- Oun Mey
- Short News
(បាងកក)៖ តារាចម្រៀងរ៉េប វណ្ណដា បានទទួលកេរ្ដិ៍ឈ្មោះល្បីល្បាញ មានការគាំទ្រជាច្រើនទៅលើស្នាដៃបទចម្រៀងរបស់លោក យើងអាចមើលឃើញការគាំទ្រ តាមរយៈបទចម្រៀង «Time to Rise» ដែលមានការចូលរួមដោយព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ។
November 3, 2022 - Short News
អគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទី ថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែវិចិ្ឆកា ឆ្នាំ២០២២ ដែលសិ្ថតនៅចំណុចផ្ទះលេខ១១៧ ភូមិតាងៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
November 3, 2022 - Short News
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ករណីតូបលក់ឥវ៉ាន់ចាប់ហួយមួយខ្នង ដែលត្រូវបាក់ស្រុតធ្លាក់ចូលទឹក ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា មកពីម្ចាស់តូបមិនចូលរួមសហការជាមួយអាជ្ញាធរ ពីព្រោះអាជ្ញាធរបានជូនដំណឹងរួចហើយ។
November 3, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា បើតាមកំណត់ត្រាស្ថិតិយានយន្ត និងស្ថានភាពចរាចរណ៍ ក្នុងរយៈពេល៣១ថ្ងៃ នៃការបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ដោយរាប់ចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដល់ម៉ោង ២៤:០០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ មានយានយន្តចំនួន ៤៣៧ ៣៨១គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង៨ទីតាំង ខណៈដែលករណីគ្រោះថ្នាក់មានចំនួន១៩ករណី (ស្មើនឹង ០,០០៤% បើធៀបទៅនឹងទំហំចរាចរណ៍ដែលបានកត់ត្រា)។
November 3, 2022 - Short News
យោងតាមសារព័ត៌មាន Australian Broadcasting Corp (ABC) នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ បានរាយការណ៍ថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 រហូតដល់ ៦ គ្រឿង ទៅកាន់មូលដ្ឋានទ័ពអាកាសនៅភាគខាងជើងប្រទេសអូស្ត្រាលី ដែលជាសកម្មភាពមួយនឹងបង្កភាពតានតឹងកាន់តែខ្លាំងជាមួយក្រុងប៉េកាំង។ ជាមួយគ្នានេះ គ្រឿងបរិក្ខារពិសេសសម្រាប់យន្តហោះទម្លាក់គ្រាប់បែក នឹងត្រូវបង្កើតឡើងនៅមូលដ្ឋាន Tindal របស់កងទ័ពអាកាសអូស្ត្រាលី ដែលមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Darwin ដែលជារដ្ឋធានីនៃទឹកដីភាគខាងជើងនៃប្រទេសអូស្ត្រាលី។ យ៉ាងណា ការិយាល័យរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard Marles មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
November 3, 2022 - Short News
យ៉ាងហោចណាស់មន្ត្រីប៉ូលីសរបស់ប្រទេសអេក្វាឌ័រចំនួន ៥នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ នៅក្នុងការវាយប្រហារដោយការបំផ្ទុះ ឆ្លើយតបទៅនឹងការផ្ទេរអ្នកទោសពីពន្ធនាគារដែលចង្អៀត និងពោរពេញដោយហិង្សា ដែលជំរុញឱ្យប្រធានាធិបតីលោក Guillermo Lasso ត្រូវប្រកាសភាពអាសន្ននៅក្នុងខេត្តចំនួន ២ ។
November 3, 2022 - Short News
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) តាមរយៈសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធនេះបានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលប្រហែល ១០ ប្រភេទផ្សេងៗគ្នា រួមទាំងមីស៊ីលផ្លោងរយៈចម្ងាយខ្លីឆ្ពោះទៅទិសខាងលិច និងខាងកើត។ JCS មុននេះបានបញ្ជាក់ថា មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៣គ្រាប់ ត្រូវបានបាញ់បង្ហោះ ហើយក្នុងនោះមានមួយគ្រាប់បានធ្លាក់ចូលទៅក្នុងទឹកចម្ងាយ ៥៧ គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Sokcho ភាគខាងកើតរបស់កូរ៉េខាងត្បូង និងមួយទៀត ឆ្ពោះទៅកាន់កោះ Ulleung មុនពេលធ្លាក់ចូលទៅក្នុងទឹក ដែលជំរុញឱ្យអាជ្ញាធរមូលដ្ឋានកូរ៉េខាងត្បូង ចេញសេចក្តីប្រកាសអាសន្នដែនអាកាស។ JCS បាននិយាយថា វាគឺជាលើកទី ១ ហើយ ដែលមីស៊ីលផ្លោងរបស់កូរ៉េខាងជើងបានធ្លាក់នៅជិតដែនទឹកកូរ៉េខាងត្បូង។
November 3, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបានរិះគន់ចំពោះអ្នកវាយប្រហារ និងរិះគន់រឿងដាក់រដ្ឋមន្រ្ដីក្រសួងកសិកម្មថ្មីដោយគិតថាទាល់តែជំនាញកសិកម្មទើបសមរម្យទើបធ្វើរដ្ឋមន្ត្រីបាន។
November 3, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកការផ្គត់ផ្គង់ទឹកបណ្តោះអាសន្នរយៈពេលខ្លី នៅតាមបណ្តាសង្កាត់មួយចំនួនដូចខាងក្រោម៖
November 3, 2022 - Short News
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់រុស្ស៊ីពីការប៉ុនប៉ងបិទការនាំចេញកសិផលពីអ៊ុយក្រែន ហើយបានអំពាវនាវឱ្យមានការការពាររយៈពេលវែងសម្រាប់ការនាំចេញនេះ។ រំលឹកដែរថា រុស្ស៊ីបានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនបានផ្អាកដោយគ្មានកំណត់នូវការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀង ដែលសម្របសម្រួលការនាំចេញកសិផលពីអ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារវាងអ៊ុយក្រែន និងរុស្ស៊ី កាលពីក្នុងខែកក្កដា ដោយមានការសម្របសម្រួលដោយ UN និងប្រទេសទួរគី ដោយកិច្ចព្រមព្រៀងនោះអនុញ្ញាតឱ្យការដឹកជញ្ជូនទំនិញពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ដំណើរការឡើងវិញដោយគ្មានបញ្ហា ចំពេលមានការប្រយុទ្ធគ្នាជាបន្តនៅក្នុងប្រទេសអ៊ុយក្រែន។
November 3, 2022


