Naren
  • PR

    រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ – ធនាគារ ជីប ម៉ុង និងសហគ្រិនខ្មែរ បានប្រកាសជាផ្លូវការនូវកិច្ចសហការជាយុទ្ធសាស្ត្រមួយ តាមរយៈពិធីចុះអនុស្សរណៈនៃការយោគយល់ ដែលបានប្រារព្ធឡើងយ៉ាងអធិកអធមនៅទីស្នាក់ការកណ្ដាលធនាគារ ជីប ម៉ុង។ ភាពជាដៃគូនេះត្រូវបានបង្កើតឡើង ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្របដល់សហគ្រាស ជំរុញសមត្ថភាពផលិតក្នុងស្រុក និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ អនុស្សរណៈនៃការយោគយល់នេះត្រូវបានចុះហត្ថលេខាដោយអ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ​ ជីប ម៉ុង និងឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ហែម វណ្ណឌី

    August 16, 2025
  • PR

    ប្រទេសកំពុងរងនូវវិបត្តិសង្គ្រាមឈ្លានពាន បងប្អូនខ្មែរគ្រប់រូបអាចនឹងមានផ្លូវចិត្តមិនសូវនឹងនរ ពេលខ្លះក៏ខឹងជនឃ្លានពាន ពេលខ្លះក៏មានទុក្ខសោក អាណិតទៅដល់ជនភៀសសឹក ក្នុងចិត្តព្រួយបារម្ភឥតស្រាកស្រានចំពោះសុវត្ថិភាពរបស់វីរៈកងទ័ពជួរមុខ ដែលប្រុងខ្លួនគ្រប់ពេលត្រៀមទប់ទល់នឹងសត្រូវ។ យ៉ាងណាមិញ ស្ថិតក្នុងគ្រាដ៏លំបាក និងសោកសៅនេះ ផ្សារទំនើបកូនខ្មែរ ជីបម៉ុង 271 មេហ្គា ម៉ល បានបង្កើតកម្មវិធីសិក្ខាសាលាស្តីពី “ការពង្រឹងថាមពលចិត្ត និងពង្រីកសន្តិភាព” ដើម្បីជាជំនួយផ្លូវចិត្តដល់ប្រជាជនកម្ពុជា និងជូនពរដល់វីវៈកងទ័ព ព្រមទាំងប្រទេសជាតិយើងឱ្យមានសុខសន្តិភាពឡើងវិញ។ សិក្ខាសាលាខាងលើ មានការផ្ដល់ដំបូន្មាន និង អប់រំផ្លូវចិត្តពីវាគ្មិនកិត្តិយស “ព្រះមុនីចរិយាវង្ស ហ៊ុន ខេមរា និងលោកគ្រូ នឹម ឈុន្នី” ដែលមានសកម្មភាពសំខាន់ៗដូចជា ការតាំងសមាធិ ការរៀនពីការរំងាប់សតិ

    August 15, 2025
  • PR

    នៅថ្ងៃស្អែកនេះ ដែលត្រូវនឹងថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ នេះ នឹងមានក្រុមហ៊ុនល្បីៗទាំង១៥ ធ្វើការរើសបុគ្គលិករាប់ពាន់នាក់នៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កា ម៉ល ជាន់ផ្ទាល់ដី។ សម្រាប់បងប្អូន ដែលកំពុងតែស្វែងរកការងារធ្វើ ឬបងប្អូនដែលចង់ផ្លាស់ប្តូរការងារអាចត្រៀម CV បណ្តើរៗបាន ខណៈនៅថ្ងៃស្អែកនេះ នឹងមានក្រុមហ៊ុនល្បីៗរហូតដល់ទៅ១៥ នឹងធ្វើការជ្រើសរើសបុគ្គលិករាប់ពាន់នាក់ទោះគ្មានបទពិសោធន៍ក៏អាចធ្វើបានដែរ។ បើតាមការបង្ហោះលើផេកផ្លូវការរបស់ Chip Mong 271 Mega Mall បានឱ្យដឹងថា នៅថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ នេះ

    August 7, 2025
  • PR

    ជាឱកាសល្អសម្រាប់ក្រុមហ៊ុន និងអ្នកផលិតផលិតផលគ្រប់ប្រភេទនៅក្នុងស្រុក ខណៈពេលនេះក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បង្កើតដោយកូនខ្មែរ ១០០ ភាគរយ បានប្រកាសស្វែងរកផលិតផលដែលផលិតដោយខ្មែរយើង មកដាក់លក់នៅក្នុងផ្សារទំនើបទាំងអស់របស់ខ្លួន។ សម្រាប់គោលបំណងនៃការទទួលដាក់លក់ផលិតផលខ្មែរនៅលើផ្សារទំនើបនេះ គឺក្រុមហ៊ុន ជីប ម៉ុង រីថែល ចង់លើកកម្ពស់ផលិតផលទាំងនោះឲ្យមានទីផ្សារកាន់តែខ្លាំង និងបានទៅដល់ដៃអតិថិជនដែលជាអ្នកប្រើប្រាស់។ ជាពិសេសគឺដើម្បីជំនួសផលិតផលដែលនាំចូលពីប្រទេសជិតខាង ដែលមាននៅទីផ្សារកម្ពុជាយើងយ៉ាងច្រើននាពេលកន្លងមក។ មួយវិញទៀត ក៏ចូលរួមក្នុងការអនុវត្ដតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលបានជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់

    August 6, 2025
  • PR

    (ព្រំដែនកម្ពុជា-ថៃ)៖ ក្រុមហ៊ុន ហនុមាន បានបង្ហាញពីស្មារតីមនុស្សធម៌ និងការចូលរួមក្នុងការអភិវឌ្ឍសង្គមដោយផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៣០០ដុល្លារ រៀងរាល់ខែ ក្នុងរយៈពេល ៣ឆ្នាំ ដល់ប្អូនស្រីភៀសសឹកម្នាក់ដែលកំពុងរត់គេចពីជម្លោះព្រំដែនកម្ពុជា-ថៃ ហើយមានជីវភាពខ្វះខាតចង់បញ្ចប់ការសិក្សា និងក្លាយជាគ្រូបង្រៀន។ សូមរំលឹកថាប្អូនស្រីភៀសសឹករូបនេះត្រូវបានគេស្គាល់ថាឈ្មោះ ប៉ាវ គីមហួយ ហៅក្រៅ Nelly អាយុ១៦ឆ្នាំ ប្អូនស្រីបានភៀសខ្លួនមកជំរុំនៅខេត្តឧត្តរមានជ័យ ប្អូនត្រូវបានមហាជនកោតសរសើរចំពោះការតស៊ូដែលខិតខំស្វ័យសិក្សា៤ភាសា ដោយជីវភាពខ្វះខាតប្អូនស្រីត្រូវបង្ខំចិត្តបោះបង់ការសិក្សា ទាំងដែលខ្លួនមានក្តីស្រមៃចង់ក្លាយជាគ្រូបង្រៀន។ ដូច្នេះ ជំនួយនេះនឹងជួយគាំទ្រប្អូនស្រីក្នុងការរស់នៅប្រចាំថ្ងៃ ទិញសម្ភារៈសិក្សា និងប្រើប្រាស់សម្រាប់តម្រូវការបែបការសិក្សាផ្សេងៗ ដើម្បីអោយប្អូនស្រីអាចបន្តដំណើរការសិក្សាបានដោយរលូន ហើយសម្រេចគោលបំណងក្នុងជីវិតរបស់ខ្លួន៕

    August 6, 2025
  • PR

    (ព្រំដែនកម្ពុជា-ថៃ)៖ ខ្មែរ ប៊ែវើរីជីស ដឹកនាំក្រុមការងារ និងកីឡាករគុនខ្មែរពីសហព័ន្ធកីឡាប្រដាល់ នាំកីឡាករគុនខ្មែរជិត ១០០នាក់ ទៅសួរសុខទុក្ខបងៗកងទ័ព ដោយនាំយកទឹកពិសាកម្ពុជា និងភេសជ្ជរាប់ពាន់កេស និងស្បៀងបន្ថែមទៀត​ ទៅជូនវីរ:កងទ័ពជួរមុខរបស់យេីង​ ដែលកំពុងឈរជេីងនៅព្រះវិហារ។ ក្នុងស្មារតីរួបរួមគ្នា លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ព្រមទាំងលោកជំទាវ តែ សុវណ្ណី នៃ ធនាគារ ជីប ម៉ុង បាននាំយកទឹកប្រាក់ឧបត្ថម្ភជូនដល់គ្រួសារ​យោធិន ដែលបានបូជាជីវិត ដើម្បីជាតិមាតុភូមិ​ ក្នុងមួយគ្រួសារ ចំនួន ២០ លានរៀល

    August 4, 2025
  • PR

    (ភ្នំពេញ) នាព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៥ នេះ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានដឹកនាំបុគ្គលិកទៅគោរពវិញ្ញាណក្ខន្ធសពក្នុងពិធីបុណ្យគម្រប់ ៧ថ្ងៃ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីក្នុងជន្មាយុ៦៧ឆ្នាំ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅសមរភូមិមុខទិសទី១ ខេត្តព្រះវិហារ និងលោកវរសេនីយ៍ត្រី លៀម សំពៅមាស មន្ត្រីនគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែន៧៩៣ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងជន្មាយុ ៤៣ឆ្នាំ ដែលបានទទួលមរណភាពក្នុងបុព្វហេតុការពារជាតិនៅតំបន់អានសេះ ព្រំដែនកម្ពុជា-ថៃ។

    August 1, 2025
  • PR

    ភ្នំពេញ ថ្ងៃទី 01 ខែសីហា ឆ្នាំ 2025 —ឆ្លើយតបទៅនឹងផលប៉ះពាល់ និងតម្រូវការជាចាំបាច់របស់ប្រជាជនកម្ពុជាពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្រុមហ៊ុន Smart Axiata បានប្រកាសបង្កើតនូវមូលនិធិ 1,000,000 ដុល្លារ ដើម្បីគាំទ្រ និងសម្រួលបន្ទុកប្រជាជនកម្ពុជា និងផ្ដល់ស្ថិរភាពដល់ប្រជាជនខ្មែរ ដែលជាជនភាសសឹក កងកម្លាំងវីរជនយោធាជួរមុខ និងក្រុមគ្រួសារ។ ជាផ្នែកមួយនៃការប្តេជ្ញារបស់ក្រុមហ៊ុនចំពោះ “ការលើកកម្ពស់ប្រជាជន និងសហគមន៍” ដែលជាសសរស្តម្ភចីរភាពស្នូលមួយរបស់ខ្លួន ក្រុមហ៊ុន Smart នៅតែបន្តចូលរួមយ៉ាងសកម្ម ដើម្បីផ្តល់ជំនួយជាបន្ទាន់ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនេះមកម្ល៉េះ។ លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart

    August 1, 2025
  • PR

    (ភ្នំពេញ)៖ ស្របតាមសេចក្ដីអំពាវនាវរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួបរួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធនៅបន្ទាត់ព្រមដែន ដើម្បីការពារប្រទេសជាតិទាំងមូល ដោយជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ ។ ធនាគារ ជីប ម៉ុង មិនបង្អង់យូរឡើយ ឆ្លើយតបតាមសភាពការណ៍បានយ៉ាងរហ័ស ធនាគារ ជីប ម៉ុង សូមជម្រាបជូនដំណឹងទៅកាន់អតិថិជន និងសាធារណជន ទាំងអស់ឱ្យបានជ្រាបថា ធនាគារ ជីប ម៉ុង បានសម្រេចលុបចោលបំណុលទាំងស្រុង ព្រមទាំងឧបត្ថម្ភទឹកប្រាក់បន្ថែម ជូនទៅយោធិនពលីជីវិត និងយោធិនពិការ នៅក្រោមប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។ សូមជម្រាបជូនថា ធនាគារ

    July 30, 2025
  • អន្តរជាតិ

    ស្កុតឡេន៖ លោកប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ បានកំណត់ពេលជាថ្មីម្តងទៀតឱ្យប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនត្រូវបញ្ចប់សង្គ្រាម ពោលគឺក្នុងរយៈពេល​ ១០-១២ ថ្ងៃទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ​ ទី២៩ ខែកក្កដា។ ការថ្លែងដូចនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលោក ដូណាល់ ត្រាំ កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសស្កុតឡេន ដើម្បីជួបប្រជុំជាមួយមេដឹកសំខាន់ៗជាច្រើននៅតំបន់អឺរ៉ុប។ លោក ដូណាល់ ត្រាំ បានគំរាមខ្លាំងៗថា ប្រសិនបើរុស្ស៊ីមិនព្រមបញ្ចប់សង្គ្រាមនោះទេ សហរដ្ឋអាមេរិកនឹងបន្តដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរប​ន្ថែមទៀតទៅកាន់ប្រទេសរុស្ស៊ី និងបណ្តាលប្រទេសមួយចំនួន ដែលរុស្ស៊ីតែងនាំយកផលិតផលផ្សេងៗទៅលក់នៅក្នុងប្រទេសទាំងនោះផងដែរ។ លោក ដូណាល់ ត្រាំ បានបន្តថា​ លោកពិតជាមានការសោកស្តាយណាស់ ដែលលោក វ្ល៉ាឌីមៀ

    July 29, 2025