សិល្បៈ

លោក ប៉ែន ចំរ៉ុង សុំជំនួយបន្ទាន់ពីបងប្អូនដែលមានឈាមប្រភេទ o+ ឱ្យជួយបរិច្ចាគឈាមដល់លោក ខាត់ ចំរើន

BY
Naren
September 2, 2022

(ភ្នំពេញ)៖ មុននេះបន្តិច តារាសម្តែង និងពិធីករលោក ប៉ែន ចំរ៉ុង បានបង្ហោះសារសុំការជួយពីបងប្អូនដែលមានឈាមប្រភេទ o+ ឱ្យជួយទៅបរិច្ចាគឈាម ដល់សិល្បករលោក ខាត់ ចំរើន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោក ប៉ែន ចំរ៉ុង បានសរសេររៀបរាប់ថា ៖ «ដោយសារបងខាត់ ចំរើន គាត់ត្រូវដូរឈាម ដូច្នេះខ្ញុំសុំជំនួយបន្ទាន់ ពីបងប្អូនដែលមានឈាមប្រភេទo+ សូមជួយទៅបរិច្ចាគនៅមន្ទីរពេទ្យរុស្សី ម៉ោង១០ និង ៣០នាទី។ សូមអរគុណទុកជាមុនទឹកចិត្តខ្មែរស្រលាញ់ខ្មែរ។ សូមទំនាក់ទំនង 0968028818»។

សូមរំលឹកថា តារាកំប្លែងនាយ ខាត់ ចំរើន កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយកំពុងត្រូវការឈាម។ បើតាមការបង្ហើបអោយដឹងពីញាតិមិត្តបានប្រាប់ថា តារាកំប្លែងខាត់ចំរើនមានជំងឺខូចក្រលៀន និងក្រិនថ្លើម៕

Share This Post: