- Naren
- PR
(ភ្នំពេញ)៖ ដើម្បីបន្តការបង្កើតសេវាហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ និងផ្ដល់អត្ថប្រយោជន៍ខ្ពស់ដល់អ្នកប្រើប្រាស់ ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2025 តទៅ ធនាគារ ជីប ម៉ុង មានការផ្តល់ជូនពិសេសសម្រាប់អតិថិជនដែលជាអ្នកប្រើប្រាស់ប័ណ្ណឥណទាន Visa ប្រភេទ Platinum និង Gold របស់ធនាគារ ជីប ម៉ុង នោះគឺការទទួលបានថ្លៃសេវាប្រចាំឆ្នាំត្រលប់មកវិញ នៅពេលអតិថិជនទូទាត់បានគ្រប់ចំនួនប្រតិបត្តិការ ជាមួយទំហំទូទាត់ទឹកប្រាក់គ្រប់ចំនួនដែលបានកំណត់។ បន្ថែមពីនេះ អតិថិជននឹងទទួលបានទឹកប្រាក់ត្រលប់មកវិញ រហូតដល់ 1% ផងដែរ រៀងរាល់ការទូទាត់ជាមួយប័ណ្ណឥណទាន Visa របស់ធនាគារ ជីប ម៉ុង។
July 14, 2025 - PR
(ភ្នំពេញ) ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៥៖ គ្រាន់តែបញ្ចប់ព្រឹត្តិការណ៍ដ៏សំខាន់ Galaxy Unpacked របស់សាមសុង ភ្លាម ពេលនេះស្មាតហ្វូន ត្រកូលបត់ Galaxy Z Fold7 និង Galaxy Z Flip7 កំពុងល្បី និងផ្ទុះការចាប់អារម្មណ៏ខ្លាំងទៅលើ រូបរាង ស្តើង ស្រាល និងធន់ជាងមុន ដែលមានអតិថិជនជាច្រើនកំពុងពេញចិត្ត និងប៉ងធ្វើជាម្ចាស់ទូរសព្ទសាមសុង ជំនាន់ថ្មីនេះ។ មិនចាំយូរទេ ពេលនេះទូរសព្ទត្រកូលបត់ Galaxy Z Fold7 និង
July 14, 2025 - ព័ត៌មានជាតិ
«ថ្ងៃនេះ យើងខ្ញុំសូមជម្រាបជូនគ្រប់សមាជិកគណៈកម្មាធិការទាំងអស់អំពីកង្វល់របស់កម្ពុជា ពាក់ព័ន្ធនឹងសំណង់ចម្លងដ៏ធំតាមគំរូប្រាសាទអង្គរវត្ត នៅក្នុងខេត្តបុរីរម្យ ព្រះរាជាណាចក្រថៃ ដោយមិនបានពិភាក្សាជាមួយកម្ពុជា ហើយក៏មិនបានគោរពទៅដល់ក្រមសីលធម៌នៃតម្លៃវប្បធម៌របស់កម្ពុជានោះដែរ»។ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នេះជាការលើកឡើងរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងបទអន្តរាគមន៍ ក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីស្នាក់ការអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ លោកជំទាវបណ្ឌិតសភាចារ្យ បានបន្ថែមថា ការសាងសង់នេះក៏បានប៉ះពាល់ផងដែរដល់ សុចរិតភាព ភាពស្អាតស្អំ និងតម្លៃលេចធ្លោជាសកល (OUV- Outstanding Universal Value) របស់រមណីយដ្ឋានអង្គរទាំងមូល។
July 11, 2025 - PR
(ភ្នំពេញ)៖ ទើបតែសហការជាមួយក្រសួងមហាផ្ទៃ នាំកីឡាករកម្ពុជាសរុប ៥២ នាក់ទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យនៅទឹកដីសហរដ្ឋអាមេរិច ឈ្នះមេដាយលើឆាកអន្តរជាតិយ៉ាងគគ្រឹកគគ្រេង វើក ដែលជាផលិតផលខ្មែរ ១០០% បន្តឧបត្ថម្ភគាំទ្រ បញ្ជូនក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ SEA V. LEAGUE រដូវកាលទី ៥ នៅប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ីថែមទៀត។ ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជារោងចក្រស្តង់ដាលំដាប់ពិភពលោកនៅក្នុងស្រុកផ្ទាល់ តែងចេញមុខជួយជ្រំជ្រែងស្ទើរគ្រប់វិស័យ ដោយភេសជ្ជៈប៉ូវកម្លាំង វើក បានចូលរួមឧបត្ថម្ភគាំទ្រទាំងស្រុងក្នុងដំណើរឆ្ពោះទៅដណ្តើមពានរង្វាន់ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះ «SEA V. LEAGUE» ដែលក្រុមបាល់ទះជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតតទល់ជាមួយក្រុមបាល់ទះជើងខ្លាំងក្នុងតំបន់មកពីប្រទេសវៀតណាម ថៃ
July 10, 2025 - PR
(ពោធិ៍សាត់)៖សំណាងពិតមើលមិនឃើញ ទីបំផុតមានលទ្ធភាពតបស្នងសងគុណអ្នកមានគុណហើយ! ប្អូនប្រុសសំណាងរូបនេះ មានឈ្មោះថា លាត លៀង រស់នៅ ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប្អូនប្រុសបានបានបញ្ជាក់ថា មកពីខ្លួនចូលចិត្តញាំមីហឹរខ្លាំង ញាំហឹរៗចឹងញាំជាមួយអាយស៍កូឡាក្លាសេត្រជាក់ៗឆ្ងាញ់ចាប់ជាតិគ្នាខ្លាំងណាស់។ស្រាប់តែក្រឡែកមើល កម្របដប ឃើញ5បួនដង ដែលស្មើនិង5,555ដុល្លា រំភើបផង សប្បាយអរផង រត់ទៅប្រាប់មីង ប្រាប់ប៉ាម៉ាក់បងប្អូន នាំគ្នាស្រែកហ៊ោរឡើងផ្អើរពេញផ្ទះតែម្តង។ ប្អូនប្រុសបានបន្តរៀបរាប់យ៉ាងរំភើបថា នេះជាលើកទី១ក្នុងឆាកជីវិតហើយដែលមានសំណាង បានលុយសុទ្ធ5,555ដុល្លាច្រើនយ៉ាងនេះ សំខាន់បើកផ្ទាល់ដៃចេញពីធានាគារជីប ម៉ុង ភ្លាមៗមិនបង្អង់យូរនោះទេ។គ្រាន់តែបានលុយដល់ដៃភ្លាម ប្អូនប្រុសមិនបានគិតអ្វីច្រើននោះទេ គឺគោលបំណងយកលុយជូនម៉ាក់ដើម្បីជួយពង្រីកការរកស៊ីឱ្យកាន់តែធំជាងមុន។ពិតជាកូនប្រុសល្អ កតញ្ញូចំពោះអ្នកមានគុណពិតមែន ឈប់រៀនព្រោះមិនមានលទ្ធភាពរៀនបន្តដូចគេ បានលុយពីទឹកក្រូចអាយស៍កូឡាភ្លាម ជួនជាការតបស្នងសងគុណអ្នកមានគុណរបស់ខ្លួនភ្លាមៗ។
July 10, 2025 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៤៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានជួបពិភាក្សាជាមួយលោក Ernesto Renato Ottone Ramirez អគ្គនាយករងអង្គការយូណេស្កូទទួលបន្ទុកផ្នែកវប្បធម៌ និងលោក Lazare Eloundou Assomo ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ដើម្បីពិភាក្សាការងារសំខាន់ៗមួយចំនួនដែលពាក់ព័ន្ធនឹងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោករបស់កម្ពុជា ក៏ដូចជាការងារផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យបេតិកភណ្ឌរបស់កម្ពុជា៕
July 9, 2025 - PR
ព្រឹត្តិការណ៌ Tiger Street Football នៃឆ្នាំ ២០២៥ បានស្វែងរកម្ចាស់ជើងឯករបស់ខ្លួនកាលពីថ្ងៃសៅរ៍ ទី១៤ ខែមិថុនា កន្លងទៅនេះ ដោយបានបញ្ចប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្តក្នុងវិស័យកីឡាបាល់ទាត់តាមដងផ្លូវ ជាមួយនឹងការប្រគុំតន្រ្តីដ៏អស្ចារ្យរបស់ខ្លួន រួមជាមួយនឹងវត្តមានអតីតជើងឯកលំដាប់ថ្នាក់ពិភពលោកកីឡាករប្រចាំក្លឹបបាល់ទាត់ Manchester United។ ព្រឹត្តិការណ៌ Tiger Street Football នៃឆ្នាំ ២០២៥ គឺជាការប្រកួតបាល់ទាត់តាមដងផ្លូវដែលពោរពេញទៅដោយភាពស្វិតស្វាញនៅទូទាំងប្រទេសកម្ពុជា រៀបចំឡើងដោយស្រាបៀរ Tiger ដើម្បីលើកកម្ពស់ ទេពកោសល្យនៃកីឡាករបាល់ទាត់ក្នុងស្រុក ក៏ដូចជាជម្រុញឱ្យមានការចូលរួមពីសហគមន៍។ ព្រឹត្តិការណ៍នេះបានទៅដល់ខេត្តក្រុងធំៗចំនួន ៤ ដូចជាទីក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ដែលពាំនាំនូវភាពរំភើបរីករាយនៃការប្រកួតកីឡាបាល់ទាត់តាមដងផ្លូវទៅកាន់កីឡាករ
July 8, 2025 - PR
ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ក្រុមហ៊ុន ជីប ម៉ុង គ្រុប និងសាលាអន្ដរជាតិគ្រីនហ្វៀល បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីផ្តល់ការបណ្តុះបណ្តាលដ៏មានគុណភាពដល់កូនៗនៃបុគ្គលិករបស់ខ្លួន។ ខណៈកម្មវិធីនេះត្រូវបានរៀបចំឡើងនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល, លោក តែ សុភារៈ ប្រធានក្រុមប្រឹក្សាភិបាលសាលាគ្រីនហ្វៀល,
July 7, 2025 - PR
(ភ្នំពេញ កក្កដា ២០២៥)៖ ក្រុមហ៊ុនតន្រ្តីដ៏ធំបំផុតក្នុងប្រទេសកម្ពុជា គឺ ហង្សមាស គ្រុប បានបោះជំហានថ្មីយ៉ាងភ្ញាក់ផ្អើលទៅក្នុងវិស័យFASHION ដោយបានបង្កើតនូវបង្កើតប្រេនកាបូបថ្មីមួយដែលមានឈ្មោះថា «FRANANDO» ជាផលិតផលកាបូបប្រណិតសម្រាប់សម្រាប់សុភាពនារីទាន់សម័យគ្រប់វ័យតែម្តង។ ពិធីសម្ពោធជាផ្លូវការនូវប្រេនដ៏ពិសេសនេះ បានធ្វើឡើងកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅស្ទូឌីយោហង្សមាស HDTV ក្នុងផ្សារទំនើប អ៉ីអន២ (សែនសុខ) ដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកឧកញ៉ា អ៊ឹង ឆៃងួន និងលោកស្រី ម្ចាស់ក្រុមហ៊ុនហង្សមាស ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗ និងក្រុមការងារ ជាពិសេសតារាចម្រៀងហង្សមាសជាច្រើនដួង។ លោកស្រី អ៊ឹង គីមលាង President and Founder
July 6, 2025 - PR
(ភ្នំពេញ កក្កដា ២០២៥)៖ នៅក្នុងជំហានឈានមុខគេមួយក្នុងវិស័យឯកទេសសើស្បែក និងកែសម្ផស្ស The Era Clinic ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងជាមួយ NEOASIA ដាក់ឱ្យប្រើប្រាស់សេវាកម្ម Profhilo ជាផ្លូវការនៅដែលទទួលបានការទទួលស្គាល់ទូទាំងពិភពលោក នៅ The Era Clinic ជាលើកដំបូងដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះបានប្រព្រឹត្តឡើងកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ដែលមានការចូលរួមពីលោកស្រីវេជ្ជបណ្ឌិត ហាក់ វត្តី នាយកប្រតិបត្តិ- CEO របស់ The Era Clinic និងលោកស្រី Glynise Peh នាយកប្រតិបត្តិ-
July 5, 2025









