កូនកំលោះរត់ចោលរោងការ! ក្រោយកូនក្រមុំបដិសេដមិនព្រមឡើងឡាន ប្រសិនបើមិនអោយលុយនាងថែមចំនួន៦មុឺនយន់ឬ ជិត ១មុឺនដុល្លាភ្លាមៗ
- BY
- Oun Mey
- September 3, 2022
ចិន៖ ក្លាយទៅជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅប្រទេសចិន អំពីបញ្ហាដែលកូនក្រមុំបានបំផ្លាញមង្គលការ ដោយសារតែលុយ ទើបកូនកំលោះទ្រាំមិនបានក៏ដើរចេញទៅ ទុកអោយកូនក្រមុំក្លាយជាស្ត្រីមេម៉ាយ ដោយវីដេអូនេះត្រូវបានបង្ហោះដោយជនមិនស្គាល់មុខម្នាក់នៅទីក្រុង Henan ដោយមានកូនក្រមុំបានសុំថ្លៃបណ្ណាការបន្ថែមចំនួន ៦០,០០០យន់ (ប្រហែលជិត ១មុឺនដុល្លា) ក្រោយលឺដូច្នេះកូនកំលោះបាននិយាយដោយទឹកមុខឆ្ងល់ថា «លោកមិនបានដឹងមុនទេថា នឹងមានការសុំថ្លៃបណ្ណាការបន្ថែម» ចំណែកកូនកំលោះរូបនោះបងបានសួរថា៖ នាងមិនទាន់ចង់រៀបការទេមែនទេ? រីឯកូនក្រមុំលឺដូចនេះក៏ប្រែទឹកមុខខឹង ថែមទាំងអះអាងថា ប្រសិនបើនាងមិនបានទទួលលុយនោះទេ នាងនឹងមិនឡើងឡានជាមួយកូនកំលោះទេ។

- Share This Post:


