បច្ចេកវិទ្យា

លេខសម្ងាត់ទាំង ២៥ ដែលសម្បូរគេប្រើ និងសម្បូរគេចូល HACK ច្រើនជាងគេប្រចាំឆ្នាំ ២០១៨ ហើយ «123456» គឺជាប់លេខ ១ តែម្តង!

BY
autoadmin
December 15, 2018

ក្រុមហ៊ុនសន្តិសុខអ៊ីនធឺរណែតមួយបានលាតត្រដាងនូវពាក្យសម្ងាត់ដែលសម្បូរគេចូលលួច (HACK) ច្រើនជាងគេប្រចាំឆ្នាំ២០១៨ ហើយក្នុងនោះកំពូលលេខកូដសម្ងាត់ដែលងាយស្រួលលួចជាងគេគឺ “123456” បន្ទាប់មក “password” ដែលបានជាប់ចំណាត់ថ្នាក់៥ឆ្នាំជាប់គ្នាមកហើយ។ ទោះបីជាមានការព្រមានឥតឈប់ឈរពីអ្នកស្រាវជ្រាវសន្តិសុខក៏ដោយ មនុស្សរាប់លាននាក់នៅតែងាកទៅរកពាក្យសម្ងាត់ណាដែលខ្សោយ និងងាយស្រួលចាំដើម្បីការពារឧបករណ៍របស់ពួកគេ។ យោងតាមការស្រាវជ្រាវមួយបានឱ្យដឹងថា គណនីចំនួន៥លាន ដែលត្រូវបានគេលួច ក្នុងនោះមានចំនួន១០ភាគរយ ហើយដែលបានប្រើយ៉ាងហោចណាស់មួយក្នុងចំណោមពាក្យសម្ងាត់អាក្រក់បំផុតទាំង ២៥ ក្នុងឆ្នាំ ២០១៨នេះ។

Morgan Slain នាយកប្រតិបត្តិរបស់ SplashData បាននិយាយថា ក្តីសង្ឃឹមរបស់យើងដោយការបោះពុម្ពផ្សាយបញ្ជីនេះជារៀងរាល់ឆ្នាំ គឺដើម្បីបញ្ចុះបញ្ចូលប្រជាជនឱ្យចាត់វិធានការដើម្បីការពារខ្លួនពួកគេតាមប្រព័ន្ធអ៊ីនធឺណិត។ ពាក្យសម្ងាត់លេចធ្លាយចំនួន ៥លាន ដែលបានវាយតម្លៃសម្រាប់បញ្ជីឆ្នាំ២០១៨នេះ ភាគច្រើនត្រូវបានប្រើប្រាស់នៅប៉ែកអាមេរិកខាងជើង និងអឺរ៉ុបខាងលិច។ យ៉ាងណាមិញដើម្បីបង្កើតពាក្យសម្ងាត់ដ៏រឹងមាំ ក្រុមហ៊ុនបានផ្តល់អនុសាសន៍ឱ្យអ្នកប្រើប្រាស់ព្យាយាមដាក់លេខកូដដែលពិបាក និងមិនគួរប្រើលេខសម្ងាត់តែមួយជាមួយនិងគណនីដទៃផ្សេងទៀតនោះទេ។ ខាងក្រោមនេះគឺជាលេខសម្ងាត់ទាំង ២៥ ដែលអាក្រក់ និងស្រួលលួចជាងគេក្នុងឆ្នាំនេះ៖

១. 123456

២. password

៣. 123456789

៤. 12345678

៥. 12345

៦. 111111

៧. 1234567

៨. sunshine

៩. qwerty

១០. iloveyou

១១. princess

១២. admin

១៣. welcome

១៤. 666666

១៥. abc123

១៦. football

១៧. 123123

១៨. monkey

១៩. 654321

២០. !@#$%^&*

២១. charlie

២២. aa123456

២៣. donald

២៤. password1

២៥. qwerty123

អត្ថបទ៖ លីដា
ប្រភព៖ dailymail

Share This Post: