- Oun Mey
- Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់។
November 1, 2022 - Short News
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជា នឹងដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធឡើងវិញក្នុងឆ្នាំ២០២៣ នេះបើយោងតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី អនុម័ត ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
October 31, 2022 - Short News
ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ករណីជំងឺរបេង (Tuberculosis) កំពុងមានការកើនឡើងបន្ទាប់ពីការធ្លាក់ចុះជាច្រើនឆ្នាំ ដោយបានសម្លាប់មនុស្សប្រមាណ ១.៦ លាននាក់ ក្នុងឆ្នាំ២០២១ ហើយវាជាការកើនឡើង ១៤% ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ យោងតាមតួលេខរបស់អង្គការសុខភាពពិភពលោក ជំងឺរបេងដែលជាឃាតករឆ្លងដ៏ធំបំផុតរបស់ពិភពលោក បានឆក់យកជីវិតមនុស្សប្រមាណ ១.៥ លាននាក់ ក្នុងឆ្នាំ ២០២០ និង ១.៤ លាននាក់ ក្នុងឆ្នាំ២០១៩។ WHO បានបន្ទោសការផ្ទុះឡើងវិញនេះ ទៅលើជំងឺរាតត្បាត COVID-19 ដោយនិយាយថា វិបត្តិនេះបានជះឥទ្ធិពលយ៉ាងធំធេង ចំពោះការទទួលបានការពិនិត្យ និងព្យាបាលជំងឺនេះ។
October 31, 2022 - Short News
(ភ្នំពេញ)៖ ក្រោយការដាក់អនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅ, រាជរដ្ឋាភិបាលបានចាប់ផ្តើមអនុវត្ត គោលនយោបាយគន្លឹះ ក្នុងការផ្តល់ព័ត៌មានពិតឲ្យបានគ្រប់ជ្រុងជ្រោយ និងទូលំទូលាយ ស្តីពីដំណើររបស់កម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល តាមរយៈវេបផតថល និងមធ្យោបាយផ្សព្វផ្សាយនានា។
October 31, 2022 - Short News
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២២ នេះបានអញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋខេត្តកំពង់ធំចំនួនជិត៧ពាន់គ្រួសារ ដែលពិធីនេះរៀបចំធ្វើឡើងនៅទីលានបាល់ទាត់ខេត្តកំពង់ធំ ។
October 31, 2022 - Short News
មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បាននិយាយថា អ្នកដែលទទួលបានវ៉ាក់សាំងបង្ការជំងឺអុតស្វា monkeypox យ៉ាងតិចមួយដង គឺទំនងជាកាត់បន្ថយការឆ្លងបាន ១៤ដង។ CDC បានវិភាគករណីបុរសជាង ៥,៤០០ នាក់ ដែលមានអាយុចន្លោះពី ១៨ ទៅ ៤៩ឆ្នាំ ដែលត្រូវបានរាយការណ៍ ពីចុងខែកក្កដា ដល់ដើមខែកញ្ញា។ ខ្លួននិយាយថា ការចាប់ផ្តើមនៃជំងឺ ១៤ថ្ងៃ បន្ទាប់ពីការចាក់វ៉ាក់សាំងមួយដូស មានយ៉ាងហោចណាស់ប្រហែល ១/១៤ ប្រៀបនឹងក្នុងចំណោមអ្នកដែលមិនបានទទួលថ្នាំបង្ការ។ វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដំបូងសម្រាប់ជំងឺអុតធំ ហើយត្រូវបានគេជឿថា មានប្រសិទ្ធភាពសម្រាប់ជំងឺអុតស្វា ប៉ុន្តែប្រសិទ្ធភាពប៉ុនណានៅមិនទាន់មានការបញ្ជាក់។
October 31, 2022 - Short News
អ្នកនាំពាក្យក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ គឺលោក Rafaelito Alejandro បាននិយាយនៅថ្ងៃសៅរ៍នេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិចដ៏សាហាវ Nalgae ដែលនាំឱ្យមានទឹកជំនន់ និងការបាក់ដីនៅផ្នែកជាច្រើននៃប្រទេសហ្វីលីពីន បានកើនឡើងដល់ ៧២ នាក់ហើយ។
October 31, 2022 - Short News
(ភ្នំពេញ)៖ ក្រោយពីទទួលដំណឹង តារាសម្តែងដ៏ល្បី សឿ សុធារ៉ា ជួបទុក្ខធំដោយម្ដាយរបស់អ្នកនាងបានទទួលមរណភាពកាលពីយប់ថ្ងៃទី២៨ ខែតុលា សូម្បីលុយធ្វេីបុណ្យក៏គ្មានគ្រប់គ្រាន់នោះ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ ឧកញ៉ា ខែម ប៊ុនថៃ ក៏បានប្រកាសជូនថវិកា២០០០ដុល្លារដល់ អ្នកនាង សឿ សុធារ៉ា សម្រាប់ធ្វើបុណ្យជូនម្ដាយរបស់អ្នកនាង ដែលកំពុងធ្វើឡើងនៅវត្តវិហារក្រាញ់ ផ្លូវជាតិលេខ២។
October 31, 2022 - Short News
(ភ្នំពេញ) ៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតី អ៊ុយក្រែន តាមទូរស័ព្ទ នៅថ្ងៃទី០១ ខែវិច្ឆិកា ខណៈដែលកិច្ចពិភាក្សានេះធ្វើឡើងក្នុងបរិបទកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន កំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅអំឡុងខែវិច្ឆិកាឆ្នាំ២០២២។
October 31, 2022 - Short News
យោងតាម ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងធ្វើដំណើរមកទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា នៅថ្ងៃទី១២ និងទី១៣ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ អាមេរិក អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមានចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។
October 31, 2022


