- Oun Mey
- Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។
November 18, 2022 - Short News
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៅថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន០២ខ្នង ក្នុងស្រុកចំនួន០២។
November 18, 2022 - Short News
ខេត្តតាកែវ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោយមានសកម្មភាពចោរលួចជាច្រើន ករណីបង្ករការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋ លើសុខសុវត្ថិភាពរបស់ពួកគាត់នៅតាមមូលដ្ឋាន អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានបញ្ជាអោយកងកំលាំងរាជអាវុធហត្ថ និងកំលាំងនគរបាល ធ្វើការស្រាវជ្រាវ និងបង្ក្រាបលើមុខសញ្ញាក្រុមចោរលួចទាំងនោះអោយបាន ដើម្បីធានានៅសុខសុវត្ថិភាពភូមិឃុំ របស់ប្រជាពលរដ្ឋ។
November 18, 2022 - Short News
បារាំង៖ គ្រឿងសង្ហារិមចំនួន ២របស់អតីតព្រះម្ចាស់ក្សត្រី Marie Antoinette នៃប្រទេសបារាំងត្រូវបានយកទៅដាក់លក់ក្នុងកម្មវិធីដេញថ្លៃដ៏ធំមួយនៅក្នុងទីក្រុងប៉ារីសក្នុងតម្លៃខ្ទង់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ។ គ្រឿងសង្ហារិមទាំង ២នោះរួមមាន តុ និងកៅអី ដែលមានអាយុកាលប្រមាណជា ២៥០ឆ្នាំមកហើយ។
November 18, 2022 - Short News
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា នេះជាកិត្តិយសរបស់ប្រទេសកម្ពុជា ដែលអង្កររបស់កម្ពុជាបានឈ្នះជ័យលាភីជា «អង្ករល្អដាច់គេ» របស់ពិភពលោក ប្រចាំឆ្នាំ២០២២ ក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលធ្វើឡើងនៅខេត្តភូកេត ប្រទេសថៃ។
November 18, 2022 - Short News
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនស្ដ្រីម្នាក់ដែលគេស្គាល់ថា ជាអ្នកជំនួញដ៏ស៉ីវិល័យ ដែលពាក់ព័ន្ធអំពើឆបោកលើជនរងគ្រោះជាច្រើននាក់ ហើយជនរងគ្រោះខាតបង់ទឹកប្រាក់រាប់លានដុល្លារ។
November 18, 2022 - Short News
អាមេរិក៖ តុលាការសហព័ន្ធអាមេរិកប្រចាំនៅក្នុងទីក្រុង Cincinnati បានសម្រេចកាត់ទោសជបុរសជនជាតិចិនម្នាក់ ដែលត្រូវបានគេរកឃើញថាជាចារកម្មរបស់រដ្ឋាភិបាលចិនឱ្យជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ។ បុរសជនជាតិរូបនេះមានឈ្មោះថា Xu Yanjun អាយុ ៤២ឆ្នាំ ខណៈរូបគាត់គឺជាចារកម្មចិនទីមួយហើយ ដែលត្រូវបានកាត់ទោសដោយតុលាការអាមេរិក។
November 18, 2022 - Short News
(កំពត)៖ លោកគ្រូព្រឹទ្ធាចារ្យ អុិត ប៉ែន ដែលជាគ្រូព្រឹទ្ធាចារ្យ គុនល្បុក្កតោ ប្រចាំខេត្តកំពត បានអនិច្ចកម្ម កាលពីថ្ងៃទ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ។
November 17, 2022 - Short News
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធនាគារ ប្រកាសស្វែងរកជនត្រូវចោទចំនួន ០៣នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តក្រចេះ ក្នុងបន្ទប់ធ្វើចត្តាឡីស័ក បានលួចរត់គេចខ្លួនចេញពីពន្ធនាគារ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖
November 17, 2022 - Short News
ជប៉ុន៖ បុរសអាយុ ៧៩ម្នាក់បានធ្វើឲ្យក្រុមវេជ្ជបណ្ឌិតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយគេបានគេឃើញមានខ្សែដ៏វែងមួយនៅក្នុងប្លោកនោមរបស់គាត់។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark កាលពីថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកានេះបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងមន្ទីររបស់សាកលវិទ្យាល័យវេជ្ជសាស្រ្ត Dokkyo ស្ថិតនៅក្នុងទីក្រុង Mibu នៃប្រទេសជប៉ុន។
November 17, 2022


