- Naren
- PR
ក្រុមហ៊ុនហ្គេនស៍បឺគបន្ថែមការឧបត្ថម្ភអង្ករ 120 តោន កន្ទេល 10,000 ភួយ 10,000 និងភេសជ្ជះ 3,000 កេស ជូន ប្រជាជនភៀសសឹក។ កាលពីម្សិលមិញក្រុមហ៊ុន GANZBERG ចូលរួមឧបត្ថម្ភអង្ករ 100 តោន និងភេសជ្ជៈ 3000 កេស ជូនប្រជាជនភៀសសឹក ពិតជាកោតសសើរដល់ក្រុមហ៊ុន Ganzberg ខ្លាំងណាស់ សម្រាប់ទឹកចិត្តសប្បុរសដ៏អរស្ចារ្យមួយនេះចូលរួមឧបត្ថម្ភអង្ករសរុប 220តោន កន្ទេល 10,000 ភួយ 10,000 និងភេសជ្ជៈ 6000 កេស
July 27, 2025 - ព័ត៌មានជាតិ
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អំពាវនាវពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ។ លោកជំទាវបានឱ្យដឹងថា បងប្អូនពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ដោយស្ថានភាពមិនល្អបច្ចប្បន្នបើមិនមានការចាំបាច់ សូមប្រញាប់វិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន យើងបានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជួយបងប្អូនពលករ «ទោះបីមានឯកសារ ឬគ្មានឯកសារ» និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើត ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយឥតគិតថ្លៃ ។ ចំពោះករណីបងប្អូនពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហាផ្សេងៗ ឬ មិនទាន់បើកប្រាក់ខែ និងគ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជាយើង តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ
July 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសលើកម្លាំងកងទ័ពឈ្លានពានថៃ ដែលបានប្រើប្រាស់គ្រាប់បែកចង្កោមមកលើទឹកដីប្រទេសកម្ពុជាតាមបណ្តោយព្រំដែន។ សកម្មភាពនេះជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ។ តាមព័ត៌មានបឋមដែលទទួលបានពីអាជ្ញាធរមូលដ្ឋាន និងក្រុមបច្ចេកទេសបោសសម្អាតមីន បាន បញ្ជាក់ច្បាស់ថា មានគ្រាប់ជាច្រើន ដែលមានលក្ខណៈដូចទៅនឹងគ្រាប់បែកចង្កោមដែលហាមប្រាម ដោយអន្តរជាតិ ត្រូវបានប្រើប្រាស់ទៅលើទីតាំងភ្នំខ្មោច និងទីតាំងភូមិធម្មជាតិ ស្រុកជាំក្សាន្ត ដែលបង្ក ការគំរាមកំហែងចំពោះប្រជាជន ប្រតិបត្តិករបោសសម្អាតមីន និងសហគមន៍ក្នុងតំបន់ព្រំដែន។ ទង្វើនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ។ គ្រាប់បែកចង្កោមត្រូវ បានហាមប្រាម នៅក្រោមអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមឆ្នាំ២០០៨ ដោសារតែគ្រាប់នេះ បង្កផលប៉ះពាល់ទៅលើផ្ទ ដីធំ និងបង្កគ្រោះថ្នាក់ចំពោះប្រជាជន ជាពិសេសក្មេងតូច កម្ពុជា បានយល់ច្បាស់អំពីផលប៉ះពាល់
July 25, 2025 - ព័ត៌មានជាតិ
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សារកដំណោះស្រាយលើជម្លោះនៅតាមព្រំដែនរវាងកម្ពុជា និងថៃ។ កិច្ចប្រជុំបិទទ្វារនេះ ដែលត្រូវបានស្នើសុំដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានកំណត់ពេលនៅម៉ោង ៣ រសៀលនៅទីក្រុងញូវយ៉ក (ម៉ោង ២ ទៀបភ្លឺនៅកម្ពុជា ថ្ងៃទី២៦ ខែកក្កដា)។ (ប្រភព ទំព័រហ្វេសប៊ុក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន)
July 25, 2025 - PR
(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស ដែលជាផលិតផលបង្កើតឡើងដោយស្នាដៃកូនខ្មែរ តែងចាប់ឱកាស ឧបត្ថម្ភគាំទ្រទៅដល់វិស័យកីឡាផ្សេងៗនៅកម្ពុជា ដូចជាការបង្កើត «ព្រឹត្តិការណ៍ប្រកួតប្រដាល់ ដាហ្ស អ្នកចម្បាំងគុនខ្មែរ» សូម្បីតែវគ្គចម្រុះយកជើងខ្លាំងដណ្តើមខ្សែប្រវាត់ ក៏ប្រព្រឹត្តឡើងរយៈពេល ៨ សប្តាហ៍ ទម្រាំចម្រាញ់បានកីឡាករ ៨ រូប ត្រៀមប្រកួតយកខ្សែប្រវាត់ ខ្មែរ ប៊ែរើរីជីស ជាមួយប្រាក់រង្វាន់រហូតដល់ ១ ម៉ឺនដុល្លារ! អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហើបពីគោលជំហររឹងមាំក្នុងការជំរុញវិស័យកីឡាគុនខ្មែរទៅប្រកួតលើឆាកអន្តរជាតិ ដោយអ្នកឧកញ៉ាតែងបន្តឧបត្ថម្ភគាំទ្រ បង្កើតវេទិកាប្រកួតប្រដាល់ជាច្រើន ដើម្បីបណ្តុះស្មារតីកីឡាករ
July 17, 2025 - PR
(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង និងបុរី ឡាក់ឃី វ័ន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការភាពជាដៃគូហិរញ្ញប្បទានគេហដ្ឋាននារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ជីប ម៉ុង ក្នុងអគារ ជីប ម៉ុង ថៅវើរ ក្រោមវត្តមានការអញ្ចើញចូលរួមពី អ្នកឧកញ៉ា លាង ម៉េង អគ្គនាយក ធនាគារ ជីប ម៉ុង និងលោក លី លឹមអាង អគ្គនាយក បុរី ឡាក់ឃី វ័ន
July 17, 2025 - PR
ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៥ – មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sunway (Sunway Medical Centre), ទីក្រុង Sunway មកពីប្រទេសម៉ាឡេស៊ីបានបើកសម្ពោធការិយាល័យនៅកម្ពុជាជាផ្លូវការនៅក្នុងទីក្រុងភ្នំពេញដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការលើកកម្ពស់លទ្ធភាពដើម្បីទទួលបានសេវាថែទាំសុខភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្រវាងប្រទេសម៉ាឡេស៊ី – ប្រទេសកម្ពុជា។ ការិយាល័យនៅប្រទេសកម្ពុជាមានគោលបំណងបម្រើជាមជ្ឈមណ្ឌលដើម្បីផ្ដល់ការគាំទ្រយ៉ាងយកចិត្តទុកដាក់សម្រាប់អ្នកជំងឺកម្ពុជាដែលស្វែងរកការថែទាំប្រកបដោយគុណភាពនៅប្រទេសម៉ាឡេស៊ី។ សេវាកម្មផ្តល់ជូនរួមមានការសាកសួរព័ត៌មានផ្នែកវេជ្ជសាស្ត្រ ការណែនាំអ្នកឯកទេស ការប៉ាន់ស្មានតម្លៃព្យាបាល ក៏ដូចជាការជួយសម្រួលក្នុងការធ្វើដំណើរ និងការសម្របសម្រួលជាមួយមន្ទីរពេទ្យដោយផ្ទាល់ដែលប្រើប្រាស់បានទាំងភាសាខ្មែរ និងភាសាអង់គ្លេស។ លើសពីនេះ មន្ទីរពេទ្យក៏បានណែនាំនូវលេខទូរស័ព្ទបន្ទាន់សម្រាប់អ្នកជំងឺ ព្រមទាំង “កញ្ចប់មន្ទីរពេទ្យ Sunway” ដោយផ្តល់ជូនអ្នកជំងឺកម្ពុជានូវដំណើរនៃការថែទាំដោយរលូន និងប្រកបដោយសុវត្ថិភាព៖ • សេវាកម្មមុនពេលមកដល់រួមមានការសាកសួរព័ត៍មានផ្នែកវេជ្ជសាស្ត្រ ការណែនាំ
July 16, 2025 - ព័ត៌មានជាតិ
ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់កំពុងបាត់ខ្លួនក្នុងហេតុការណ៍លិចទូកមួយគ្រឿងនៅតំបន់សមុទ្រភាគខាងលិចកោះស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី១៥ ខែកក្កដា។ គិតត្រឹមពេលនេះអាជ្ញាធរឥណ្ឌូណេស៊ីបានដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះនិងអ្នកមុជទឹកច្រើននាក់នៅក្បែរតំបន់កើតហតុ ដើម្បីតាមស្វែងរកអ្នកកំពុងបាត់ខ្លួនឱ្យអស់ពីលទ្ធភាព។ ប្រភពខាងលើបានបន្តថា នៅលើទូកមួយគ្រឿងនេះមានផ្ទុកមនុស្សសរុបចំនួន ១៨នាក់ តែភ្លាមៗក្រោយមានហេតុការណ៍លិចទូក គឺមានមនុស្សចំនួន ៧នាក់ត្រូវបានជួយសង្គ្រោះឱ្យរួចផុតពីសេចក្តីស្លាប់ហើយ។ គួររម្លឹកជូនថា កាលពីថ្ងៃទី៣ ខែកក្កដា កន្លងទៅ ក៏មានសាឡាងមួយគ្រឿងដឹកអ្នកដំណើរឆ្ពោះទៅកាន់កោះបាលី នៃប្រទេសឥណ្ឌូណេស៊ីបានលិចផងដែរ ហើយហេតុការណ៍អកុសលនោះបានបណ្តាលឱ្យមានមនុស្សចំនួន ១៨នាក់ត្រូវស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
July 16, 2025 - ព័ត៌មានជាតិ
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានផ្តល់ការបកស្រាយបំភ្លឺពាក់ព័ន្ធនឹងករណីប៉ះទង្គិចពាក្យសម្តីនៅប្រាសាទតាមាន់ធំ រវាងអ្នកទេសចរជនជាតិខ្មែរ និងទាហានថៃ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះថា៖ «នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៣:២០នាទី ដោយសារអាកប្បកិរិយាមិនសមរម្យរបស់ទាហានថៃម្នាក់ដែលឈរជើងនៅច្រកទ្វារចូលប្រាសាទតាមាន់ធំ ស្ត្រីជាជនជាតិខ្មែរក៏មិនសប្បាយចិត្ត នាំទៅដល់ការភាន់ច្រឡំ និងការប៉ះទង្គិចពាក្យសម្តី ហើយទាហានថៃនោះក៏បានហាមឃាត់មិនឱ្យស្ត្រីជាជនជាតិខ្មែរឡើងទៅប្រាសាទ។ ដោយឃើញហេតុការណ៍នេះ ទាំងទាហានកម្ពុជា និងទាហានថៃជាច្រើននាក់ដែលកំពុងឈរជើងនៅប្រាសាទ ក៏បានរត់ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែមិនមានប្រដាប់ដោយអាវុធអ្វីនោះទេ។ ភ្លាមៗនោះ មេបញ្ជាការនៃទាហានទាំងសងខាងក៏បានពិភាក្សាដោះស្រាយដោយសន្តិវិធី ហើយនាពេលនេះ ស្ថានភាពនៅប្រាសាទតាមាន់ធំមានសភាពស្ងប់ស្ងាត់ជាធម្មតា មិនប៉ះពាល់ទៅដល់ការទៅទស្សនារបស់ប្រជាពលរដ្ឋនោះឡើយ។ អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវដល់ភ្ញៀវទេសចរទាំងអស់
July 15, 2025 - PR
(ភ្នំពេញ) ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥៖ បើគិតមកត្រឹមពេលនេះ វគ្គបណ្ដុះបណ្ដាល “Samsung Innovation Campus” ដែលបានផ្ដួចផ្ដើមដោយក្រុមហ៊ុនសាមសុង គឺបានធ្វើឡើងអស់រយៈពេលជិត 5ឆ្នាំ មកហើយ។ វគ្គបណ្ដុះបណ្ដាល “Samsung Innovation Campus” ដែលជាកម្មវិធីអាហារូបករណ៍ សម្រាប់យុវជនកម្ពុជា ដើម្បីពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) និងផ្ដល់ឱ្យយុវជនជាសិស្សនិស្សិតកម្ពុជា នូវចំណេះដឹងថ្មីៗដែលស្របតាមស្ដង់ដារអន្តរជាតិ។ ក្រុមហ៊ុនសាមសុង មានមោទកភាពយ៉ាងក្រៃលែងចំពោះសមិទ្ធផលរបស់សិស្សនិស្សិត ដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលពីកម្មវិធី “Samsung Innovation Campus” និងរំភើប រីករាយបំផុតដែលបានរួមចំណែកជួយឱ្យសិស្សនិស្សិតទទួលបានភាពជោគជ័យ បន្ទាប់ពីបញ្ចប់ការសិក្សា និងទទួលបានការងារធ្វើត្រូវនឹងជំនាញរបស់ខ្លួន។ សូមបញ្ជាក់ផងដែរថា
July 15, 2025









