ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលកម្ពុជាកំពុងទន្ទឹងរង់ចាំជាង៣ខែ បានមកដល់! សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម អនុទីន អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅម៉ាឡេស៊ី

    BY Naren October 26, 2025
    ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលកម្ពុជាកំពុងទន្ទឹងរង់ចាំជាង៣ខែ បានមកដល់! សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម អនុទីន អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅម៉ាឡេស៊ី

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អនុទីន ឆានវីរគុល នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃឡង់ដ៏ អញ្ជើញចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងសន្តិភាព” នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

    កិច្ចព្រមព្រៀងសន្តិភាពនេះ ក៏មានការចុះហត្ថលេខាជាសាក្សីពីសំណាក់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ ផងដែរ។

    ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលកម្ពុជាកំពុងទន្ទឹងរង់ចាំនេះ គឺអស់រយៈពេលជាង៣ខែមកហើយ ចាប់តាំងពីជម្លោះប្រដាប់អាវុធ កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យមានការបាត់បង់អាយុជីវិតទាហាន និងជនស៊ីវិលទាំងសងខាងជាច្រើននាក់៕
    ប្រភព៖ ដោយ ផែន រតនៈ AKP

    Share This Post: