- Oun Mey
- Short News
តុលាការក្នុងទីក្រុងតូក្យូចំនួន ២ បានលុបចោលការកាត់ក្តីដែលគ្រោងធ្វើឡើងនៅព្រឹកថ្ងៃច័ន្ទនេះ ដោយសារតែការគំរាមកំហែងដោយគ្រាប់បែក។ តុលាការជាន់ខ្ពស់ទីក្រុងតូក្យូបាននិយាយថា មានមនុស្សគម្រាមបំផ្ទុះអគាររដ្ឋាភិបាលនៅកណ្តាលទីក្រុងតូក្យូ ប្រហែលម៉ោង ១:៣០ នាទីរសៀល នៅថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
November 15, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ និងជាព្រះម្រមុខរដ្ឋ នៃប្រទេសព្រុយណេដារូស្សាឡាម និងព្រះរាជគណៈប្រតិភូ យាង និងអញ្ជើញចេញពីអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ។
November 15, 2022 - Short News
យោងតាមសេចក្តីអំពាវនាវរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា បន្ទាប់ពីក្រុមការងារលើកកម្ពស់គុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ ចំនួន ៨ ក្រុម បានចុះពង្រឹងគុណភាពសេវាទូរគមនាគមន៍តាមបុរីនិងអគារសហកម្មសិទ្ធិក្នុងរយៈពេលកន្លងមក ដោយទទួលបាននូវព័ត៌មានជាក់លាក់អំពីឧបសគ្គមួយចំនួនដែលធ្វើឱ្យមានការលំបាកក្នុងការតភ្ជាប់បណ្តាញសេវាអ៊ីនធឺណិតចូលក្នុងបុរីនិងអគារសហកម្មសិទ្ធិមួយចំនួន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមអំពាវនាវដល់ម្ចាស់បុរីនិងអគារសហកម្មសិទ្ធិមួយចំនួនត្រូវបញ្ឈប់៖
November 15, 2022 - Short News
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឲ្យដឹងថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ពេលនេះខ្ញុំតេស្តឃើញវិជ្ជមានកូវីដ.១៩។ មុនចេញពីកម្ពុជាខ្ញុំធ្វើតេស្តរាល់ថ្ងៃ ពិសេសមុនពេលចេញដំណើរមក ខ្ញុំធ្វើតេស្តរហ័សមុនឡើងយន្តហោះតែពុំមានឃើញអ្វីនោះឡើយ។ ខ្ញុំមិនច្បាស់ថា មេរោគនេះមកនៅជាមួយខ្លួនខ្ញុំចាប់ពីពេលណាមកនោះឡើយ តែអ្វីដែលច្បាស់ពេលមកដល់ ពេទ្យឥណ្ឌូនេសុីយកសំណាកពេលល្ងាច លុះព្រឹកឡើងបញ្ជាក់ថា វិជ្ជមានកូវីដ.១៩ ដែលយើងត្រូវតែទទួលស្គាល់ បើទោះជាក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៍ដោយ។
November 15, 2022 - Short News
អូស្រ្តាលី៖ ជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ទីក្រុងមួយចំនួននៅក្នុងប្រទេសអូស្រ្តាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកានេះ។ ទីក្រុងដែលត្រូវកាត់ផ្តាច់ដោយជំនន់ទឹកភ្លៀងនោះភាគជាច្រើនគឺជាដែនដីកោះ ដែលស្ថិតនៅភាគខាងត្បូងប្រទេស ខណៈរដ្ឋដែលបានរងនូវការវាយប្រហារខ្លាំងជាងគេដោយទឹកជំនន់គឺរដ្ឋ New South Wales និងរដ្ឋ Victoria។
November 15, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖
November 15, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យក្រសួងការពារជាតិ រើសនិស្សិត-សិស្ស ចូលបណ្ដុះបណ្ដាលនាយទាហាន នៃកងយោធពលខេមរភូមិន្ទចំនួន ៦២០នាក់ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៣តទៅ។
November 15, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យក្រសួងការពារជាតិ រើសនិស្សិត-សិស្ស ចូលបណ្ដុះបណ្ដាលនាយទាហាន នៃកងយោធពលខេមរភូមិន្ទចំនួន ៦២០នាក់ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៣តទៅ។
November 15, 2022 - Short News
ចិន៖ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្មីៗនេះ បានបន្ធូរបន្ថយការទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹងមួយចំនួនរបស់ខ្លួន រួមទាំងការបន្ថយរយៈពេលធ្វើចត្តាឡីស័កតិចជាងមុន ២ថ្ងៃ សម្រាប់អ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអ្នកជំងឺកូវីដ-១៩ ក៏ដូចជាអ្នកធ្វើដំណើរត្រឡប់មកប្រទេសវិញ និងការលុបចោលការពិន័យលើក្រុមហ៊ុនអាកាសចរណ៍ សម្រាប់ការនាំអ្នកដំណើរដែលមានឆ្លងមេរោគ។
November 14, 2022 - Short News
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ប្រជាជន ខេត្តព្រះសីហនុ បានឱ្យដឹងថា នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ដែលធ្វើសកម្មភាពលួចគាស់យកដែកក្រចាប់រនាំងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្នុងនោះនគរបាលដកហូតបានវត្ថុតាងមួយចំនួន ចាត់ចែងបន្តដើម្បីផ្តន្ទាទោសតាមច្បាប់៕
November 14, 2022


