- Naren
- ព័ត៌មានជាតិ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) បានអបអរសាទរដល់ប្រជាពលរដ្ឋស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត ក្នុងទំហំទុនវិនិយោគប្រមាណ ១៩,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១៤២កន្លែង។ គម្រោងវិនិយោគបង្កើត រោងចក្រផ្តុំដំឡើងរថយន្តនេះ គឺវិនិយោគដោយក្រុមហ៊ុនអនុវត្តគម្រោង TH AUTOMOTIVE MANUFACTURING CO., LTD.។ យោងតាមវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគបង្កើត រោងចក្រផ្តុំដំឡើងរថយន្ត គឺមានទីតាំងស្ថិតនៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕
October 17, 2025 - ព័ត៌មានជាតិ
គណៈកម្មការវាយតម្លៃ នៃលេខាធិការដ្ឋាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្រេចប្រគល់ជ័យលាភីពានរង្វាន់អាស៊ាន (ASEAN Prize) ដល់សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ឆ្នាំ២០២៥ នេះ។ យោងតាមការបង្ហោះរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានឱ្យដឹងថា គណៈកម្មការវាយតម្លៃ នៃលេខាធិការដ្ឋាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្រេចប្រគល់ជ័យលាភីពានរង្វាន់អាស៊ាន (ASEAN Prize) ដល់សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ឆ្នាំ២០២៥ នេះ។ ការផ្តល់ពានរង្វាន់នេះ ជាសក្ខីភាពនៃការទទួលស្គាល់ការលះបង់ និងស្នាដៃ របស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប ក្នុងបុព្វហេតុជាតិ មាតុភូមិ និងតួនាទីរបស់ ស.ស.យ.ក.
October 17, 2025 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនថ្នាក់ដឹកនាំគ្រប់គ្រងជាន់ខ្ពស់របស់សណ្ឋាគារ Raffle Le Royal ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប និងសហការី ចូលជួបសម្តែងការគួរសម គោរពរាយការណ៍អំពីសកម្មភាពអាជីវកម្ម ព្រមទាំងគោរពស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដើម្បីត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ចក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗ ដែលនឹងប្រព្រឹត្តទៅនាឆ្នាំ២០២៦ ខាងមុខនេះ នាទីស្តីការក្រសួង។ ក្នុងជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសណ្ឋាគារ Raffle Le Royal ថ្នាក់ដឹកនាំ បុគ្គលិករបស់សណ្ឋាគារទាំងអស់ដែលបានចូលរួមចំណែកដ៏សំខាន់
October 17, 2025 - PR
ថ្មីៗនេះក្រុមហ៊ុនស្មាតហ្វូន TECNO បានប្រកាសជាផ្លូវការនូវការនូវស្មាតហ្វូនថ្មីរបស់ខ្លួនគឺ TECNO SPARK Slim ដែលជាស្មាតហ្វូនអេក្រង់កោងស្តើងបំផុតលើពិភពលោក ដោយវាមានកម្រាស់ត្រឹមតែ 5.93mm ប៉ុណ្ណោះ។ ទោះជាកម្រាស់5.93mm តែ SPARK Slim នូវរក្សាទំហំថាមពលថ្មដ៏ធំ 5160mAh ជាមួយនឹងរូបរាងរឹងមាំបំផុតដែលបានឆ្លងកាត់ការបញ្ជាក់វិញ្ញាបនប័ត្រ ការពារធ្លាក់ និងធន់កម្រិតយោធាដើម្បីធានានូវភាពធន់។ ស្មាតហ្វូននេះនៅតែបន្តជាមួយនឹងលក្ខណៈពិសេសធ្វើឡើងសម្រាប់យុវវ័យដែលអ្នកគាំទ្រសេរ៊ី SPARK។ ខ្នងក្រោយធ្វើឡើងពី Fiber Glass លំដាប់អវកាស (aerospace-grade fiberglass) ដែលធ្វើឱ្យស្មាតហ្វូននេះកាន់តែស្តើងនិងរឹងមាំខ្លាំង ជាមួយនឹងកញ្ចក់ កោង 3D ដ៏ប្រណិត និងតួខ្លួនទម្ងន់ស្រាលធានានូវអារម្មណ៍ងាយស្រួលកាន់ក្នុងដៃ។ ចំណុតពិសេមានការរចនាដ៏ទាក់ទាញជាមួយភ្លើងជូនដំណឹងMood
October 17, 2025 - PR
ធនាគារ ព្រីនស៍ ម.ក សូមជម្រាបជូនដល់អតិថិជន ដៃគូសហការ និងសាធារណជនទាំងអស់ជ្រាបថា ធនាគារនៅតែបន្តប្រតិបត្តិការយ៉ាងឯករាជ្យ ស្របច្បាប់ និងមានអាជ្ញាប័ណ្ណពេញលេញជាធនាគារពាណិជ្ជក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា (NBC)។ ប្រព័ន្ធអភិបាលកិច្ចសាជីវកម្មរបស់ធនាគារត្រូវបានបង្កើតឡើងយ៉ាងរឹងមាំ ស្របតាមស្តង់ដារព្រូដិនសលរបស់ធនាគារជាតិនៃកម្ពុជា ដោយផ្អែកលើគោលការណ៍នៃតម្លាភាព គណនេយ្យភាព និងសុចរិតភាពក្នុងការដឹកនាំ។ យោងតាមសេចក្ដីជូនដំណឹងថ្មីៗរបស់ការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេស នៃក្រសួងរតនាគារសហរដ្ឋអាមេរិក (OFAC) ធនាគារ ព្រីនស៍ សូមបញ្ជាក់ថា៖ ធនាគារបន្តប្រតិបត្តិការយ៉ាងឯករាជ្យ៖ ធនាគារ ព្រីនស៍ បន្តដំណើរការជាធម្មតា ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់ព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពរបស់ ការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេស នៃក្រសួងរតនាគារសហរដ្ឋអាមេរិក (OFAC) នឹងមិនប៉ះពាល់ដល់សមត្ថភាព និងប្រតិបត្តិការរបស់ធនាគារនៅក្នុងប្រទេសកម្ពុជាទេ។ ផលប៉ះពាល់អាចកើតមានលើដៃគូអន្តរជាតិមួយចំនួន៖
October 15, 2025 - ព័ត៌មានជាតិ
កាលពីព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ម្សិលមិញនេះក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះសង្កេតការណ៍នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយពីទទួលបានព័ត៌មានថា កងកម្លាំងថៃប្រើប្រាស់គ្រឿងចក្រឈូសឆាយ វាយកម្ទេចផ្ទះរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោយពីពួកគេហ៊ុំព័ទ្ធបន្លាលួសអស់មួយរយៈកាល។ នេះបើយោងតាមការបញ្ជាក់ពី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ។ ប្រភព៖ ក្រសួងព័ត៌មាន
October 15, 2025 - ព័ត៌មានជាតិ
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ បានបន្តចុះពិនិត្យទីតាំងសង្ស័យមានលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( online scam) ដែលមានទីតាំងផ្ទះលេខ២៣៤ ផ្លូវសាន់រ៉យ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន៨នាក់ក្នុងនោះមានស្ត្រី ៣នាក់ និងបានដកហូតកុំព្យូទ័រលើតុចំនួន១០គ្រឿង និងទូរសព្ទដៃចំនួន៤គ្រឿង។ សមត្ថកិច្ចបានសន្និដ្ឋានបឋមថា ជនសង្ស័យបានប្រើប្រាស់ទីតាំងក្នុងប្រទេសកម្ពុជាជា មណ្ឌលហៅទូរសព្ទ(call center) សម្រាប់ធ្វើសកម្មភាពឆបោកសំដៅចំពោះជនជាតិវៀតណាម ក្រោមរូបភាពលួងលោម, ត្រូវរង្វាន់អ្វីមួយ ដោយតម្រូវឱ្យបង្ហាញលេខគណនីvisa card ដើម្បីធ្វើសកម្មភាពលួចចូលគណនី ហើយលួចផ្ទេរលុយចេញ ពីគណនីជនរងគ្រោះតែម្តង។ ជនសង្ស័យ
October 15, 2025 - ព័ត៌មានជាតិ
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានលើកទៅពេលក្រោយ តាមការស្នើសុំរបស់ភាគីថៃ និងជំនួសវិញដោយជំនួបជាមួយក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) វិញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមកាបញ្ជាក់ពីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ។ តាមថ្នាក់ដឹកនាំខខាងលើ បានបន្តថា យោធភូមិភាគទី៤កម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីថៃក្នុងការរៀបចំកិច្ចប្រជុំខាងលើឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការបន្តអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ
October 15, 2025 - PR
(ភ្នំពេញ)៖ ជាចំណែកមួយក្នុងការគាំទ្រ និងពង្រឹងវិស័យសិល្បៈ តន្រ្តីដែលជាភាសាសកលសម្រាប់ផ្សព្វផ្សាយវប្បធម៌ អត្តសញ្ញាណខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសហការជាមួយ KlapYaHandz ឧបត្ថម្ភដល់ការដាក់សម្ពោធអាល់ប៊ុម NEOROOTS ដែលរៀបចំដោយផលិតកម្ម KlapYaHandz ជាមួយអង្គការសិល្បៈខ្មែរអមតៈ នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៥។ កម្មវិធីនេះមានគោលបំណងលើកស្ទួយ និងអភិរក្សវប្បធម៌ខ្មែរតាមរយៈការស្តែងចេញឱ្យឃើញតាមរយ:ការរួមបញ្ចូលគ្នារវាងសិល្បៈតន្រ្តីបុរាណ និងតន្ត្រីសម័យទំនើប។ ជាមួយនឹងគោលបំណងលើកស្ទួយ និងថែរក្សាវប្បធម៌ខ្មែរ តាមរយៈសិល្បៈនិងតន្ត្រីសម័យថ្មី ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រការបញ្ចេញអាល់ប៊ុមចម្រៀង ដែលរួមបញ្ចូលគ្នារវាងតន្ត្រីបុរាណ និងសម័យទំនើប ដើម្បីបង្កើតរស់ជាតិថ្មីនៃតន្ត្រីខ្មែរ
October 13, 2025 - PR
ភ្នំពេញ, ថ្ងៃទី 15 កញ្ញា ឆ្នាំ 2025 – New Balance បានប្រកាសចេញផ្លូវការនូវយុទ្ធនាការ “Run Your Way” ជាសកល នៅផ្សារទំនើប ជីបម៉ុង ២៧១ ម៉េហ្កា ម៉ល ដោយផ្ដោតលើសារមួយថា៖ “ The only right way to Runs, is your way” តាមរយៈយុទ្ធនាការនេះ New Balance មានបំណងចង់បម្លែងអត្តន័យនៃអ្នករត់
October 10, 2025








