- Oun Mey
- Short News
មន្ត្រីអ៊ុយក្រែនបាននិយាយថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលនៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងរដ្ឋធានីគៀវ ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងទឹកផងដែរ។ យ៉ាងហោចណាស់មានការបំផ្ទុះ ២ បានកើតឡើងនៅក្នុងទីក្រុងគៀវ នេះបើតាមរបាយការណ៍បឋមរបស់សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២២។
November 1, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាមធ្យមវិចិត្រសិល្បៈ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងជ្រើសរើសសិស្សចូលរៀន ដោយឥតបង់ថ្លៃ នៅសាលាមធ្យមវិចិត្រសិល្បៈ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ចាប់ផ្ដើមចែកពាក្យនិងទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០២២។
November 1, 2022 - Short News
យោងតាមសារព័ត៌មាន Australian Broadcasting Corp (ABC) នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ បានរាយការណ៍ថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 រហូតដល់ ៦ គ្រឿង ទៅកាន់មូលដ្ឋានទ័ពអាកាសនៅភាគខាងជើងប្រទេសអូស្ត្រាលី ដែលជាសកម្មភាពមួយនឹងបង្កភាពតានតឹងកាន់តែខ្លាំងជាមួយក្រុងប៉េកាំង។ ជាមួយគ្នានេះ គ្រឿងបរិក្ខារពិសេសសម្រាប់យន្តហោះទម្លាក់គ្រាប់បែក នឹងត្រូវបង្កើតឡើងនៅមូលដ្ឋាន Tindal របស់កងទ័ពអាកាសអូស្ត្រាលី ដែលមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Darwin ដែលជារដ្ឋធានីនៃទឹកដីភាគខាងជើងនៃប្រទេសអូស្ត្រាលី។ យ៉ាងណា ការិយាល័យរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard Marles មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
November 1, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ចំនួនអ្នកសារព័ត៌មានដែលបានចុះឈ្មោះចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សរុប ១ ៥២៥ នាក់ ដែលមកពី ៣១ ប្រទេស ក្នុងនោះអ្នកសារព័ត៌មានមកពីប្រទេសជប៉ុនឈរក្នុងលំដាប់ទី២ បន្ទាប់ពីកម្ពុជា។
November 1, 2022 - Short News
(ភ្នំពេញ)៖ ក្រោយពីបង្កើតកម្មវិធីរត់សប្បុរសធម៌ កម្មវិធីរត់ជាមួយសាយ ៤សែនជំហាន ដើម្បីរៃអង្គាសថវិកាជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប តារាចម្រៀង លោក អ៊ួន បឋម ហៅ សាយ បានប្រកាសថា កម្មវិធីរត់ជាមួយសាយ ៤សែនជំហានគឺជាកម្មវិធីចុងក្រោយនៃការរត់រយៈចម្ងាយឆ្ងាយរបស់ខ្លួន ក្រោយទទួលការណែនាំពីពេទ្យ។
November 1, 2022 - Short News
(ភ្នំពេញ)៖ កញ្ញា ហង្ស សុរិយ៉ាន់ ដែលជាលំដាប់រងទី១ Miss Grand Cambodia ហើយត្រូវបានតែងតាំងឱ្យក្លាយជាបវកញ្ញាផែនដីកម្ពុជា (Miss Earth Cambodia) ឆ្នាំ២០២២ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះបានប្រកាសថា បវកញ្ញា ហង្ស សុរិយ៉ាន់ មិនអាចទៅចូលរួមការប្រកួតបានក៏ព្រោះតែបញ្ហាសុខភាព។
November 1, 2022 - Short News
ឥណ្ឌា៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅល្ងាចថ្ងៃចន្ទ ទី៣១ ខែតុលានេះបានឲ្យដឹងថា តួលេខជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្ពានយោលនៅក្នុងប្រទេសឥណ្ឌាបានបន្តកើនឡើងរហូតដល់ ១៣៤នាក់ហើយ ខណៈឧប្បត្តិហេតុមួយនេះត្រូវបានអាជ្ញាធរឥណ្ឌាបញ្ជាក់ថា ជាគ្រោះមហន្តរាយធ្ងន់ធ្ងរបំផុតសម្រាប់ប្រទេសឥណ្ឌានៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ បើតាមប៉ូលិសប្រចាំរដ្ឋ Gujarat ដែលជាទីកន្លែងកើតហេតុបានបញ្ជាក់ថា មានមនុស្សចំនួន ៩នាក់ ដែលជាអ្នកទទួលខុសត្រូវចំពោះហេតុការណ៍មួយនេះ ដោយពួកគេគឺជាក្រុមការងារទទួលជួសជុលនិងគ្រប់គ្រងស្ពាន។
November 1, 2022 - Short Newsចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី០៨ ខែវិច្ឆិកា នៅតាមបណ្ដាខេត្តចំនួន៤នេះ អាចចុះត្រជាក់ខ្លាំងរហូតដល់១៧ អង្សាសេ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖
November 1, 2022 - Short News
អ៊ុយក្រែន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១ ខែវិច្ឆិកានេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែនកំពុងប្រឈមនឹងបញ្ហាដាច់ចរន្តអគ្គិសនីនិងខ្វះការផ្គត់ផ្គង់ទឹកយ៉ាងខ្លាំង ក្រោយរុស្ស៊ីបានបាញ់មីស៊ីលជាច្រើនគ្រាប់ចូលទៅក្នុងតំបន់សំខាន់ៗមួយចំនួនរបស់អ៊ុយក្រែនកាលពីថ្ងៃម្សិលមិញនេះ។ បើតាមលោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន Denys Shmygal បានបញ្ជាក់ថា មីស៊ីលដែលរុស្ស៊ីបានបាញ់កាលពីថ្ងៃម្សិលមិញនេះគឺជាប្រភេទមីស៊ីលដែលបាញ់ចេញនាវាចម្បាំង និងមានចំនួនសរុបជាង ៥០គ្រាប់។
November 1, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃពីថ្ងៃទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលា ០៧៖០០ព្រឹក តទៅ។ ការបង់ប្រាក់នឹងត្រូវធ្វើឡើង តាមចម្ងាយជាក់ស្តែង ឧទាហរណ៍មានដូចខាងក្រោម៖
November 1, 2022


