Naren
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ បានបន្តចុះពិនិត្យទីតាំងសង្ស័យមានលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( online scam) ដែលមានទីតាំងផ្ទះលេខ២៣៤ ផ្លូវសាន់រ៉យ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន៨នាក់ក្នុងនោះមានស្ត្រី ៣នាក់ និងបានដកហូតកុំព្យូទ័រលើតុចំនួន១០គ្រឿង និងទូរសព្ទដៃចំនួន៤គ្រឿង។ សមត្ថកិច្ចបានសន្និដ្ឋានបឋមថា ជនសង្ស័យបានប្រើប្រាស់ទីតាំងក្នុងប្រទេសកម្ពុជាជា មណ្ឌលហៅទូរសព្ទ(call center) សម្រាប់ធ្វើសកម្មភាពឆបោកសំដៅចំពោះជនជាតិវៀតណាម ក្រោមរូបភាពលួងលោម, ត្រូវរង្វាន់អ្វីមួយ ដោយតម្រូវឱ្យបង្ហាញលេខគណនីvisa card ដើម្បីធ្វើសកម្មភាពលួចចូលគណនី ហើយលួចផ្ទេរលុយចេញ ពីគណនីជនរងគ្រោះតែម្តង។ ជនសង្ស័យ

    October 15, 2025
  • ព័ត៌មានជាតិ

    កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានលើកទៅពេលក្រោយ តាមការស្នើសុំរបស់ភាគីថៃ និងជំនួសវិញដោយជំនួបជាមួយក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) វិញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមកាបញ្ជាក់ពីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ។ តាមថ្នាក់ដឹកនាំខខាងលើ បានបន្តថា យោធភូមិភាគទី៤កម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីថៃក្នុងការរៀបចំកិច្ចប្រជុំខាងលើឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការបន្តអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ

    October 15, 2025
  • PR

    (ភ្នំពេញ)៖ ជាចំណែកមួយក្នុងការគាំទ្រ និងពង្រឹងវិស័យសិល្បៈ តន្រ្តីដែលជាភាសាសកលសម្រាប់ផ្សព្វផ្សាយវប្បធម៌ អត្តសញ្ញាណខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសហការជាមួយ KlapYaHandz ឧបត្ថម្ភដល់ការដាក់សម្ពោធអាល់ប៊ុម NEOROOTS ដែលរៀបចំដោយផលិតកម្ម KlapYaHandz ជាមួយអង្គការសិល្បៈខ្មែរអមតៈ នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៥។ កម្មវិធីនេះមានគោលបំណងលើកស្ទួយ និងអភិរក្សវប្បធម៌ខ្មែរតាមរយៈការស្តែងចេញឱ្យឃើញតាមរយ:ការរួមបញ្ចូលគ្នារវាងសិល្បៈតន្រ្តីបុរាណ និងតន្ត្រីសម័យទំនើប។ ជាមួយនឹងគោលបំណងលើកស្ទួយ និងថែរក្សាវប្បធម៌ខ្មែរ តាមរយៈសិល្បៈនិងតន្ត្រីសម័យថ្មី ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រការបញ្ចេញអាល់ប៊ុមចម្រៀង ដែលរួមបញ្ចូលគ្នារវាងតន្ត្រីបុរាណ និងសម័យទំនើប ដើម្បីបង្កើតរស់ជាតិថ្មីនៃតន្ត្រីខ្មែរ

    October 13, 2025
  • PR

    ភ្នំពេញ, ថ្ងៃទី 15 កញ្ញា ឆ្នាំ 2025 – New Balance បានប្រកាសចេញផ្លូវការនូវយុទ្ធនាការ “Run Your Way” ជាសកល នៅផ្សារទំនើប ជីបម៉ុង ២៧១ ម៉េហ្កា ម៉ល ដោយផ្ដោតលើសារមួយថា៖ “ The only right way to Runs, is your way” តាមរយៈយុទ្ធនាការនេះ New Balance មានបំណងចង់បម្លែងអត្តន័យនៃអ្នករត់

    October 10, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តកំពត អភិបាលខេត្តកំពតបានបញ្ជាក់ថា រដ្ឋបាលខេត្តគ្រោងនឹងបើកការដ្ឋានសាងសង់ផ្លូវ និងស្ពានវាងក្រុងកំពត នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ ហើយការសាងសង់ត្រូវប្រើរយៈពេលត្រឹមតែ ១២ខែប៉ុណ្ណោះ។ បន្ទាប់ពីមានស្ពានវាងក្រុង ស្ពានឥន្ទធនូនឹងត្រូវបិទការធ្វើចរាចរ តែត្រូវរៀបចំតុបតែងលម្អឱ្យបានស្អាត ដើម្បីឱ្យទេសចរដើរកម្សាន្តនាពេលរាត្រី និងអង្គុយគយគន់ទេសភាពនៅពេលថ្ងៃ។ ថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ក្រោមអធិបតីភាពរបស់ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្ហាញគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់ខេត្ត គឺការសាងសង់ផ្លូវ និងស្ពានវាងក្រុងកំពត។ ឯកឧត្តមបានបន្តថា គម្រោងសាងសង់ផ្លូវ និងស្ពានវាងក្រុងនេះនឹងជួយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្លល់ សម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ

    October 9, 2025
  • ព័ត៌មានជាតិ

    អតិថិជនដែលកំពុងស្វែងរកផ្ទះដែលអាចទិញភ្លាមចូលរស់នៅបានភ្លាម ស្ថិតនៅក្នុងទីតាំងដែលមានសក្តានុពល ម៉ូតផ្ទះស្អាត សំណង់ល្អគង់វង្សតជំនាន់ ឥឡូវនេះ ជីប ម៉ុង លែន មានការផ្តល់ជូនជាពិសេសសម្រាប់គេហដ្ឋានស្ថិតនៅទីតាំងពិសេសៗដល់អតិថិជនគ្រប់រូប មានច្រើនប្រភេទផ្ទះច្រើនគម្រោងដូចជា៖ 1. ទទួលបានការបញ្ចុះតម្លៃរហូតដល់ 99,900 USD 2. រំលស់ជាមួយក្រុមហ៊ុន អត្រាការប្រាក់ទាបត្រឹមតែ 9% លក្ខខ័ណ្ឌងាយស្រួល មិនសិក្សាចំណូល 3. បង់ត្រឹម 𝟏𝟎% ចូលរស់នៅភ្លាម 4. និងទទួលបាន សេវាថែទាំដោយឥតគិតថ្លៃ 𝟏 ឆ្នាំពេញ និងកាន់តែពិសេស អតិថិជននឹងទទួលបានប័ណ្ណទិញគ្រឿងអេឡិចត្រូនិចរហូតដល់ $𝟓,𝟎𝟎𝟎 បន្ថែមទៀត ដោយគ្រាន់តែអញ្ជើញចូលរួមដោយសេរី

    October 9, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន យុវជន រម៉ាស់ គ្វេន បានធ្វើដំណើរដោយថ្មើរជើង ពីរាជធានីភ្នំពេញ និងមកដល់ខេត្តរតនគិរី ប្រកបដោយជោគជ័យ នាល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ម្សិលមិញនេះ ដោយប្រើរយៈពេល១២ថ្ងៃ។ យុវជនជនជាតិដើមភាគតិចមួយរូបនេះ បានក្លាយជាមនុស្សទី១ដែលធ្វើដំណើរដោយថ្មើរជើងម្នាក់ឯងពីភ្នំពេញមកកាន់ខេត្តដែលឆ្ងាយជាងគេក្នុងប្រទេសកម្ពុជាក្នុងចម្ងាយផ្លូវ ៥៨៨គីឡូម៉ែត្រ។ យុវជន រម៉ាស គ្វេន អាយុ១៨ឆ្នាំ ជាជនជាតិដើមភាគតិច ចារ៉ាយ រស់នៅភូមិតេង៉ាលឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ធ្វើដំណើរដោយថ្មើរជើងតែម្នាក់ឯងរយ:ពេល១២ថ្ងៃ ពីភ្នំពេញ មកខេត្តរតនគិរី ក្នុងគោលបំណងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តរតនគិរី។ ការមកដល់ខេត្តរតនគិរី របស់យុវជនរូបនេះ ក្រោមការស្វាគមន៍ យ៉ាងកក់ ក្តៅពីសំណាក់

    October 8, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កម្ពុជា ផ្ញើលិខិតអញ្ជើញជាលើកទីពីរ ទៅកាន់កងទ័ពភូមិភាគទី២ថៃ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅខែតុលា ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ថា ដំណើរនៃការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ គ្រោងនឹងត្រូវធ្វើនៅក្នុងអំឡុងខែតុលានេះ។ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ យោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនលិខិតអញ្ជើញជាលើកទីពីរ ទៅកាន់កងទ័ពភូមិភាគទី២

    October 7, 2025
  • ព័ត៌មានជាតិ

    ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងជំនួបជាមួយ លោកជំទាវ Astrid Emilie Helle ឯកអគ្គរាជទូតន័រវេស្សប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន តាងនាមឱ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានថ្លែងអំណរគុណដល់ប្រទេសន័រវេស្ស ដែលបន្តគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា និងផ្តល់ថវិកាចំនួន ១២ លានដុល្លារអាមេរិក សម្រាប់រយៈពេល ០៣ឆ្នាំ ២០២៥-២០២៧។ ឯកឧត្តម លី ធុជ បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ប្រទេសន័រវេស្ស

    October 6, 2025
  • PR

    រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៥ – ធនាគារ ជីប ម៉ុង និងក្រុមហ៊ុន ឃេស អ៊ិននើវេសិន ម.ក បានប្រកាសជាផ្លូវការនូវកិច្ចសហការ តាមរយៈពិធីចុះអនុស្សរណៈនៃការយោគយល់ ស្តីពីភាពជាដៃគូទូទាត់ប្រព័ន្ធឌីជីថល ងាយស្រួល និងទូលំទូលាយ។ អនុស្សរណៈនៃការយោគយល់នេះត្រូវបានចុះហត្ថលេខាដោយអ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង និង លោក ប៉េះ គឹមស្រ៊ាន អគ្គនាយក ក្រុមហ៊ុន ឃេស អ៊ិននើវេសិន ម.ក និងប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ

    October 6, 2025