ក្រុមផលិតវីដេអូមួយ ចេញមុខសុំទោសជាសាធារណៈ ក្រោយចេញវីដេអូសម្តែងមិនសមរម្យ រងការរិះគន់ចាស់ដៃពីមហាជន
- BY
- Naren
- September 2, 2022
(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គម ដោយផ្ទុះប្រតិកម្មរបស់មហាជន ទាក់ទងនឹងវីដេអូផុសវីដេអូនៅលើផេក Pzfilm ដែលមានរូបភាពមិនសមរម្យ ប៉ះពាល់សីលធម៌ ប្រពៃណី ទំនៀមទំលាប់ និងតម្លៃរបស់ស្ត្រីខ្មែរ។

យោងតាមការបង្ហោះរបស់ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នេះ ក្រសួងក៏បានបានធ្វើការស្រាវជ្រាវ និងបានកោះអញ្ជើញ ក្រុមផលិតករដែលបានផលិតវីដេអូនោះ មកធ្វើការអប់រំ និងណែនាំ លើគោលការណ៍នៃការផលិតវីដេអូ ដើម្បីចៀសវាងផលប៉ះពាល់នានាដល់វប្បធម៌ ប្រពៃណី អត្តសញ្ញាណជាតិ ពិសេសគុណតម្លៃនៃស្រ្តីខ្មែរ។ តាមរយៈការអប់រំ និងណែនាំនេះ ក្រុមផលិតករបានទទួលស្គាល់នូវកំហុស និងធ្វើការលុបចោល នូវវីដេអូដែលបានផ្សព្វផ្សាយលើបណ្តាញសង្គម ព្រមទាំងបានធ្វើការសុំទោសជាសាធារណៈ ចំពោះកំហុសឆ្គងដែលបានកើតមានឡើង និងធ្វើការសន្យាមិនឱ្យកំហុសនេះកើតមានឡើងជាថ្មីម្តងទៀត៕

- Share This Post:






