- Oun Mey
- Short News
(ភ្នំពេញ)៖ ជំទាវទី១ របស់កូរ៉េខាងត្បូង លោកស្រី kim keon hee បានចុះសួរសុខទុក្ខកុមារកម្ពុជាដែលមានជំងឺប្រហោងបេះដូង កាលពីថ្ងៃសៅរ៍ និងបានលើកទឹកចិត្តក្រុមគ្រួសារ ដោយលើកទឹកចិត្តកុំឲ្យចុះចាញ់ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ Yonhap។
November 14, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាបានផ្ទេរភាពជាប្រធានអាស៊ាន ជូនសាធារណរដ្ឋឥណ្ឌូណេស៊ី សម្រាប់ឆ្នាំ២០២៣ ជាមួយនឹងការប្រសិទ្ធពរជូនចំពោះ ឯកឧត្តមប្រធានាធិបតី ចូកូ វីដូដូ សម្រាប់ភាព ជាប្រធានអាស៊ានក្នុងឆ្នាំ២០២៣ ប្រកបដោយជោគជ័យ។
November 14, 2022 - Short News
Twitter នឹងប្រាប់បុគ្គលិកតាមអ៊ីមែលនៅថ្ងៃសុក្រនេះ ថាតើពួកគេត្រូវបានបញ្ឈប់ពីការងារឬអត់ ខណៈបិទការិយាល័យរបស់ខ្លួនជាបណ្ដោះអាសន្ន និងរារាំងការចូលប្រើប្រាស់បុគ្គលិក បន្ទាប់ពីមានភាពមិនច្បាស់លាស់មួយសប្តាហ៍អំពីអនាគតរបស់ក្រុមហ៊ុន ក្រោមម្ចាស់ថ្មីគឺលោក Elon Musk ។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះបាននិយាយនៅក្នុងអ៊ីមែលទៅកាន់បុគ្គលិកថា ខ្លួននឹងជូនដំណឹងដល់បុគ្គលិកនៅម៉ោង ៩ព្រឹក នៅថ្ងៃសុក្រ (ម៉ោង 12 ថ្ងៃត្រង់ EDT/1600 GMT) អំពីការកាត់បន្ថយបុគ្គលិកនេះ។
November 5, 2022 - Short News
ឥណ្ឌូនេស៊ី៖ បុរសសម្បូរស្នេហ៍ម្នាក់ត្រូវបានបណ្តាញសារព័ត៌មាន Next Shark រាយការាណ៍នៅព្រឹកថ្ងៃសុក្រ ទី៤ ខែវិច្ឆិកានេះថា បានរៀបការអស់ចំនួន ៨៧ដងហើយ ខណៈរូបគាត់ក៏កំពុងពិចារណាអំពីជម្រើសនៃការរៀបការលើកទី ៨៨ផងដែរ។ បុរសដែលជាម្ចាស់កំណត់ត្រាមានប្រពន្ធច្រើនរូបនេះមានឈ្មោះថា Kaan បច្ចុប្បន្នមានអាយុ ៦១ កំពុងរស់នៅក្នុងតំបន់ Majalengka ក្នុងខេត្ត West Java នៃប្រទេសឥណ្ឌូនេស៊ី ហើយរូបគាត់ត្រូវបានគេដាក់រហ័សនាមឲ្យថា “Playboy King”។
November 5, 2022 - Short News
ចិន៖ កូនក្មេងអាយុ ៣ឆ្នាំម្នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងអំឡុងពេលដែលអាជ្ញាធរចិនកំពុងអនុវត្តវិធានការបិទខ្ទប់ទីក្រុងដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុង Lanzhou ភាគខាងជើងប្រទេសចិន កាលពីល្ងាចថ្ងៃទី ៣ ខែវិច្ឆិកាម្សិលមិញនេះ។
November 5, 2022 - Short News
យោងតាមសេចក្ដីប្រកាសរបស់ Royal Gazette នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ក្រសួងសុខាភិបាលសាធារណៈថៃ លុបចោលក្រឹត្យដែលចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ដែលតម្រូវឱ្យមានការទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ដើម្បីការពារផលប្រយោជន៍សាធារណៈ គ្រប់គ្រងការផ្ទុះឡើងនៃជំងឺ ឬរក្សាសន្តិសុខជាតិ។ សេចក្តីប្រកាសចុងក្រោយបំផុតដែលចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ និងចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈលោក Anutin Charnvirakul បាននិយាយថា ស្ថានភាព COVID-19 កំពុងមានភាពប្រសើរឡើងជាសកល យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក ហើយអត្រាមរណភាពឥឡូវនេះ គឺទាបបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២០។
November 5, 2022 - Short News
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ យោងតាមព្រះរាជក្រឹត្យ ស្ដីពីការផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តម គន់ គីម ជា «កិត្តិសង្គហបណ្ឌិត»។
November 5, 2022 - Short News
រាជធានីភ្នំពេញ៖ ក្រោយពីផ្ទុះវីដេអូឃ្លីបខ្លីមួយ ដែលបង្ហាញពីសកម្មភាពអាជ្ញាធរបានប្រើហិង្សាមកលើអ្នករើសអេតចាយ នៅតាមផ្លូវសាធារណៈបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ។ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ យោងតាមការគណនីហ្វេសប៊ុកផ្ទាល់របស់ ផែង វណ្ណៈ មុននេះបន្តិច បាននាំយកថវិកាចំនួន ៤០០ដុល្លារ ជូនអ្នករើសអេតចាយ ដែលស្នាក់នៅតាមសំយ៉ាបផ្ទះប្រជាពលរដ្ឋម្ដុំសាលាបាក់ទូក។
November 5, 2022 - Short News
កូរ៉េខាងជើងនៅថ្ងៃសុក្រនេះបាននិយាយថា ខ្លួនបានបាញ់កាំភ្លើងធំប្រហែល ៨០គ្រាប់ ចូលទៅក្នុងតំបន់ព្រំដែនសមុទ្រពេញមួយយប់ ខណៈរដ្ឋមន្ត្រីការពារជាតិមកពីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ រំលឹកផងដែរថា កូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រកាលពីថ្ងៃព្រហស្បតិ៍ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ប៉ុន្តែបរាជ័យ ដែលឱ្យជំរុញឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ត្រូវបន្តសមយុទ្ធដែនអាកាស Vigilant Storm ដែលវាបានធ្វើឱ្យទីក្រុងព្យុងយ៉ាងកាន់តែខឹងសម្បារ។
November 5, 2022 - Short News
អាមេរិក៖ រដ្ឋាភិបាលអាមេរិកប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ៥លានដុល្លារជូនចំពោះបុគ្គលរូបណាដែលអាចផ្តល់ព័ត៌ឈានដល់ការចាប់ខ្លួនបុរសជនជាតិសិង្ហបុរីម្នាក់ ដែលកំពុងរត់គេចពីការតាមចាប់ខ្លួនរបស់តុលាការអាមេរិក។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៤ ខែវិច្ឆិកានេះបានបញ្ជាក់ថា បុរសដែលអាជ្ញាធរអាមេរិកកំពុងតាមស្វែងរកនេះមានឈ្មោះថា Kwek Kee Seng អាយុ ៦២ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន Swanseas Port Services ដែលមានមូលដ្ឋាននៅក្នុងប្រទេសិង្ហបុរី។
November 5, 2022


