Naren
  • PR

    ភ្នំពេញ៖ ​ថ្ងៃទី1 ខែកញ្ញា ឆ្នាំ 2025 ក្រុមហ៊ុន Smart Axiata បានប្រកាសពីការចូលកាន់តំណែងជាផ្លូវការ​របស់លោក Ritesh Kumar Singh​​​​ ក្នុងតួនាទីជា​នាយកប្រត្តិបត្តិ (CEO)។​ ការចូលកាន់តំណែងរបស់លោក គឺបានឆ្លុះបញ្ចាំងអំពីការបើកទំព័រថ្មីនៃភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន និងបាន បង្ហាញពីការយកចិត្តទុកដាក់បេ្តជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយបទពិសោធន៍ជិត 30​ ឆ្នាំ ជាថ្នាក់ដឹកនាំក្នុងវិស័យទូរគមនាគមន៍នៅអាស៊ី កន្លងមកលោក Ritesh មានបទពិសោធន៍បម្រើការងារនៅក្រុមហ៊ុននានាដូចជាក្រុមហ៊ុន VEON (ប្រទេសបង់ក្លាដេស) Bharti Airt (ប្រទេសឥណ្ឌា) Telenor (អាស៊ី និងឥណ្ឌា)

    September 1, 2025
  • PR

    ភ្នំពេញ៖ នាថ្ងៃទី27 ខែសីហា ឆ្នាំ2025 ក្រុមហ៊ុន Smart Axiata បានទទួលនូវពានរង្វាន់ឆ្នើមអាស៊ាន ស្ដីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម (AOSWADA) លើកទី 3 របស់អាស៊ាន ដោយមានសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាជាម្ចាស់ផ្ទះ។ ពានរង្វាន់ឆ្នើមអាស៊ាននេះ ជាការស្ងើចសសើរដល់អង្គភាពនានាដែលមានស្នាដៃលេចធ្លោ និងបានរួមចំណែកដល់ការងារសង្គម។ សម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata ជាអ្នកទទួលពានរង្វាន់ក្រុមហ៊ុនឯកជនឆ្នើម សម្រាប់ភាពជាអ្នកដឹកនាំក្នុងការការពារកុមារពីការរំលោភបំពានក្នុងសម័យឌីជីថល តាមរយៈគំនិតផ្តួចផ្តើមជាច្រើន។ សព្វថ្ងៃនេះ កុមារមានការភ្ជាប់ទំនាក់ទំនងលើប្រព័ន្ធអុីនធឺណិតកាន់តែច្រើន។ ខណៈពេលដែលអុីនធឺណិតបានក្លាយជាកន្លែងដ៏សំខាន់សម្រាប់ការសិក្សា និងការកម្សាន្ត អុីនធឺណិតក៏បានធ្វើឱ្យកុមារប្រឈមនឹងហានិភ័យផងដែរ។ របាយការណ៍ ‘ការបញ្ឈប់គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា’ បានប៉ាន់ស្មានថា កុមារកម្ពុជា

    August 29, 2025
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជននៅតាមមណ្ឌលមួយចំនួន ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តតាកែវ ដែលមានបញ្ហាសុខភាព និងបេក្ខជនខ្លះបានជួបគ្រោះថ្នាក់ចរាចរណ៍មុនថ្ងៃប្រឡង ត្រូវបានសម្របសម្រួល ដោយមានក្រុមគ្រូពេទ្រប្រចាំការ ដើម្បីអាចចូលរួម នៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។ សម្រាប់បេក្ខជនដែលមានបញ្ហាសុខភាព ដូចជាខ្យល់គ ខ្សោយកម្លាំង បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង៕

    August 28, 2025
  • PR

    រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ – ធនាគារ ជីប ម៉ុង និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានប្រកាសជាផ្លូវការនូវកិច្ចសហការជាយុទ្ធសាស្ត្រ តាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក៏ដូចជាអភិវឌ្ឍសេដ្ឋកិច្ចជនបទ ដើម្បីឈានទៅដល់ការសម្រចគោលដៅអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជាឱ្យកាន់តែមានភាពឯករាជ្យ រឹងមាំ និងទទួលបាននិរន្តរ៍ភាព។ អនុស្សរណៈនៃការយោគយល់នេះត្រូវបានចុះហត្ថលេខាដោយអ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង និង ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    August 27, 2025
  • ព័ត៌មានជាតិ

    ជាដំណឹងល្អសម្រាប់បងប្អូនដែលចង់គាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ ខណៈ ផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ” ដែលជាកន្លែងប្រមូលផ្ដុំដោយផលិតផលផលិតដោយកូនខ្មែរ មានទីតាំងស្ថិតនៅជាន់ទី១ នៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ខាងមុខ ជីប ម៉ុង ស៊ុបភឺម៉ាឃីត នឹងចាប់ផ្ដើមបើកដំណើរការសាកល្បងក្នុងខែកញ្ញាខាងមុខនេះ និងគ្រោងបើកដំណើរការផ្លូវការនៅក្នុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះហើយ។ គម្រោងផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ” នេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ជីប ម៉ុង រីថែល និងបានធ្វើការសាងសង់ និងរៀបចំយ៉ាងសម្រិតសម្រាំងអស់រយៈពេល ៨ ខែរួចមកហើយ។ ផ្សារទេសចរណ៍ថ្មីនេះ គឺមានតូបលក់សរុបចំនួន ១២៤

    August 26, 2025
  • PR

    (ភ្នំពេញ)៖ អ្នកណាមិនល្បីថា CAMBODIA LITE ស្រាលស្រទន់ តែ VESPA ចែកឡើងធ្ងន់ហ្មងហា! ថ្មីៗទើបតែចូលស្តុកក្តៅៗ CAMBODIA LITE បានចែកម៉ូតូ VESPA ចំនួន ៣០ ដល់ដៃអតិថិជនមហាសំណាងផ្ទាល់នៅរោងចក្រលំដាប់ពិភពលោក ខ្មែរ ប៊ែវើរីជីស។ កុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុងទាំងអស់របស់ CAMBODIA LITE បងប្អូនអតិថិជនមិនត្រឹមតែមានឱកាសឈ្នះរង្វាន់ម៉ូតូVESPA ទេ មានទាំងរង្វាន់ធំខុនដូដ៏ប្រណិត ជីប ម៉ុង លែន, រថយន្តសេរីទំនើប Ford Ranger, រថយន្ត Mitsubishi Xpander ព្រមទាំងរង្វាន់ទូរស័ព្ទ

    August 26, 2025
  • ព័ត៌មានជាតិ

    កាលពីយប់មិញ ពិតជាកក្រើកជាមួយការសម្តែង លើឆាកប្រកួតវគ្គផ្តាច់ព្រ័ត្រ Road 2the Starរដូវកាលទី៤ ពីមួយឆាកទៅមួយឆាកពិតជាអស្ចារ្យ ធ្វើអោយឆាកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរដូវកាលទី៤នេះពោរពេញដោយសម្លេងហ៊ោកញ្ជ្រៀវពេញស្ទូឌីយូ។ ចំណែកឯបេក្ខជនTop5ទាំង៥រូប ពិតជាប្រឹងប្រែងបញ្ចេញអស់ នូវសមត្ថភាព ដើម្បីដណ្តើមយកពានសម្រាប់រដូវកាលថ្មី។ ៤វិញ្ញាសាររួមបញ្ចូលគ្នា លើឆាកតែមួយពិតជាធ្វើអោយអ្នកទស្សនាសសើរមិនដាច់ពីមាត់ នូវទេពកោសល្យបេក្ខជន Road 2theStar ដែលអាចធ្វើបានគ្រប់វិញ្ញាសារ មិនថា បង្ហាញម៉ូដ សម្តែង ច្រៀង អមដោយក្បាច់រាំ និងការសម្តែងសូយ៉ាងជក់ចិត្ត។ ជើងខ្លះប៉ះជើងខ្លាំង ទីបំផុត សុរ:ភិន RS02 ពិតជាធ្វើបានល្អមិនថាបទមនោសញ្ចេតនា បទញាក់ ក្បាច់រាំហើយអាចរាំរបាំបុរាណបានទៀតផង ជាពិសេស សុរ:ភិន ក៏ទទួលបានការVoteគាំទ្រយ៉ាងច្រើន

    August 24, 2025
  • PR

    ពីមួយទៅពីរពាន់ ក្រុមហ៊ុន BYD បានបើកផ្លូវរបស់ខ្លួននៅកម្ពុជា នៅខែសីហា ឆ្នាំ២០២៥ ក្នុងទីក្រុងភ្នំពេញ ពិធីដ៏សាមញ្ញមួយ ប៉ុន្តែពោរពេញដោយភាពកក់ក្តៅ បាននាំយកទំនាក់ទំនងរវាងក្រុមហ៊ុន BYD និងទីផ្សារកម្ពុជា ឈានដល់ដំណាក់កាលថ្មីមួយ។​ នៅយប់នោះ រថយន្ត BYD គ្រឿងទី ២៥០០ ក្នុងឆ្នាំ ២០២៥ ត្រូវបានប្រគល់ជូនម្ចាស់រថយន្តជាផ្លូវការ។ តួលេខខ្លួនវាមិនស្មុគស្មាញទេ ប៉ុន្តែអត្ថន័យដែលវាបានតំណាងគឺសំខាន់ជាង ២៥០០ ទៅទៀត។ នេះគឺជាចម្លើយវិជ្ជមាន ២៥០០ ក្នុងឆ្នាំ ២០២៥, ជាការចាប់ផ្តើមនៃទំនុកចិត្ត ២៥០០ ដង និងជាជំហានមួយឆ្ពោះទៅកាន់អនាគតសម្រាប់២៥០០គ្រួសារ  នៅពេលដែលពួកគេប្រឈមមុខនឹងជម្រើសនៃការធ្វើដំណើរ។

    August 24, 2025
  • PR

    (ភ្នំពេញ ២២ សីហា)៖ ក្រុមហ៊ុន RMA Cambodia បានប្រកាសជាផ្លូវការនូវតម្លៃពិសេសថ្មីសម្រាប់រថយន្តនាំចូលពីអាមេរិក នៅក្នុងសន្និសីទសារព័ត៌មានមួយដែលមានការចូលរួមដោយភ្ញៀវកិត្តិយសពីលោក ងន សាំង ដែលជាអគ្គនាយកក្រុមហ៊ុន RMA Cambodia និង លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា (AmCham Cambodia)។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីតំណាង ស្ថានទូតអាមេរិក និង សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham) ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ តម្លៃពិសេសថ្មីផ្តាច់មុខសម្រាប់រថយន្តផលិតនៅសហរដ្ឋអាមេរិក ក្រុមហ៊ុន RMA Cambodia បានប្រកាសអំពី តម្លៃពិសេស

    August 22, 2025
  • PR

    (ភ្នំពេញ)៖ ស្របតាមនិន្នាការលើកកម្ពស់ពាក្យស្លោក “ខ្មែរ គាំទ្រផលិតផលខ្មែរ” ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបញ្ចេញរូបរាងផលិតផលថ្មីគឺ CAMBODIA COLA ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនាពេលថ្មីៗនេះ រួមជាមួយភេសជ្ជៈ ៤ ប្រភេទផ្សេងទៀតគឺ ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា, CAMBODIA BLACK BEER, ភេសជ្ជៈ EXPREZ រសជាតិត្រសក់ផ្អែម, និងទឹកក្រូច អាយស៍ រសជាតិក្រូច ដែលស័ក្តិសមសម្រាប់ឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខ ក៏ដូចជាគ្រប់កម្មវិធីជួបជុំផ្សេងៗ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងចូលរួមជំរុញការគាំទ្រផលិតផលក្នុងស្រុកតាមរយៈការផលិតនូវភេសជ្ជៈស្ទើរគ្រប់ប្រភេទ ស្របតាមស្តង់ដាអន្តរជាតិ ដើម្បីបង្កើតផលិតផលខ្មែរឱ្យកាន់តែសម្បូរបែប

    August 21, 2025