- Oun Mey
- Short News
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្តេចនឹងជួបប្រធានាធិបតី អ៊ុយក្រែន តាមទូរស័ព្ទ នៅល្ងាចនេះអាចនឹងចោទសួរទៅលោក ហ្ស៊ីលែនស្គី (Zelenskiy) ពាក់ព័ន្ធនឹងបញ្ហានាំចេញស្បៀងពីប្រទេសអ៊ុយក្រែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)។
November 2, 2022 - Short News
ប្រទេសរុស្ស៊ីកំពុងជ្រើសរើសកងកុម្មង់ដូអាហ្វហ្គានីស្ថាន ដែលធ្លាប់បានបណ្តុះបណ្តាលដោយសហរដ្ឋអាមេរិក ដើម្បីទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន។ ជម្រាបផងដែរថា សមាជិកនៃកងកុម្មង់ដូរបស់កងទ័ពជាតិវរជនអាហ្វហ្គានីស្ថាន (Afghanistan’s elite National Army Commando Corps) ត្រូវបានសហរដ្ឋអាមេរិកទុកចោល នៅពេលដែលពួកតាលីបង់បានកាន់កាប់ប្រទេសនេះ កាលពីក្នុងខែសីហាឆ្នាំ២០២១។ ឥឡូវនេះ កងកុម្មង់ដូបាននិយាយថា ពួកគេកំពុងត្រូវបានទាក់ទងនៅលើ WhatsApp និង Signal ជាមួយនឹងការផ្តល់ជូននានា ដើម្បីបម្រើឱ្យប្រទេសរុស្ស៊ី។ សារជ្រើសរើសដែលត្រូវបានបញ្ជាក់ដោយទស្សនាវដ្តី Foreign Policy មានខ្លឹមសារថា៖«អ្នកណាដែលចង់ទៅប្រទេសរុស្ស៊ី ជាមួយនឹងការព្យាបាលប្រសើរ និងធនធានល្អជាងមុន សូមផ្ញើឈ្មោះរបស់អ្នក ឈ្មោះឪពុក និងឋានៈយោធារបស់អ្នកមកខ្ញុំ»។
November 2, 2022 - Short News
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជិត ៥០ម៉ឺនដុល្លារ ដើម្បីបង្កើតកងរុករក និងសង្គ្រោះជនរងគ្រោះដែលលិចលង់ក្នុងសមុទ្ទ ទន្លេ ឬបឹងបួរ។
November 2, 2022 - Short News
(ភ្នំពេញ)៖ ក្រោយពីទទួលដំណឹង តារាសម្តែង សឿ សុធារ៉ា ជួបទុក្ខធំដោយម្ដាយរបស់អ្នកនាងបានទទួលមរណភាពសូម្បីលុយធ្វេីបុណ្យក៏គ្មានគ្រប់គ្រាន់នោះ នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ពិធីការនី និងតារាសម្តែង សូ ដានីតា ក៏បានប្រកាសលើកលែងបំណុលជិត៥ម៉ឺនដុល្លារអាមេរិក ដែល សឿ សុធារ៉ា បានជំពាក់។
November 2, 2022 - Short News
យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស បានឲ្យដឹងថា នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែន ឯកឧត្តម Volodymyr Zelenskyy។
November 2, 2022 - Short News
ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីកំពុងផ្អាកប៉ុន្តែមិនបញ្ចប់ ការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យឆ្លងកាត់ដោយសុវត្ថិភាព ចំពោះកប៉ាល់ដែលដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។ ទីក្រុងម៉ូស្គូបានដកខ្លួនចេញពីកិច្ចព្រមព្រៀង ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិមួយនេះកាលពីថ្ងៃសៅរ៍ ដោយបានចោទប្រកាន់ថា អ៊ុយក្រែនបានប្រើប្រាស់ច្រករបៀងសុវត្ថិភាពនៅក្នុងសមុទ្រខ្មៅ ដើម្បីវាយប្រហារកងនាវារបស់ខ្លួន។ យ៉ាងណា UN និយាយថា យប់នោះគ្មានកប៉ាល់នៅច្រករបៀងនោះទេ ខណៈអ៊ុយក្រែនក៏មិនបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះដូចគ្នា។
November 2, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លទ្ធផល នៃជំនួបតាមទូរស័ព្ទរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។
November 2, 2022 - Short News
(ភ្នំពេញ)៖ នាពេលថ្មីៗនេះ ពិធីការិនី និងតារាសម្តែងអ្នកនាង សុខ សោម៉ាវត្តី ជួបទុក្ខធំ ដោយម្តាយជាទីស្រឡាញ់របស់អ្នកនាងបានទទួលមរណភាព ដោយរោគាពាធ។ នាព្រឹកមិញថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ អ្នកនាង សុខ សោម៉ាវត្តី បានបរិយាយសារយ៉ាងក្រៀមក្រំឱ្យដឹងតាមហ្វេសប៊ុកថា៖
November 1, 2022 - Short News
ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ១៣២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្ពានមួយកន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែតុលានេះ។ ស្ពានដែលបានបាក់នោះគឺស្ពានសម្រាប់ឆ្លងទន្លេ Machchhu ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Morbi រដ្ឋ Gujarat ខណៈស្ពានមួយខ្សែនេះមានអាយុកាលប្រមាណជា ១៥០ឆ្នាំហើយ។
November 1, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការស្រាវជ្រាវរកឃើញផលិតផលឈ្មោះ Yong Liang (យ៉ុង លាំង) មានសារធាតុឱសថសម័យ Diclofenac Sodium ។
November 1, 2022


