ខ្មែរណូត

ស្វែងរក

  • PR

    ភាពយន្តល្បីៗរបស់ហុងកុង ចាក់បញ្ចាំងក្នុងរោងភាពយន្តលេជេន តម្លៃត្រឹមតែ២០០០រៀល ក្នុងព្រឹត្តិការណ៍ កម្មវិធី Hong Kong Film Gala Presentation

    BY Naren December 19, 2025
    ភាពយន្តល្បីៗរបស់ហុងកុង ចាក់បញ្ចាំងក្នុងរោងភាពយន្តលេជេន តម្លៃត្រឹមតែ២០០០រៀល ក្នុងព្រឹត្តិការណ៍ កម្មវិធី Hong Kong Film Gala Presentation

    ភ្នំពេញ : កម្មវិធីដាក់បង្ហាញភាពយន្តហុងកុង (Hong Kong Film Gala Presentation) ក្រោមប្រធានបទ៖ Together We Dare to Team Up គឺជាកម្មវិធីភាពយន្តមួយដែលបង្ហាញពីទេពកោសល្យច្នៃប្រឌិតដ៏ឆ្នើមរបស់អ្នកផលិតភាពយន្តហុងកុងទៅកាន់ ទស្សនិកជនចម្រុះនៅទូទាំងតំបន់ផ្សេងៗគ្នា។
    បេសកកម្មរបស់កម្មវិធី គឺដើម្បីបង្កើតទំនាក់ទំនងរឹងមាំ និងប្រមូលផ្តុំអ្នកជំនាញភាពយន្តពីបណ្តាប្រទេស ក្នុងអាស៊ាន និងហុងកុងសម្រាប់ការពិភាក្សាស៊ីជម្រៅអំពីសិល្បៈភាពយន្ត និងកិច្ចសហកាសម្រាប់ពេលបច្ចុប្បន្ន និង នាពេលអនាគត។

    កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ បណ្ឌិតសភាពានរង្វាន់ភាពយន្តអាស៊ី (AFFA) និងសហការរៀបចំជាមួយក្រុមហ៊ុន Westec Media Limited ជាមួយនឹងជំនួយហិរញ្ញវត្ថុពី ទីភ្នាក់ងារអភិវឌ្ឍន៍ឧស្សាហកម្មច្នៃប្រឌិត និងវប្បធម៌របស់ហុងកុង (CCIDA) មូលនិធិអភិវឌ្ឍន៍ភាពយន្ត (FDF) និង ដៃគូរ ទីតាំង រោងភាពយន្ត លេជេន។

    កម្មវិធីសម្ពោធ បានធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ នៅរោងភាពយន្ត លេជេន អេដេន ជាមួយការចាក់បញ្ចំងភាពយន្ត បើកកម្មវិធី គឺភាពយន្ត “Behind the Shadows” នេះ ក៏មានការចូលរួមពី ភ្ញៀវកិត្តិយស សិស្ស និស្សិត ពីវិទ្យាស្ថាន ប៉េ អេស អឺ និង អ្នកដឹកនាំរឿង តារាសម្ដែង ហុងកុង ផងដែរ នោះគឺ

    លោក . Jonathan Li, អ្នកដឹកនាំរឿង Behind the Shadows
    លោក . Chou Man Yu, អ្នកដឹកនាំ និងនិពន្ធស្រ្គីប រឿង Behind the Shadows
    កញ្ញា Renci Yeung, តារាសម្ដែងរឿង Behind the Shadows

    កម្មវិធីដាក់បង្ហាញភាពយន្តហុងកុង (Hong Kong Film Gala Presentation) នឹងធ្វើការចាក់បញ្ចាំងនូវភាពយន្តហុងកុងទាំង ៧ ដែលបានជ្រេីសរេីសជាពិសេសនៅរោងភាពយន្ត លេជេន សាខា អេដេន ហ្គាដេន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ តម្លៃសំបុត្រត្រឹមតែ ២,០០០រៀល។
    ភាពយន្ត “Behind the Shadows” ចាក់បញ្ចាំង ជាមួយកម្មវិធីសម្ពោធ នាថ្ងៃទី១៨ ខែធ្នូ រួមមានកម្មវិធី សំណួរចម្លើយរវាង អ្នកដឹកនាំរឿង អ្នកនិពន្ធស្គ្រីប តារាសម្ដែង បន្ទាប់ពីការចាក់បញ្ចាំងចប់
    ភាពយន្ត “Dust To Dust” ចាក់បញ្ចាំងថ្ងៃទី១៩ ធ្នូ វេលាម៉ោង ៦:៣០នាទីល្ងាច កម្មវិធី សំណួរចម្លើយរវាង អ្នកដឹកនាំរឿង អ្នកនិពន្ធស្គ្រីប នឹងធ្វើឡើង បន្ទាប់ពីការចាក់បញ្ចាំងចប់
    ភាពយន្ត “Good Game” ចាក់បញ្ចាំងថ្ងៃទី១៩ ធ្នូ វេលាម៉ោង ៩:១៥នាទីយប់
    ភាពយន្ត “Four Trails” ចាក់បញ្ចាំងថ្ងៃទី២០ ធ្នូ វេលាម៉ោង ៣:០០នាទីរសៀល
    ភាពយន្ត “My First of May” ចាក់បញ្ចាំងថ្ងៃទី២០ ធ្នូ វេលាម៉ោង ៥:០០នាទីល្ងាច
    ភាពយន្ត “Another World” ចាក់បញ្ចាំងថ្ងៃទី២១ ធ្នូ វេលាម៉ោង ៣:០០នាទីរសៀល
    ភាពយន្ត “Spooky Encounter” ចាក់បញ្ចាំងថ្ងៃទី២១ ធ្នូ វេលាម៉ោង ៥:១០នាទីល្ងាច

    គ្រប់ភាពយន្តនឹងត្រូវចាក់បញ្ចាំង ជាភាសាចិនកាតាំង ជាមួយនឹងអក្សខ្មែរ អង់គ្លេស និងចិនរត់ពីខាងក្រោម សូមចូលរួមទស្សនា ទាំងអស់គ្នា។

    អំពី Asian Film Awards Academy
    បណ្ឌិត្យសភាពានរង្វាន់ភាពយន្តអាស៊ាន (AFAA) ជាអង្គការមិនរកប្រាក់ចំណេញ ត្រូវបានបង្កើតឡើងដោយ មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសាន ហុងកុង និងទីក្រុងតូក្យូ ដោយមានគោលដៅរួមគ្នាដើម្បីសាទរ ភាពល្អឥតខ្ចោះនៅក្នុងវិស័យភាពយន្តអាស៊ី។ គោលបំណងដើម្បីផ្សព្វផ្សាយ និងទទួលស្គាល់ភាពយន្តអាស៊ី និង ទេពកោលស្សរបស់ AFAA តូសបញ្ជាក់ ពង្រឹងបន្ថែម និងអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្តអាស៊ីប្រចាំឆ្នាំ និងការ ផ្តួចផ្តើមគំនិតច្រើនឆ្នាំទៅមុខទៀត។

    កម្មវិធី និង ព្រឹត្តិការណ៍ពេញមួយឆ្នាំ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងជំរុញភាពយន្តអាស៊ីទៅកាន់ ទស្សនិកជនកាន់តែទូលំទូលាយ ពង្រីកទីផ្សារភាពយន្តក្នុងតំបន់អាស៊ី ព្រមទាំងកសាង និងរក្សាទំនាក់ទំនង រវាងអ្នកជំនាញភាពយន្តហុងកុង និងអន្តរជាតិ។

    Share This Post: