- Oun Mey
- Short News
តុលាការក្នុងប្រទេសអ៊ីរ៉ង់បានកាត់ទោសប្រហារជីវិតជាលើកដំបូង ពាក់ព័ន្ធទៅនឹងបាតុករប្រឆាំងរដ្ឋាភិបាលរបស់ខ្លួន។ គួររំលឹកផងដែរថា ការតវ៉ានៅក្នុងប្រទេសនេះកាន់តែអូសបន្លាយទៅៗ ចាប់តាំងពីការស្លាប់របស់ស្ត្រីម្នាក់ឈ្មោះថា Mahsa Amini នៅក្នុងខែកញ្ញា នៅពេលដែលប៉ូលិសសីលធម៌បានចាប់ខ្លួននាង ក្រោមការចោទប្រកាន់ថា ការស្លៀកពាក់ និងរំក្បាលរបស់នាង គឺមិនត្រឹមត្រូវតាមច្បាប់។ តុលាការបដិវត្តន៍បានរកឃើញថា អ្នកតវ៉ាម្នាក់នោះបានដុតអគាររដ្ឋាភិបាល ហើយគេមានពិរុទ្ធពីបទរំលោភលើសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ជនជាប់ចោទត្រូវបានរាយការណ៍ថា មានសិទ្ធិប្តឹងឧទ្ធរណ៍លើការកាត់ទោសនេះ។
November 16, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើស បេក្ខជន និងបេក្ខនារី ចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់ឆ្នាំ២០២២។
November 16, 2022 - Short News
(ភ្នំពេញ)៖ បើយោងតាមការបង្ហោះរបស់ប្រជាពលរដ្ឋនៅលើបណ្តាញសង្គមជាបន្តបន្ទាប់ កាលពីយប់ម៉ោង៧ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានក្មេងប្រុសម្នាក់ អាយុប្រហែល៣-៤ឆ្នាំ បានជាប់ជើងនឹងជណ្តើរយន្ត នៅឯផ្សារស្ទឹងមានជ័យថ្មី ដែលស្ថិតនៅផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
November 16, 2022 - Short News
(ភ្នំពេញ)៖ ទស្សនីយភាពល្ខោននិយាយរឿង «ផ្កាស្រពោន» ដែលរៀបចំដោយនាយកដ្ឋានសិល្បៈទស្សនីយភាព បានកំពុងដាក់លក់សំបុត្រនៅសាលសន្និសីទចតុម្មុខ ទីតាំងស្ថិតតាមបណ្ដោយ មហាវិថីព្រះស៊ីសុវត្ថិ សង្កាត់ចតុម្មុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលការសម្តែងនឹងធ្វើឡើងនៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
November 16, 2022 - Short News
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា ស្បែកជើងម៉ាក Birkenstock កញ្ចាស់មួយគូ ដែលធ្លាប់ប្រើប្រាស់ជាប្រចាំ ដោយអតីតសហស្ថាបនិកក្រុមហ៊ុន Apple គឺលោក Steve Jobs ត្រូវបានគេទិញនៅក្នុងតម្លៃជាង ២០០,០០០ ដុល្លារ ដែលជាកំណត់ត្រាថ្លៃបំផុតសម្រាប់ស្បែកជើងសង្រែក។ ស្បែកជើងនេះធ្លាប់ត្រូវបានរំពឹងថា នឹងមានតម្លៃត្រឹម ៦០,០០០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែង វាត្រូវបានលក់ក្នុងតម្លៃរហូតដល់ ២១៨,៧៥០ ដុល្លារ នៅក្នុងការដាក់បង្ហាញដោយផ្ទះដេញថ្លៃ Julien’s Auctions បូករួមជាមួយនឹងរូប NFT របស់វាមួយផងដែរ។
November 16, 2022 - Short News
រដ្ឋាភិបាលថៃបានរៀបចំវត្ថុអនុស្សាវរីយ៍ចំនួន ៧ប្រភេទ សម្រាប់ជាកាដូដល់មេដឹកនាំ និងភរិយារបស់ពួកគេ នៅក្នុងអំឡុងកិច្ចប្រជុំកំពូល APEC ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ និង១៩ ខែវិច្ឆិកា ប៉ុន្មានថ្ងៃខាងមុខនេះ នៅឯមជ្ឈមណ្ឌលសន្និបាតជាតិ ម្ចាស់ក្សត្រីសិរីគិត ក្នុងទីក្រុងបាងកក។ វត្ថុអនុស្សាវរីយ៍ទាំងនោះបង្ហាញពីភាពប្លែកពីគេ គំនិតនៃការអភិរក្សបរិស្ថាន និងឱកាសថ្មី ក្រោមគំរូសេដ្ឋកិច្ច Bio-Circular-Green (BCG)។
November 16, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យចរាចរក្រដាសប្រាក់២០០០រៀល និង២០០រៀល គំរូថ្មីជាផ្លូវការ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
November 15, 2022 - Short News
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្រោមមូលបទ «ស្តារឡើងវិញទាំងអស់គ្នា ស្តារឡើងវិញ កាន់តែរឹងមាំ » ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ។
November 15, 2022 - Short News
ថ្មីៗនេះមានករណីរថយន្ត Tesla Model Y មួយគ្រឿង បានបើកបុករះយ៉ាងពេញទំហឹងនៅខេត្ត Guangdong របស់ប្រទេសចិន ដែលបានសម្លាប់មនុស្សចំនួន ២នាក់ និងធ្វើឱ្យរងរបួស ៣នាក់ ដោយសាររថយន្តនោះមានបញ្ហាប្រព័ន្ធបើកបរ នេះបើយោងតាមការចុះផ្សាយរបស់ Electrek។ ប៉ុន្តែមានពាក្យចចាមអារ៉ាមជាច្រើន បានកំពុងនិងសាយភាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលភាគច្រើនមិនពិត ឬមិនអាចទៅរួច។ គ្រោះថ្នាក់នេះបានកើតឡើង កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ហើយវីដេអូត្រូវបានគេផ្សព្វផ្សាយពាសពេញបណ្តាញសង្គមចិន។ ឥឡូវនេះក្រុមហ៊ុន Tesla និងអាជ្ញាធរចិនក៏កំពុងចាប់ដៃគ្នា ដើម្បីធ្វើការស៊ើបអង្កេតរួមគ្នាលើករណីនេះ។
November 15, 2022 - Short News
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ៥រោច ខែកត្តិក ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២០និង៣០នាទី នៅចំណុចក្រុមទី០៥ ភូមិបឹងសង្កែ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ខេត្តបាត់ដំបង។
November 15, 2022


