Naren
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក រៀបចំ ឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ( ស ស យ ក ) កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ឱ្យមានភាពទូលំទូលាយ និងអាចប្រកួតប្រជែងជាមួយផលិតផលបរទេសបាន។ អ្នកស្រី សោម ដារ៉ែនប្រជាពល រដ្ឋ រស់នៅស្រុកល្វាអែម ខេត្ត កណ្តាល ដែលអញ្ជើញមកទស្សនាតាំងពិព័រណ៍ផលិតផលខ្មែរបានប្រាប់ក្រុមការងារវិទ្យុជាតិកម្ពុជាថា ពិព័រណ៍នេះបានផ្តល់ឱកាសល្អឱ្យអ្នកស្រីបាន ស្គាល់កាន់តែច្បាស់អំពីផលិតផលខ្មែរ ដែលមានគុណភាពល្អ ពិសេស និងមានតម្លៃសមរម្យ ខណៈផលិតផលដែលដាក់តាំងបង្ហាញមានលក្ខណៈសម្បូរបែប ទាំងផ្នែកម្ហូបអាហារ

    September 27, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ៤ ៥០០កន្លែង លើ ៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។ មុខជំនាញទាំង៦នោះ រួមមាន ការផលិតនំ, ធុរកិច្ចភេសជ្ជៈ (ការឆុងកាហ្វេ និងភេសជ្ជៈ), ការធ្វើម្ហូបខ្មែរ, សេវាកម្មសម្អាងកាយ, ការក្រឡុកស្រា, និងការបង្កើតអាជីវកម្ម

    September 26, 2025
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទទួលសម្ភារយោធាពី ឯកឧត្តម ស៊ុយ សែម, ឯកឧត្តម ទីថា នី, ឯកឧត្តម កែវ វីរៈ និងឯកឧត្តម រ៉ូសហ្វី អ៊ួស្មាន់ ជាអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានផ្តល់អាវក្រោះចំនួន ១១៩ឈុត មួកសុវត្ថិភាពចំនួន ៦០០មួក ម៉ាស់ការពារផ្សែងពុលចំនួន ៦០០ម៉ាស់ និងកាសការពារសម្លេងចំនួន៦០០កាស ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីយកទៅផ្តល់ជូនវីរកងទ័ពដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

    September 26, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ២ ០០០កន្លែង លើ ១៣មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។ មុខជំនាញទាំង១៣នោះ រួមមាន ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការរចនាក្រាហ្វិកដោយកំព្យូទ័រ, ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព, ការងារកំបោរ, ការដំឡើងបណ្តាញបំពង់ទឹក, សេវាកម្មកុំព្យូទ័រ, សេវាកម្មរដ្ឋបាល, ធុរកិច្ចភេសជ្ជៈ, សេវាកម្មម្ហូបអាហារ

    September 26, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន រយៈពេល៦ថ្ងៃនៃការដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ មានប្រជាពលរដ្ឋប្រមាណជិត១០ម៉ឺននាក់បានទទួលការជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃ ដែលជាការគិតគូររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី។ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ថា រយៈពេល ៦ថ្ងៃ មានប្រជាពលរដ្ឋសរុបចំនួន៩២.៥២១នាក់ បានធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ទៅស្រុកកំណើត និងត្រឡប់មកភ្នំពេញវិញ។ បើធៀបនឹងរដូវភ្ជុំឆ្នាំ២០២៤ មានចំនួនត្រឹមតែ ៧១.៣៦០ នាក់ គឺឆ្នាំនេះ កើនឡើងប្រមាណ ៣០%។ អ្វីដែលល្អថែមទៀតនោះ គឺប្រជាពលរដ្ឋដែលជិះរថយន្តក្រុងមានសុវត្ថិភាពល្អ មិនមានគ្រោះថ្នាក់ចរាចរណ៍នោះទេ ពោលគឺសុវត្ថិភាព១០០ភាគរយ។

    September 26, 2025
  • PR

    (ភ្នំពេញ)៖ ពិតជាអស្ចារ្យខ្លាំងណាស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទើបតែសម្ពោធផលិតផលថ្មី ៣មុខជាផ្លូវការ មិនទាន់ដល់១ខែផង ឥឡូវ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានធ្វើការបញ្ចេញនូវសមាជិកថ្មីបន្ថែមទៀត ក្រោមម៉ាកផលិតផលទឹកក្រូចអាយស៍ IZE ជាមួយជម្រើសរសជាតិ ផ្លែឈើជាច្រើន «អាយស៍រសជាតិក្រូច, អាយស៍រសជាតិទំពាំងបាយជូរ, អាយស៍រសជាតិផ្លែឈើចម្រុះ និង អាយស៍រសជាតិក្រូចឆ្មា» រសជាតិថ្មី ប្លែកមាត់ ឆ្ងាញ់ជាប់មាត់ជាប់ចិត្ត បង្កើតឡើងដោយស្នាដៃកូនខ្មែរ ជាមួយស្តង់ដារ និងគុណភាពអន្តរជាតិ។ ទឹកក្រូច អាយស៍ រសជាតិផ្លៃឈើ កាន់តែសប្បាយ សាកសមបំផុតជាមួយការជួបជុំ មិត្តភក្តិ គ្រួសារ

    September 19, 2025
  • PR

    ផ្សារទេសចរណ៍បែបខ្មែរដ៏ធំដំបូងគេ «ភូមិខ្មែរអ្នកធ្វើ» នៅកម្ពុជានឹងបើកដំណើរការសាកល្បងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៥ ពោលគឺនៅក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ស្ថិតក្នុងបរិវេណផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» នឹងមានប្រមូលផ្ដុំទៅដោយផលិតផលស្នាដៃ​របស់​ខ្មែរជាង ១២០ហាង ដែលនឹងក្លាយ​ជាមេដែកទេសចរណ៍ថ្មីមួយទៀត សម្រាប់​ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលតែងនិយមគាំទ្រ​ផលិតផល​ដែលជាស្នាដៃរបស់ខ្មែររាប់តាំងពីរបស់របរប្រើប្រាស់ គ្រឿងអលង្ការ វត្ថុអនុស្សាវរីយ៍ និងចំណីចំណុករាប់រយមុខផ្សេងទៀត។ គំនិតផ្ដួចផ្ដើមផ្សារទេសចរណ៍មួយនេះ ត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុនយក្ស ជីប ម៉ុង ក្នុង​គោលបំណង ចូលរួម​ផ្សព្វផ្សាយ​​​​ម៉ាកយីហោផលិត​ផលខ្មែរ ផ្សាភ្ជាប់ជាមួយនឹងវិស័យទេសចរណ៍ ជាពិសេសធ្វើឱ្យ​ភ្ញៀវទេសចរជាតិ និង​អន្តរជាតិបាន​ស្គាល់ពីផលិតផលខ្មែរ​កាន់តែច្រើនថែមទៀត។

    September 18, 2025
  • PR

    ភ្នំពេញ, កម្ពុជា – L’imperial Home ដែលជាក្រុមហ៊ុនឈានមុខក្នុងការផ្គត់ផ្គង់គ្រឿងសង្ហារឹម និងចង្កៀងប្រណិតនៅកម្ពុជា មានមោទនភាព ប្រកាសពីការទទួលបានពានរង្វាន់ប្រចាំឆ្នាំ Partnership Award ពីក្រុមហ៊ុន Asfour Crystal ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រីស្តាល់ គ្រឿងអលង្ការ វត្ថុតាំងលម្អ និងចង្កៀងដ៏ល្បីល្បាញលំដាប់ពិភពលោក មកពីទីក្រុង Cairo ប្រទេសអេហ្ស៊ីប។ ភាពជាដៃគូដែលកំណត់និយមន័យថ្មីនៃប្រណិតភាព L’imperial Home ទទួលបានពានរង្វាន់នេះដោយសារក្រុមហ៊ុនបាននាំផ្ដាច់មុខផលិតផលគ្រីស្តាល់ ASFOUR មកកាន់ប្រទេសកម្ពុជា ដែលរួមមានប្រភេទចង្កៀងគ្រីស្តាល់ ចង្កៀងស្ពាន់ ចង្កៀងស្ពាន់ស្រោបមាស និងវត្ថុតាំងលម្អដ៏ប្រណិតៗជាច្រើនទៀត។ ភាពជាដៃគូនេះបង្ហាញពីចក្ខុវិស័យរួមរបស់ក្រុមហ៊ុនទាំងពីរដែលមានគោលបំណងលើកកម្ពស់គុណភាពជីវិត តាមរយៈរចនាបថ និងស្នាដៃដែលមិនងាយសាបសូន្យ។

    September 18, 2025
  • PR

    ភ្នំពេញ៖ ក្រុមហ៊ុន Leapmotor Cambodia បានប្រកាសជាផ្លូវការនូវភាពជាដៃគូដ៏គួរឱ្យរំភើបជាមួយបុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដ៏មានកិត្យានុភាពបំផុតមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីនាំមកនូវអត្ថប្រយោជន៍បន្ថែមដល់សមាជិកនៃសហគមន៍របស់បុរីប៉េងហួត។ ក្រោមកិច្ចសហការនេះ រាល់អ្នកដែលរស់នៅក្នុងបុរី ប៉េង ហួត ដែលកាន់ប័ណ្ណ Peng Huoth Privilege Card នឹងទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់ $1,000 លើការទិញរថយន្ត Leapmotor ម៉ូឌែលណាមួយដ៏បាន។ ការផ្តល់ជូនផ្តាច់មុខនេះសរបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Leapmotor ក្នុងការផ្តល់នូវរថយន្តអគ្គិសនីប្រកបដោយភាពច្នៃប្រឌិត ទំនើបទាន់សម័យ សន្សំសំចៃ និង កាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជា។ ម្យ៉ាងវិញទៀត ការបញ្ចុះតម្លៃពិសេសដល់អ្នករស់នៅក្នុងបុរីប៉េងហួតទាំងអស់នេះ គឺមានគោលបំណងលើកកម្ពស់ក្នុងការប្រើប្រាស់រថយន្តអគ្គិសនីបែបអនាគតស្របតាមការរស់នៅដ៏ស៊ីវិល័យនាពេលបច្ចុប្បន្ន។ តំណាងក្រុមហ៊ុន

    September 17, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន​ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ ដែលមានទឹកប្រាក់ប្រមាណ ២.៥ លានដុល្លារអាម៉េរិក ដើម្បីគាំទ្រគម្រោងសរុបចំនួន១១ នៅកម្ពុជា។ ពិធី ដែលត្រូវបានរៀបចំធ្វើឡើង នៅឯក្រសួងការបរទេសកម្ពុជា នារាជធានភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ នាពេលនេះ បានឆ្លុះបញ្ចាំងថា ចិននៅតែបន្តជំនួយដល់កម្ពុជា ក្រោមក្របខណ្ឌមេគង្គ-ឡានឆាង ខណៈដែលបច្ចុប្បន្ននេះ កម្ពុជាទទួលបានគម្រោងរាប់សិបគម្រោង តម្លៃរាប់សិបលានដុល្លារ

    September 17, 2025