PR

ក្រុមហ៊ុនទឹកពិសា ហាយ-ធិច ប្រារព្ធខួបគម្រប់ ២៥ ឆ្នាំ ជាមួយយុទ្ធនាការសប្បុរសធម៌ “១ ម៉ឺនយួរ ១ ម៉ឺនរៀល” ដើម្បីជួយមូលនិធិគន្ធបុប្ឆាកម្ពុជា

BY
Naren
November 1, 2025

(ភ្នំពេញ)៖ ក្រុមហ៊ុនទឹកពិសា ហាយ-ធិច បានរៀបចំសប្បុរសធម៌យុទ្ធនាការមូលនិធិគន្ធបុប្ឆាកម្ពុជា ក្រោមប្រធានបទ «១ ម៉ឺនយួរ ១ ម៉ឺនរៀល» ដើម្បីអបអរសាទរខួបទី ២៥ ឆ្នាំ២០២៥ របស់ក្រុមហ៊ុនទឹកពិសា ហាយ-ធិច តែងតែទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន ការប្រកាន់យកនូវគោលការណ៍គុណភាពនឹងធ្វើឲ្យក្រុមហ៊ុនអាចបន្តដំណើរ យូរអង្វែងទៅមុខទៀត ដែលប្រព្រឹត្តនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ (AEON 2)។

ក្នុងឱកាសពិធី អបអរសាទរខួបទី ២៥ របស់ក្រុមហ៊ុនទឹកពិសា ហាយ-ធិច ដើម្បីសប្បុរសធម៌ជូនទៅមូលនិធិគន្ធបុប្ផាកម្ពុជា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដែលប្រព្រឹត្តនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ (AEON 2)ដោយមានការអញ្ជើញចូលរួមពីសំណាក់ឧកញ៉ា លាង សាំង អគ្គនាយកក្រុមហ៊ុន SL HI-TECH CO,.LTD និងលោកស្រី ខ្លឹង ផល្លី អគ្គនាយិកាក្រុមហ៊ុន SL HI-TECH CO,.LTD និងបុគ្គលិកក្រុមហ៊ុន SL HI-TECH CO,.LTD ទំាងអស់។

ក្រុមហ៊ុនទឹកពិសា ហាយ-ធិច បានរៀបចំកម្មវិធីសប្បាយជាច្រើនរយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៣១ តុលា ដល់ថ្ងៃទី២ វិច្ឆិកា ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៩ យប់ ដោយមានវត្តមានលោកតា ព្រហ្ម ម៉ាញដែលជាសិល្បករកំពូលនៃសិល្បៈអាយ៉ៃ, លោក ម៉ួន ម៉ារ៉ា និង លោក ចាន់ សម័យ ដែលជាសិល្បករជើងចាស់ មកញ៊ាំងបរិយាកាសនៃកម្មវិធី។ ក្រៅពីនោះក៏មានលោក Kwan និង អ្នកនាង ខាត់ សុឃីម និងលោកទេព ពិសិដ្ឋ ។ ក្រៅពីនោះក៏មានការចែកជូនដោយឥតគិតថ្លៃនូវ ស្ករកាត់រូបសត្វ ដែលអាចច្នៃជារូបសត្វស្អាតៗ និងគ្រប់ប្រភេទជូនអ្នកចូលរួម។

ឧកញ៉ា លាង សាំង អគ្គនាយកក្រុមហ៊ុន SL HI-TECH CO,.LTD បានមានប្រសាសន៍ថា ក្នុងបរិបទដើម្បីអបអរសាទរ ការខិតខំប្រឹងប្រែង និងដំណើរការដ៏ជោគជ័យរយៈពេល ២៥ឆ្នាំរបស់ទឹកពិសា ហាយធិច របស់ក្រុមហ៊ុន SL HI-TECH CO,.LTD ដែលបានឈរជើងយ៉ាងរឹងមាំក្នុងប្រទេសកម្ពុជា ដោយយើងបាននាំអារម្មណ៍អ្នកទាំងអស់គ្នា ដើម្បីវិលត្រឡប់ទៅកាន់ ទស្សវត្សឆ្នាំ ២០០០ តាមរយៈការនាំយកត្រឡប់មកវិញនូវដបទឹក Retro ស៊េរីចាស់ របស់ទឹកពិសា ហាយធិចដែលជាដបទឹកដំបូងបង្អស់របស់យើង។

ទន្ទឹមជាមួយគ្នានេះឧកញ៉ា លាង សាំង បាននាំយកកាដូពិសេសមួយជូនមន្ទីរគន្ធបុប្ឆា ក្រោមប្រធានបទ «១ ម៉ឺនយួរ ១ ម៉ឺនរៀល» ដែលជាព្រឹត្តិការណ៍សប្បុរសធម៌របស់ក្រុមហ៊ុន ចំពោះថវិកានៃការលក់ទឹកពិសា ហាយធិចចំនួន១ ម៉ឺនយួរ ស្មើនឹង ១០០ លានរៀលប្រគល់ជូនមន្ទីរគន្ធបុប្ឆាសម្រាប់ក្មេងៗដែលមកសម្រាកព្យាបាលមន្ទីរគន្ធបុប្ឆា និងជាការចូលរួមសង្គមជាតិបែបមនុស្សធម៌។

គួររំលឹកផងដែរ ក្រុមហ៊ុន ហៃ ធិច បានផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើគុណភាព នៃផលិតផលជាចម្បង ដូច្នេះហើយទើបគ្រប់ផលិតផលរបស់ក្រុមហ៊ុនទឹកពិសា ហាយ-ធិច តែងតែទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន ការប្រកាន់យកនូវ គោលការណ៍គុណភាពនឹងធ្វើឲ្យក្រុមហ៊ុនអាចបន្តដំណើរ យូរអង្វែងទៅមុខទៀតដោយទាំងនេះស្តែងចេញពី ភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិត របស់ក្រុមហ៊ុនក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន៕

Share This Post: