បច្ចេកវិទ្យា

ស្រី្តម្នាក់ដាក់ពាក្យប្ដឹងក្រុមហ៊ុន Apple ដោយសារផ្សព្វផ្សាយ iPhone ស៊េរីថ្មីបន្លំភ្នែកអតិថិជន

BY
Khmernote Media
December 17, 2018

ស្រី្តម្នាក់បានដាក់ពាក្យប្ដឹងទៅកាន់ក្រុមហ៊ុន Apple ដោយបានចោទប្រកាន់ថា ក្រុមហ៊ុនបានធ្វើការផ្សាយពាណិជ្ជកម្មមិនច្បាស់លាស់ ហើយធ្វើឲ្យនាងទិញទូរស័ព្ទ iPhone XS មួយគ្រឿងដោយមានក្បាលឆក (notch) នៅផ្នែកខាងលើ ដែលជាក់ស្តែងនាងមិនបានគិតថា iPhonne មានក្បាលឆកឡើយ បើផ្អែកទៅលើការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន។ សូមបញ្ជាក់ថា នៅផ្នែកខាងលើរបស់ទូរស័ព្ទ iPhone ស៊េរីចុងក្រោយដូចជា iPhone X, XR, XS និង XS Max គឺមានក្បាលឆក (notch) ហើយក្បាលឆកនោះមានមុខងារសម្រាប់ភ្ជាប់ទៅនឹងកាមេរ៉ាខាងមុខ និងកាមេរ៉ាស្កែនមុខសម្រាប់ដោះសោរ។

យ៉ាងណាក្តី ក្បាលឆកនោះត្រូវគេច្នៃឡើងដោយមានផ្ទៃខាងក្រោយពណ៌ខ្មៅ ហើយបើមើលមួយភ្លេតគេមិនបានឃើញក្បាលនោះទេ ជាពិសេសក្នុងរូបភាពផ្សាយពាណិជ្ជកម្មគេមិនអាចមើលឃើញធនោះតែម្តង។ ដោយហេតុផលនេះហើយ ទើបស្រ្តីខាងលើបានដាក់ប្តឹងទៅកាន់ក្រុមហ៊ុន ដែលធ្វើការផ្សាយពាណិជ្ជកម្មមិនច្បាស់លាស់ និងបានធ្វើឲ្យនាងទិញទូរស័ព្ទ iPhonne ដោយមានក្បាលឆក ដែលនាងមិនធ្លាប់គិតថា វាមាននោះទេ។ យ៉ាងណាក្តី លទ្ធផលក្រោយការដាក់បណ្តឹងយ៉ាងណានោះនៅមិនទាន់ដឹងនោះទេ ដោយតុលារមិនទាន់សម្រេចដោះស្រាយពាក្យបណ្ដឹងនេះនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ businessinsider

Share This Post: