- Oun Mey
- Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរក្នុងអំឡុងពេលប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែ០៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
November 5, 2022 - Short News
Twitter Inc ត្រូវបានគេដាក់បណ្ដឹងជុំវិញផែនការរបស់លោក Elon Musk នៅក្នុងគម្រោងកាត់បន្ថយបុគ្គលិកប្រហែល ៣,៧០០ នាក់ ដែលស្មើនឹងពាក់កណ្តាលនៃកម្លាំងពលកម្មសរុបរបស់ខ្លួន ហើយបុគ្គលិករបស់ក្រុមហ៊ុននេះបាននិយាយថា ក្រុមហ៊ុនកំពុងអនុវត្តគម្រោងដោយគ្មានការជូនដំណឹងគ្រប់គ្រាន់ដល់បុគ្គលិក ដែលជាការរំលោភលើច្បាប់សហព័ន្ធ និងរដ្ឋកាលីហ្វ័រញ៉ា។ បណ្ដឹងនេះត្រូវបានដាក់កាលពីថ្ងៃព្រហស្បតិ៍ នៅកាន់តុលាការសហព័ន្ធទីក្រុង San Francisco។
November 5, 2022 - Short News
រាជធានីភ្នំពេញ៖ (ព័ត៌មានលម្អិត) យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ១៦៖២៥ នាទីល្ងាច ថ្ងៃពុធ ៩កើត ខែកតិ្តកឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែវិចិ្ឆកា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុចកឹ្លប A7 ភូមិទួលកី សង្កាត់ភើ្លងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ម្ចាស់ឈ្មោះ ព្រហ្ម សុវណ្ណរ៉ា ភេទ ប្រុស អាយុ ៣១ ឆាំ្ន ជនជាតិខែ្មរ មុខរបរ ម្ចាស់កឹ្លប។
November 5, 2022 - Short News
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៤ ខែវិច្ឆិកា បានចេញសេចក្តីប្រកាសព័ត៌មានទាក់ទងនឹង ក្រុមការងារសំអាតបរិស្ថាន អនាម័យនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញត្រីអារ៉ាប៉ៃម៉ា (Arapaima) ប្រវែង ២.១៥ម៉ែត្រ ទទឹង ០.៤០ម៉ែត្រ ដែលប្រភេទត្រីទឹកសាប មានប្រភពមកពីតំបន់អាម៉ាហ្សូននៅអាមេរិកខាងត្បូង បានស្លាប់នៅក្នុងកសិន្ធុប្រាសាទអង្គរវត្ត។
November 5, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកចរាចរណ៍កាណូតទេសចរណ៍ ក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធនពលខេមរភូមិន្ទ ឆ្នាំ២០២២។
November 5, 2022 - Short News
ទីភ្នាក់ងារណាសា (NASA) បានបញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមបេសកកម្មនៅឆ្នាំ២០២៣ ដើម្បីរុករកអាចម៍ផ្កាយមួយ ដែលមានតម្លៃរហូតដល់ទៅ ១០,០០០ ក្វាទ្រីលានដុល្លារ ($10,000,000,000,000,000,000,000) ដែលគ្រប់គ្រាន់ក្នុងការធ្វើឱ្យមនុស្សគ្រប់គ្នានៅលើផែនដីក្លាយជាមហាសេដ្ឋីបាន។ បេសកកម្ម Psyche មានគោលបំណងស្ទាបស្ទង់មើលអាចម៍ផ្កាយ Psyche ដែលសម្បូរដោយលោហធាតុទំហំ ១៤០ម៉ាយ ដែលកំពុងធ្វើដំណើរជុំវិញព្រះអាទិត្យរវាងភពអង្គារ និងភពព្រហស្បតិ៍។ យោងតាមមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់ណាសាបានឱ្យដឹងថា អាចម៍ផ្កាយមួយនេះមានលក្ខណៈប្លែកពីគេ ដោយសារវាមើលទៅដូចជា «ស្នូលដែក-នីកែលរបស់ភពផែនដីពេលកកើតដំបូង»។
November 5, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រកាសស្វែងរកម្ចាស់ម៉ូតូ០១គ្រឿង ម៉ូតូម៉ាកស្គុបពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HV-1525 បានប្រទះឃើញនៅវេលាម៉ោង៦៖២៥នាទីព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
November 5, 2022 - Short News
អាជ្ញាធរសុខាភិបាលនៃប្រទេសអេស្ប៉ាញ បានរាយការណ៍ពីការរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើកម្មករចំនួន ២នាក់ ដែលធ្វើការនៅក្នុងកសិដ្ឋានតែមួយ បន្ទាប់ពីមានការផ្ទុះឡើងនៃការឆ្លងនៅក្នុងចំណោមបក្សី ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃទី២០ ខែកញ្ញាកន្លងទៅ។ ដោយមើលឃើញពីផលប៉ះពាល់លើសុខភាពសាធារណៈ ការឆ្លើយតបពហុវិស័យ រួមទាំងវិធានការគ្រប់គ្រង ការការពារ និងការរកមើលឱ្យទាន់ពេលវេលា ត្រូវបានផ្តួចផ្តើមនៅក្នុងកសិដ្ឋានបសុបក្សីមួយនោះ។ ការចម្លងលើកម្មករទាំង ២នាក់ ទំនងជាដោយសារតែពួកគាត់បានប៉ះពាល់ជាមួយបក្សីដែលមានមេរោគ ឬបរិស្ថានកខ្វក់។
November 5, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២០:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ នៃអធិការដ្ឋាននគរបាលឫស្សីកែវ បានធ្វើការបង្រ្កាបនិងឃាត់ចាប់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងប្រែនខុសបច្ចេកទេស (បំពង់ស្រីនិងកែ) បំពង់សំឡេង បង្កឲ្យមានការរំខានដល់អ្នកដទៃ និងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ម៉ូតូចំនួន០៩គ្រឿង និងរថយន្តមួយគ្រឿង ខណៈកម្លាំងធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន។
November 3, 2022 - Short News
បុរសអាយុ ២៧ឆ្នាំម្នាក់ បានទាក់កជាមួយនឹងខ្សែខ្លែង ខណៈពេលដែលគាត់កំពុងជិះម៉ូតូនៅជិតស្ពាន Thu Thiem ក្នុងទីក្រុងហូជីមិញ កាលពីថ្ងៃចន្ទ ដែលបណ្តាលឱ្យរងរបួសដល់សរសៃពួរដៃ និងកធ្ងន់ធ្ងរ។ ជនរងគ្រោះមានឈ្មោះ Nguyen Van Luy កំពុងត្រូវបានតាមដានដោយវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Le Van Thinh ក្នុងក្រុង Thu Duc បន្ទាប់ពីទទួលបានការវះកាត់រួចរាល់។ ក្រុមគ្រួសារអ្នកជំងឺបាននិយាយថា កាលពីថ្ងៃច័ន្ទ នាវេលាម៉ោងប្រហែល ៤ និង ៣០ នាទីល្ងាច ជនរងគ្រោះបានជិះម៉ូតូទៅជិតស្ពាន Thu Thiem ក្នុងសង្កាត់ Thu
November 3, 2022


