- Naren
- ព័ត៌មានជាតិ
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ធ្វើឡើដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញ ការនាំចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនាពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសបើកជាផ្លូវការនូវព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ (CTExpo) ក្រោមមួលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើតកិត្យានុភាពផលិតផលក្នុងស្រុក» ក្នុងគោលបំណងជំរុញលើកកម្ពស់និងបង្ហាញផលិតផល និងសេវាកម្មសក្តានុពលរបស់កម្ពុជា ពិសេសការបង្កើតឱកាសក្នុងការផ្គូផ្គង រវាងធុរជនក្នុងស្រុក និងអន្តរជាតិ និងផ្សព្វផ្សាយពីកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
December 4, 2025 - ព័ត៌មានជាតិ
(ហ្សឺណែវ ប្រទេសស្វីស) ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជំនួបទ្វេភាគីជាមួយ លោកស្រី Caroline Worgotter ប្រធានអនុសញ្ញាសព្វាវុធនៃក្រសួងការបរទេសអូទ្រីស។ ក្នុងជំនួបនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសអូទ្រីស ដែលធ្លាប់បានជួយដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ជាពិសេសតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី២ (២០១១-២០១៦)។ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យប្រទេសអូទ្រីស ពិចារណាគាំទ្រជាថ្មីដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដើម្បីកម្ពុជាអាចសម្រេចបាននូវចក្ខុវិស័យ “កម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិពីសង្រ្គាម”។
December 4, 2025 - ព័ត៌មានជាតិ
គិតត្រឹមរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៥ នេះទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា មានទំហំ ៥៣,៥៨ ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ចំណែកឯ ទិន្នន័យការអនុម័តគម្រោងវិនិយោគនៅកម្ពុជា ដោយនៅក្នុងឆ្នាំ ២០២៥ នេះ យើងនឹងអនុម័តគម្រោងវិនិយោគលើសពី ៦០០ គម្រោង។ គិតត្រឹមដំណាច់ ខែវិច្ឆិកាឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) ចំនួន ៦០៩ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៩.៥ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជាង ៤០០ ពាន់កន្លែង។ ឯកឧត្តម ស៊ុន ចាន់ថុល
December 4, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន រដ្ឋបាលខេត្តកំពង់ធំ៖ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ និងចែកស្បៀងអំណោយ រួមទាំងស្រូវពូជ ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនប្រជាពលរដ្ឋចំនួន ១៩៧គ្រួសារ ស្ថិតនៅឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលរងគ្រោះដោយទឹកជំនន់កន្លងមក។ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា ទឹកជំនន់រដូវវស្សាឆ្នាំ២០២៥ បានប៉ះពាល់ដល់ដីស្រែ ភូមិដ្ឋាន និងលំនៅឋានប្រជាពលរដ្ឋជាច្រើន។ ដើម្បីឆ្លើយតបបានទាន់ពេលវេលា ក្រោមការដឹកនាំ និងយកចិត្តទុកដាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន
December 4, 2025 - ព័ត៌មានជាតិ
(ហ្សឺណែវ, ស្វីស) ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការសោកស្តាយចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ថៃ ដល់គោលការណ៍អនុសញ្ញាអូតាវ៉ា និងស្មារតីនៃកិច្ចសហប្រតិបត្តិការរបស់រដ្ឋភាគីអនុសញ្ញា។ ការថ្លែងបញ្ជាក់បែបនេះរបស់ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន ក្នុងឱកាសកម្ពុជាដឹកនាំរៀបចំព្រឹត្តិការណ៍អមស្តីពី «ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការអភិវឌ្ឍសមត្ថភាពដើម្បីពិភពលោកមួយគ្មានមីន» កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។ ក្នុងសុន្ទរកថាបើកនៃកិច្ចពិភាក្សា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ លើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការ និងការចូលរួមគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ និងសហគមន៍អន្តរជាតិ កម្ពុជាបានប្រែក្លាយខ្លួនពីប្រទេសរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
December 4, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន អស់រយៈពេល១២៧ ថ្ងៃហើយ គិតចាប់តាំងពីពេលយោធិនទាំង១៨រូប ត្រូវបានចាប់ខ្លួន ដោយខុសច្បាប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ដូចគ្នានេះដែរ គឺអស់រយៈពេល ១២៧ ថ្ងៃហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបន្តខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ដើម្បីជំរុញយុទ្ធនាការ ទាមទារការដោះលែងយោធិនរបស់យើងទាំងអស់នេះ តាមគ្រប់មធ្យោបាយការទូត ដែលអាចធ្វើទៅបាន រួមបញ្ចូលទាំងការទាក់ទងផ្ទាល់ជាមួយប្រទេសថៃ ការពិគ្រោះយោបល់ជាមួយមេដឹកនាំក្នុងតំបន់ និងអន្តរជាតិ និងការសម្របសម្រួលជាមួយអង្គការអន្តរជាតិដែលពាក់ព័ន្ធ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថកងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីស្ថានភាពយោធិនខ្មែរ១៨ រូបដែលប្រទេសថៃបន្តឃុំខ្លួន។ ការគូសបញ្ជាក់ខាងលើ បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការសាកសួរពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន ស្តីអំពីស្ថានភាពយោធិនខ្មែរចំនួន១៨រូប
December 4, 2025 - PR
រាជធានីភ្នំពេញ ថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2025 – ធនាគារ ជីប ម៉ុង និង ក្រុមហ៊ុន បៃតង (កម្ពុជា) ភីអិលស៊ី បានចុះហត្ថលេខា “ភាពជាដៃគូយុទ្ធសាស្រ្តហិរញ្ញប្បទាន ដើម្បីលើកកម្ពស់តម្លៃទីផ្សារស្រូវអង្ករនៅកម្ពុជា” ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាល ក្នុងអគារ ជីប ម៉ុង ថៅវើរ។ កម្មវិធីនេះត្រូវបានចុះហត្ថលេខាពីសំណាក់អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង ជាមួយ អ្នកឧកញ៉ា ភូ ពុយ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន
December 1, 2025 - PR
ឥឡូវនេះ អ្នកដំណើរកម្ពុជាដែលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី អាចពឹងផ្អែកលើរូបិយប័ណ្ណជាតិខ្មែរ ដើម្បីទូទាត់ប្រាក់រៀលតាមរយៈ QR បន្ទាប់ពីការដាក់ឲ្យដំណើរការជាផ្លូវការនៅអាកាសយានដ្ឋានអន្តរជាតិ Changi ។ ការផ្តូចផ្តើមនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់កម្ពុជា ដែលដឹកនាំដោយធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីជម្រុញការទូទាត់ដោយប្រើប្រាស់ប្រាក់រៀលទាំងក្នុងស្រុក និងក្រៅប្រទេស។ ប្រទេសសិង្ហបុរី គឺជាគោលដៅបន្ថែមថ្មីបំផុតទៅក្នុងបណ្តាញគោលដៅទូទាត់ប្រាក់អន្តរប្រតិបត្តិការរបស់កម្ពុជា ដោយចូលរួមជាមួយទីផ្សារក្នុងតំបន់ផ្សេងទៀតតាមរយៈប្រព័ន្ធបាគង។ ការអភិវឌ្ឍន៍នេះ បានបង្កើតឡើងដោយយោងទៅតាម ទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងការចូលរួមរបស់ Phillip Bank ដែលជាធនាគារពាណិជ្ជដែលមានទីតាំងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា និងមានការិយាល័យកណ្តាលនៅប្រទេសសិង្ហបុរី។ ការបង្កើតថ្មីនេះ បានអនុញ្ញាតឱ្យអតិថិជនធ្វើការស្កេន RoamQR នៅទូទាំងប្រទេសសិង្ហបុរី ដោយចាប់ផ្តើមដំបូងជាមួយបណ្តា អាជីវករមួយចំនួនធំនៅអាកាសយានដ្ឋានអន្តរជាតិ Changi និងធ្វើការទូទាត់ដោយផ្ទាល់ពីគណនីប្រាក់រៀល។ អ្នកធ្វើដំណើរទាំងអស់ នឹងទទួលបាននូវភាពងាយស្រួលមួយកម្រិតទៀតដោយមិនមានការចាំបាច់ក្នុងការប្តូររូបិយបណ្ណ
November 28, 2025 - PR
(ឧត្តរមានជ័យ)៖ ក្រោយប្រកាសប្រមូលទិញស្រូវ ៥០០០ តោន ជារៀងរាល់ឆ្នាំ ក្នុងតម្លៃ ១០០០ រៀល ពីប្រជាកសិករគ្រប់តំបន់ ខ្មែរ ប៊ែវើរីជីស បានចុះទៅដល់តំបន់ខេត្តព្រះវិហារមុនគេ ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា លាង ម៉េង ដើម្បីជួយសម្រាលបន្ទុកគ្រួសារកងទ័ពដែលជាកសិករ ដោយប្រមូលទិញស្រូវបានសរុប ៩៦៨ តោន ពីគ្រួសារកសិករសរុប ២១០ គ្រួសារ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កំពុងបន្តការប្រមូលទិញទិន្នផលស្រូវពីប្រជាកសិករនៅខេត្តឧត្តរមានជ័យ ដើម្បីឱ្យគ្រប់ចំនួន ៥០០០ តោនក្នុងឆ្នាំដំបូងនេះ ដោយមានវត្តមានអ្នកឧកញ៉ា លាង ឃុន ចុះទៅបញ្ជរទិញពីគ្រួសារកសិករដោយផ្ទាល់។ វត្តមានរបស់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំង
November 26, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ និងលោក យ៉ុម ហឿន អភិបាលរង ស្រុកប្រាសាទបល្ល័ង្ក កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដីទៅប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវជូនអតីតយុទ្ធជនពិការដោយសារសង្គ្រាមដែលគាត់មានដីតែមានជម្រករស់នៅមិនសមរម្យ នៅភូមិថ្នល់ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ លោក សេង
November 26, 2025









