ដឹកនាំគុនខ្មែរទៅប៉ារីស! CAMBODIA របស់ ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភផ្តាច់មុខ បញ្ជូនកីឡាករ-កីឡាការិនីចំនួន ៦ រូប ក្នុង «ព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវ៉ាត់គុនខ្មែរ ជើងឯកប្រចាំទ្វីបអឺរ៉ុប ឆ្នាំ២០២៦»
(ភ្នំពេញ)៖ មោទនភាពក្នុងការបង្ហាញអត្តសញ្ញាណខ្មែរលើឆាកអន្តរជាតិ! CAMBODIA BLACK និងភេសជ្ជៈប៉ូវកម្លាំងកម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភទាំងស្រុងក្នុងដំណើរទៅប្រកួតក្នុង «ព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវ៉ាត់គុនខ្មែរ ជើងឯកប្រចាំទ្វីបអឺរ៉ុប ឆ្នាំ ២០២៦» ដោយនាំយកកីឡាករ-កីឡាការិនីជួរមុខទាំង ៦ រូបទៅប្រកួតនៅទីក្រុងប៉ារីស ប្រទេសបារាំង។

ដំណើរការចូលរួមប្រកួតនេះ គឺជាការរួមសហការគ្នារវាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធគុនខ្មែរអន្តរជាតិ ដើម្បីបន្តនាំយកជ័យជំនះពីឆាកអន្តរជាតិមកមាតុភូមិវិញ ជាពិសេសផ្សព្វផ្សាយគុនខ្មែរឱ្យកាន់តែសាយភាយលើឆាកអន្តរជាតិ។ សម្រាប់កីឡាករ-កីឡាការិនី ដែលនឹងត្រូវប្រកួតជាមួយកីឡាករ-កីឡាការិនីបារាំងលើសង្វៀននាថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២៦ រួមមាន៖ ពេជ្រ អាទិទេព, ពេជ្រ សម្បត្តិ, បឺត សង្ឃឹម, ទូច ចាន់វត្តី, សៀ ហៃ និងឈុត សេរីវ៉ាន់ថង។


ក្នុងនោះផងដែរ ដើម្បីជាការអរគុណ និងលើកទឹកចិត្តដល់ភាពអង់អាចក្លាហានរបស់ម្ចាស់ខ្សែក្រវាត់អន្តរជាតិ IPCC របស់ វើក សេនាគុនខ្មែរយ័ន្ត ៨ ទិស រដូវកាលទី ៣ ខ្មែរ ប៊ែវើរីជីស បានប្រគល់ទឹកប្រាក់ឧបត្ថម្ភចំនួន ១០ លានរៀល ជូនទៅដល់កីឡាករ កាន់ ម៉េងហុងដែលបានជួយសង្គ្រោះបងប្អូនដែលជាប់គាំងក្នុងករណីឆាបឆេះអគ្គីភ័យ។

ជាក្រុមហ៊ុនខ្មែរ គ្រប់គ្រងដោយសហគ្រិនខ្មែរ ខ្មែរ ប៊ែវើរីជីស តែងតែបន្តបង្កើតព្រឹត្តិការណ៍ប្រកួតប្រដាល់ជាហូរហែ ជាមួយសហព័ន្ធ និងបណ្តាក្លឹបប្រដាល់នានា ធ្វើយ៉ាងណាបង្កើតឱកាសបណ្តុះបណ្តាលធនធានកីឡាករ-កីឡាការិនី ផ្តល់វេទិកាបញ្ចេញសមត្ថភាពជាបន្តបន្ទាប់ ថែមទាំងក្លាយជាគំរូ ដល់ពន្លកកីឡាករវ័យក្មេង ដើម្បីបន្តផ្សព្វផ្សាយពីអត្តសញ្ញាណជាតិ វប្បធម៌ដ៏អស្ចារ្យរបស់ខ្មែរ ពីក្នុងស្រុករហូតដល់ឆាកអន្តរជាតិ។ ជាក់ស្តែងភេសជ្ជៈប៉ូវកម្លាំង ទើបតែបញ្ចប់ការចូលរួមឧបត្ថម្ភធំក្នុង «មហាព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាគុនខ្មែរលំដាប់ថ្នាក់ពិភពលោក» នាក្រុងព្រះសីហនុ ដែលរួមចំណែកផ្សព្វផ្សាយទាំងគុនខ្មែរ និងតំបន់ទេសចរនៅកម្ពុជាទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ។
ស្មារតីរួបរួមគ្នា ខ្មែរ ស្រលាញ់ ខ្មែរ
CAMBODIA នាំគុនខ្មែរទៅកាន់ទីក្រុងប៉ារីស
CAMBODIA BEER ពួតដៃគ្នានាំយកគុនខ្មែរទៅកាន់ពិភពលោក

