កម្មវិធីប្រកួតរចនាសំបកបាវថ្មីរបស់ក្រុមហ៊ុនសុីម៉ងត៍អូដ្ឋ ជីបម៉ុង កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងបានរកឃើញម្ចាស់ស្នាដៃជម្រើស២០ នាក់ចុងក្រោយ មិនតែប៉ុណ្ណោះបេក្ខភាពត្រូវបានអញ្ជើញយ៉ាងពិសេស ពីសំណាក់អ្នកឧកញ៉ា លាង ពៅ ក្នុងដំណើរទស្សនកិច្ច ទៅកាន់រោងចក្រ ស៊ីម៉ងត៍អូដ្ឋ ដោយផ្ទាល់
ក្រោយការទទួលបានស្នាដៃប្រកួតជិត ២០០ស្នាដៃ ពីបេក្ខភាពទូទាំងប្រទេស ក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង បានជ្រើសរើសជាផ្លូវការចំនួន ២០ ស្នាដៃ ក្នុងកម្មវិធីប្រកួតរចនាសំបកបាវថ្មី ក្រោមប្រធានបថ “ផលិតផលខ្មែរ រចនាបថខ្មែរ” ដែលធ្វើឡើងក្នុងគោលបំណងលើកស្ទួយស្មារតីជាតិ និងសិល្បៈបែបខ្មែរ តាមរយៈការច្នៃប្រឌិតរបស់អ្នករចនាជំនាន់ថ្មី ផ្សាភ្ជាប់ជាមួយផលិតផលខ្មែររបស់ខ្លួន។

ការជ្រើសរើសស្នាដៃទាំងនេះគឺបានប្រព្រឹត្តទៅក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ពីគណៈកម្មការដែលមានបទពិសោធន៍ និងការយកចិត្តទុកដាក់យ៉ាងខ្ពស់ ក្នុងគោលបំណងស្វែងរកស្នាដៃដែលបញ្ជាក់ពីស្មារតីជាតិខ្មែរទៅលើផលិតផលខ្មែរ។
កម្មវិធីនេះមិនត្រឹមតែជាការប្រកួតរចនាប៉ុណ្ណោះទេតែជាវេទិកាដ៏សំខាន់មួយសម្រាប់កូនខ្មែរ ដើម្បីបង្ហាញសមត្ថភាព សិល្បៈ និងរចនាបថជាតិខ្មែរ។ គួរបញ្ជាក់ផងដែរថាស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង តែងតែចូលរួមក្នុងការលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណខ្មែរឲ្យពិភពលោកទទួលស្គាល់កាន់តែទូលំទូលាយ។
នៅថ្ងៃទី ១៩ តុលា ២០២៥ អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ បានរៀបចំ ដំណើរទស្សនកិច្ចដ៏ពិសេសមួយសម្រាប់ម្ចាស់ស្នាដៃ ២០ចុងក្រោយ ដើម្បីទៅទស្សនាច្រវ៉ាក់ផលិតកម្មស៊ីម៉ងត៍អូដ្ឋ ដល់ទីតាំងរោងចក្រផ្ទាល់តែម្តង។
ជំហានបន្ទាប់ម្ចាស់ស្នាដៃទាំង២០នាក់នេះ នឹងមានឱកាសបន្តប្រកួតដណ្តើមជ័យលាភីលេខ ១, ២ និង ៣។ អ្វីដែលពិសេសនោះគឺការជ្រើសរើសជ័យលាភីចុងក្រោយនឹងត្រូវធ្វើលឡើងដោយការបោះឆ្នោតសាធារណៈនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស៊ីម៉ងត៍អូដ្ឋ ក្នុងពេលឆាប់ៗខាងមុខនេះ។
ស៊ីម៉ង់ត៍អូដ្ឋ ជាប់ធន់តជំនាន់!










