក្រោយតាមរយៈការផ្តល់ឱកាសហាត់ការ និងធ្វើការដល់យុវជនដែលកំពុងសិក្សា ឬទើបបញ្ចប់ការសិក្សាប្រមាណជាង ១ ពាន់នាក់ជារៀងរាល់ឆ្នាំ ព្រោះការចុះអនុវត្តផ្ទាល់
September 29, 2025









