ខ្មែរណូត

ស្វែងរក

  • PR

    ឆ្លើយតបទៅតាមការសន្យា!! អ្នកឧកញ៉ា លាង ពៅ(ភី ធើរ) អគ្គនាយក ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុងបានបំពេញក្តីបំណងចុងក្រោយ របស់វីរកងទ័ព ប៊ុង តុងធៀន

    BY Naren January 7, 2026
    ឆ្លើយតបទៅតាមការសន្យា!! អ្នកឧកញ៉ា លាង ពៅ(ភី ធើរ) អគ្គនាយក ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុងបានបំពេញក្តីបំណងចុងក្រោយ របស់វីរកងទ័ព ប៊ុង តុងធៀន

    អ្នកឧកញ៉ា លាង ពៅ អគ្គនាយក ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង បានឆ្លើយតបទៅតាមសន្យាចំពោះគ្រួសារ វីរកងទ័ព ប៊ុង តុងធៀន ក៏ដូចបំពេញក្តីបំណងចុងក្រោយ ដែលបានផ្តាំផ្ញើមុនពេលវីរកងទ័ព តុង ធៀន ពលីក្នុងបុព្វហេតុជាតិ ដោយផ្តាំទៅម្តាយអោយយកប្រាក់ខែទាហ៊ានរបស់ខ្លួនទាំងអស់ បង់រំលោះផ្ទះក្នុងក្តីស្រមៃបន្តដោយចង់ឲ្យគ្រួសាររស់នៅដោយផាសុខភាព និងសុវត្ថិភាព។ ទាំងនេះហើយដែលធ្វើអោយ អ្នកឧកញ៉ា សែនស្រណោះ អាណិត ជាពន់ពេក។


    ថ្ងៃនេះលោកឧកញ៉ា បានប្រគល់ទឹកប្រាក់សរុបសម្រាប់ផ្តាច់កម្ចីផ្ទះទាំងអស់ជូនក្រុមគ្រួសារវីរកងទ័ព តុង ធៀន និងធានាថា ផ្ទះដែលក្មួយបានសន្សំរំលោះសម្រាប់ក្រុមគ្រួសារនោះ នឹងត្រូវបានប្រគល់ជូនក្រុមគ្រួសារពិតប្រាកដ ដូចជា ក្តីបំណងចុងក្រោយរបស់តុង ធៀន ប្រាកដមែន។


    បន្ថែមលើសពីនេះ ក្រុមគ្រួសារវីរកងទ័ព តុង ធៀន អញ្ជើញអ្នកឧកញ៉ា ទៅមើលផ្ទះផ្ទាល់ដែលរៀបចំរួចរាល់។អ្វីដែលកាន់តែក្តុកក្តួលនោះគឺ កាលពីនៅមានជីវិតក្មួយតុង ធៀន វីរកងទ័ពវ័យក្មេង ចង់បានបន្ទប់ផ្ទាល់ខ្លួនមួយ ក្នុងផ្ទះថ្មីនេះ ដោយសង្ឃឹមថានឹងបានចូលរស់នៅក្រោយត្រលប់ពីសមរភូមិវិញ តែពេលនេះពិតជាគួរអោយសោកស្តាយបំផុត នៅសល់តែបន្ទប់ទទេ តែបាត់ម្ចាស់បាត់ទៅហើយ។ក្រុមគ្រួសារជីប ម៉ុងនិងស៊ីម៉ងត៍អូដ្ឋជីប ម៉ុង សង្ឃឹមថាការរួមចំណែកនេះ បានបំពេញបំណងប្រាថ្នា តុង ធៀនចុងក្រោយ និងសូមអោយវិញ្ញាណក្ខន្ធ តុង ធៀន ទៅកាន់សុគតិភព។


    ការលះបង់ដ៏ធំធេងរបស់វីរកងទ័ព ប៊ុង តុងធៀន និងវីរកងទ័ពទាំងអស់ ត្រូវបានចងចាំជានិច្ចក្នុងដួងចិត្តប្រជាជនខ្មែរ និងជាសញ្ញានៃស្មារតីសាមគ្គីជាតិ ។ហើយអ្នកឧកញ៉ា និង ក្រុមគ្រួសារ ពិតជាសូមគោរពដឹងគុណដល់វីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជាទាំងអស់ ក៏ដូចជារាជរដ្ឋាភិបាលក្នុងការពារបូរណភាពដែនដីកម្ពុជាយើង ។


    ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមហ៊ុន ជីប ម៉ុង និងស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង ដែលមានឈាមជ័រជាខ្មែរមួយនេះ នៅតែបន្តប្រកៀកស្មាជាមួយបងប្អូនប្រជាជនខ្មែរ រួមសុខរួមទុក្ខជាមួយវីរកងទ័ពជួរមុខដើម្បីការពារជាតិមាតុភូមិកម្ពុជា។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនជីប ម៉ុង បានឧបត្ថម្ភទឹកប្រាក់សរុបប្រមាណ ៧ លានដុល្លារដោយរួមបញ្ចូលទាំង ជំនួយផ្សេងៗទៀតដូចជា អង្ករ ទឹកសុទ្ធ អំបុក តង់ និងភេសជ្ជៈ ​ជូនដល់បងប្អូនភៀសសឹក និងវិរកងទ័ពកម្ពុជា។​បន្ថែមលើសពីនេះក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋជីប ម៉ុង​ បានឧបត្ថម្ភស៊ីម៉ងត៍សរុបជូនទៅរាជរដ្ឋាភិបាល​ និងកងទ័ពជិត២០០០តោន ដើម្បីយកទៅសាងសង់លានដ្ឋាន និងសំណង់ផ្សេងៗជូនដល់វីរកងទ័ពដែលកំពុងឈរជើងយ៉ាងរឹងមាំដើម្បីការពារដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា៕
    ក្រុមហ៊ុន ជីប ម៉ុង នៅជាមួយប្រជាជនខ្មែរ ខ្មែរតែមួយ ខ្មែររួមគ្នាខ្មែរខ្លាំង !

    Share This Post: