ជូនដំណឹង! អង្គការស្នាមញញឹមកម្ពុជា និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្តល់ការវះកា-ត់ ព្យាបាលឆែបមាត់ពីកំណើត ដោយឥតគិតថ្លៃ រយៈពេល៤ថ្ងៃ
ភ្នំពេញ – អង្គការស្នាមញញឹមកម្ពុជា សហការជាមួយនឹងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងរៀបចំ បេសកកម្មវះកាត់ ដោយឥតគិតថ្លៃ សម្រាប់កុមារ និងមនុស្សពេញវ័យ ដែលមានបញ្ហា អ្នកជំងឺមាត់ឆែប ក្រអូមឆែប រលាក និង ពិការភាពមុខមាត់ផ្សេងៗ។ ការវះកាត់នឹងប្រព្រឹត្តទៅនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចាប់ពីថ្ងៃទី ៩ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការពិនិត្យអ្នកជំងឺ នឹងធ្វើឡើងនៅថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០២៥។

គោលបំណងនៃបេសកកម្មនេះ ធ្វើឡើងដើម្បីផ្ដល់ការវះកាត់ដោយឥតគិតថ្លៃជូនអ្នកជំងឺដែលគាត់មានបញ្ហាឆែបមាត់ ឆែបក្រអូម រលាកនិងពិការភាពមុខមាត់ផ្សេងៗ។ដោយមានការចូលរួមពីក្រុមគ្រូពេទ្យជាតិ និងអន្តរជាតិ ដែលមានបទពិសោធន៍ ដើម្បីផ្តល់នូវការវះកាត់ សេចក្ដីសង្ឃឹម និងស្នាមញញឹមថ្មីសម្រាប់កុមារ និងគ្រួសាររបស់ពួកគេ។
អង្គការស្នាមញញឹមកម្ពុជា បានការផ្លាស់ប្តូរជីវិតនិងស្នាមញញឹមកុមារជាច្រើននៅទូទាំងប្រទេសកម្ពុជា តាមរយៈការវះកាត់ឥតគិតថ្លៃ។ ជាមួយនឹងការគាំទ្រពីដៃគូ និងអ្នកឧបត្ថម្ភ អង្គការបានជួយផ្ដល់ស្នាមញញឹមដល់អ្នកជំងឺរាប់ពាន់នាក់ និងបន្តពង្រីកសកម្មភាពរបស់ខ្លួនទៅតំបន់ជនបទ។
សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះជាអ្នកជំងឺ សូមទំនាក់ទំនង៖
Telegram: 012 655 786
ទូរស័ព្ទ: 023 211 405, 012 655 786, 096 846 6991
អាសយដ្ឋាន Smile Center:
ជាន់ទី៣ អាគារវះកាត់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬនៅមជ្ឈមណ្ឌលស្នាមញញឹម នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មហាវិថីកងយោធពលខេមរៈភូមិន្ទ។





