- Oun Mey
- Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២បានចេញសេចក្ដីពីការរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២។
November 17, 2022 - Short News
(ភ្នំពេញ)៖ ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថា តារាសម្តែង សូ ដានីតា បានធ្លាប់ប្រកាសថាលើកលែងបំណុលជិត៥ម៉ឺនដុល្លារអាមេរិក ដែល សឿ សុធារ៉ា បានជំពាក់ ក្រោយពីសឿ សុធារ៉ា ជួបទុក្ខធំដោយម្ដាយរបស់អ្នកនាងបានទទួលមរណភាពសូម្បីលុយធ្វេីបុណ្យក៏គ្មានគ្រប់គ្រាន់នោះ។
November 17, 2022 - Short News
រថយន្ត Toyota Prius ជំនាន់ទី 5 ទើបតែត្រូវបានដាក់បង្ហាញនៅប្រទេសជប៉ុនជាផ្លូវការ ជាមួយនឹងការកែលម្អប្រសើរជាងមុន ដែលធ្វើឱ្យរថយន្តនេះ កាន់តែមានភាពស្វាហាប់ ធំទូលាយ និងទាក់ទាញជាងមុន ខណៈខ្សែ plug-in ភ្ជាប់ទៅម៉ាស៊ីន powertrain កូនកាត់របស់វាក៏ត្រូវបានកែលម្អផងដែរ។ ផ្នែកខាងក្រៅនៅតែរចនាឡើងជាទម្រង់ monoform ដូចជំនាន់មុនៗ ក៏ប៉ុន្តែមានគម្លាតកង់ធំជាងមុន ចំណុចទំនាញចុះក្រោមជាងមុនបន្ដិច និងមានកង់ទំហំ 19 អ៊ីញ ដែលធំជាងតាមស្តង់ដារចាស់។ ការរចនានេះស្រដៀងគ្នាទៅនឹងរថយន្ត Crown ថ្មីរបស់ក្រុមហ៊ុន ជាពិសេសគឺនៅផ្នែកខាងមុខ ដែលមានចង្កៀងខាងមុខ និងរបារអំពូល LED នៅផ្នែកខាងក្រោយ ដែលមានភាពស្រដៀងគ្នាមិនអាចមើលរំលងបាន។
November 17, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ មានទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុក មួយចំនួន បានចុះផ្សាយព័ត៌មាន ដែលមិនមានមូលដ្ឋានគ្រប់គ្រាន់ ពាក់ព័ន្ធនឹងការដំណើរការរបស់នាយកដ្ឋាន ដែលធ្វើឱ្យមានការភាន់ច្រឡំពី សាធារណៈជន ហេតុដូចនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមបំភ្លឺដូចខាងក្រោម៖
November 17, 2022 - Short News
បារាំង៖ ការសិក្សាមួយបានរកឃើញថា យុវជនជាង ១ពាន់លាននាក់នៅជុំវិញពិភពលោកកំពុងព្រឈមនឹងបញ្ហាបាត់បង់សមត្ថភាពនៃការស្តាប់ ឬអាចនិយាយបានថាជាបញ្ហាថ្លង់ ឬស្តាប់លែងសូវឮច្បាស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strat Times នៅព្រឹកថ្ងៃពុធ ទី១៦ ខែវិច្ឆកានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញផ្នែកសោតសាស្រ្តរបស់អង្គការសុខភាពពិភពលោក (WHO) ខណៈលទ្ធផលនៃការសិក្សានេះត្រូវបានចុះផ្សាយជាបន្ទាន់នៅក្នុងរបាយការណ៍សុខភាពនៅក្នុងប្រទេសធំៗជាច្រើនមានដូចជា បារាំង អង់គ្លេស អេស្ប៉ាញ និងរុស្ស៊ីជាដើម។
November 17, 2022 - Short News
អ្នកនាំពាក្យបាននិយាយកាលពីថ្ងៃអង្គារថា ប្រធានអង្គការណាតូលោក Jens Stoltenberg នឹងជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសម្ព័ន្ធមិត្តបណ្ដាប្រទេសណាតូនៅថ្ងៃពុធនេះ ជុំវិញការផ្ទុះដ៏សាហាវនៅក្នុងប្រទេសប៉ូឡូញ។ អ្នកនាំពាក្យអង្គការណាតូ លោកស្រី Oana Lungescu បាននិយាយថា៖«អគ្គលេខាធិការនឹងធ្វើជាប្រធានកិច្ចប្រជុំបន្ទាន់មួយរបស់ឯកអគ្គរដ្ឋទូតណាតូនៅថ្ងៃស្អែក ដើម្បីពិភាក្សាអំពីឧប្បត្តិហេតុសោកនាដកម្មនេះ»។ រំលឹកផងដែរថា មនុស្សចំនួន ២នាក់ បានស្លាប់កាលពីថ្ងៃអង្គារ នៅក្នុងការផ្ទុះដែលបង្កឡើងដោយគ្រាប់មីស៊ីលផលិតដោយរុស្ស៊ីនៅក្នុងភូមិ Przewodow ប្រទេសប៉ូឡូញ ក្បែរព្រំដែនប៉ូឡូញ-អ៊ុយក្រែន។
November 17, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ផេកផ្លូវការរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿង ដែលជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម ហើយបានយកមកទុក នៅចំណុចកន្លែងផ្ញើម៉ូតូ ២៤ម៉ោង/២៤ម៉ោង មុខផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
November 17, 2022 - Short News
(ភ្នំពេញ)៖ ពិធីករ លោក ដេវីត នៅមុននេះបន្តិចបានបង្ហោះសារសុំទោសមហាជនឱ្យលើកលែងទោស និងផ្តល់ឱកាស ក្រោយរងការរិះគន់រឿងផ្ញើសារជាសម្លេងទៅព្រះអង្គម្ចាស់ នៃប្រទេសព្រុយណេប្រើពាក្យមិនសមរម្យ។
November 17, 2022 - Short News
អាមេរិក៖ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី១៦ ខែវិច្ឆិកានេះបានឲ្យដឹងថា លោក Elon Musk បានបន្តបញ្ឈប់បុគ្គលិកនៅក្នុងក្រុមហ៊ុន Twitter ជាច្រើននាក់បន្ថែមទៀតនៅក្នុងសប្តាហ៍នេះ ខណៈកាលពីសប្តាហ៍មុនមហាសេដ្ឋីលំដាប់ទីមួយនៅលើពិភពរូបនេះបានសម្រេចបញ្ឈប់បុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុន Twitter អស់ពាក់កណ្តាលរួចម្តងហើយ ពោលគឺតួលេខបុគ្គលិកដែលត្រូវបានបញ្ឈប់យ៉ាងឆាប់រហ័សនោះមានចំនួនប្រមាណជា ៧ ៥០០នាក់ឯណោះ។
November 17, 2022 - Short News
(ម៉ាឡេស៊ី)៖ កញ្ញា ឆន ស្រីនេត ជាខ្មែរកម្ពុជាក្រោម និងជា បរវកញ្ញាទេសចរណ៍អន្តរជាតិកម្ពុជា២០២២ (Miss Tourism International Cambodia 2022) កំពុងតែចូលរួមប្រកួត បរវកញ្ញាទេសចរណ៍អន្តរជាតិកម្ពុជា២០២២ ដែលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ។ ក្នុងនោះផងដែលកាលពីថ្ងៃទី១៥ ខែវិច្ឆិកាកន្លងទៅនេះ បេក្ខភាពបវរកញ្ញារបស់ប្រទេសកម្ពុជា គឺកញ្ញា ឆន ស្រីនេត បានលេីកយកក្បាច់គុណល្បុក្កតោមកធ្វេីការប្រកួតបង្ហាញសមត្ថភាពភាពក្នុងវគ្គប្រកួត Talent Show របស់កម្មវិធីប្រកួតសម្រស់ Miss Tourism International 2022 ដែលកំពុងតែធ្វេីឡេីងនៅប្រទេសម៉ាឡេស៊ី។
November 17, 2022


