- Oun Mey
- Short News
កូរ៉េខាងត្បូង៖ ពលរដុ្ឋកូរ៉េខាងត្បូងជាច្រើនបានដួលសន្លប់ជាបន្តបន្ទាប់គ្នា ក្រោយពួកគេបានព្យាយាយធ្វើជួបជុំគ្នាក្នុងចំណោមហ្វូងមនុស្សជាច្រើនដើម្បីអបអរពិធីបុណ្យ Halloween ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជិត ១១ យប់ថ្ងៃសៅរ៍ ទី២៩ ខែតុលានេះ នៅកន្លែងកំសាន្តក្នុងតំបន់ Itaewon នៃប្រទេសកូរ៉េខាងត្បូង។
October 31, 2022 - Short News
នៅថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជចំនួន៦.១១២គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនៅខេត្តព្រៃវែង។ ពិធីសំណេះសំណាលនេះ ត្រូវបានធ្វើឡើងនៅមុខស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង។
October 31, 2022 - Short News
កូរ៉េខាងត្បូង៖ របាយការណ៍បឋមមួយស្តីហេតុការណ៍រត់ជាន់គ្នានៅកូរ៉េខាងត្បូងដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែតុលានេះបានបញ្ជាក់ថា មានពលរដ្ឋកូរ៉េខាងត្បូងយ៉ាងហោចណាស់ចំនួន ១៤៩នាក់បានស្លាប់បាត់បង់ជីវិត និង ១៥០នាក់ផ្សេងទៀតរងរបួស។
October 31, 2022 - Short News
កូរ៉េខាងត្បូង៖ គិតត្រឹមរសៀលនៃថ្ងៃអាទិត្យ ទី៣០ ខែតុលានេះគឺតួលេខអ្នកដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នានៅក្នុងប្រទេសកូរ៉េខាងត្បូងបានបន្តកើនឡើងរហូតដល់ ១៥១នាក់ហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ ភាគច្រើននៃជនរងគ្រោះដែលបានស្លាប់ទាំងអស់នោះគឺជាយុវជនដែលមានវ័យជាង ២០ឆ្នាំ ហើយក្នុងនោះមានមានស្រ្តីចំនួន ៩៧នាក់ និងបុរសចំនួន ៥៤នាក់។
October 31, 2022 - Short News
រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានព្រមានថា ពិភពលោកទំនងជាកំពុងឈានចូលដល់ទសវត្សរ៍ដែលមាន “គ្រោះថ្នាក់បំផុត” បើគិតចាប់តាំងពីពេលបិទបញ្ចប់សង្គ្រាមលោកលើកទី ២មក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែតុលានេះ។ ការព្រមានរបស់លោកប្រធានាធិបតីរុស្ស៊ីនៅពេលនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងក្រុមកងទ័ពអ៊ុយក្រែនដែលបានអះអាងថា ពួកគេបានវាយដណ្តើមយកមកវិញនូវទឹកដីដែលរុស្ស៊ីធ្លាប់បានគ្រប់គ្រងជាច្រើនកន្លែងបន្ថែមទៀត និងអះអាងថាអ៊ុយក្រែនបានចល័តទ័ពយ៉ាងច្រើនដើម្បីត្រៀមការពារទឹកដីដែលទើបវាយដណ្តើមបានមកវិញនោះ។
October 31, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមរំលែកទុក្ខជាមួយប្រទេសកូរ៉េខាងត្បូង ចំពោះហេតុការណ៍សោកនាដកម្មរត់ជាន់គ្នា។
October 31, 2022 - Short News
ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ឲ្យដឹងថា យោងតាមសេចក្តីរាយការណ៍របស់កងកម្លាំងសមត្ថកិច្ច នៃក្រុមប្រតិបត្តិការនគរបាលចរាចរណ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា៖ ករណីម្ចាស់រថយន្តម៉ាក Toyota Prius ដែលបានបើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ(កៀរ) កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ត្រូវបានកំណត់អត្តសញ្ញាណ និងកោះហៅមកធ្វើការផាកពិន័យ ដកពិន្ទុពីបណ្ណបើកបរ អប់រំណែនាំ និងចុះកិច្ចសន្យារួចរាល់ហើយ។
October 31, 2022 - Short News
(សៀមរាប)៖ កម្មវិធីរត់ជាមួយសាយ ៤សែនជំហាន ដើម្បីរៃអង្គាសថវិកាជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលរៀបចំឡើងដោយបងប្អូនគ្រួសារខ្មែរយើងស្គាល់ឈ្មោះថា (សាយ) ជាតារាចម្រៀងដ៏មានឈ្មោះបោះសំឡេងនៅកម្ពុជា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើដំណើររត់ថ្មើរជើងចំងាយប្រមាណ៣០៣គីឡូម៉ែត្រ ក្នុងរយៈពេល៩ថ្ងៃចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២២ ដោយចេញដំណើរពី សហភាពសហព័ន្ធយុវជនកម្ពុជា ស្នាក់ការរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦។
October 31, 2022 - Short News
រាជធានីភ្នំពេញ៖ (ព័ត៌មានលម្អិត) យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ១២៖០០ នាទីថ្ងៃត្រង់ ថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅរោងចក្រដេរសម្លៀកបំពាក់ ស៊ីនវៃជា ដែលស្ថិតនៅផ្លូវ ១១ ក្រុម៤ ភូមិចុងថ្នុលខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ចិន អ៊ីឡាន ភេទ ស្រី អាយុ ៤៣
October 31, 2022 - Short News
រុស្ស៊ីទំនងកំពុងប្រមូលផ្តុំកងទ័ព ៤០,០០០ នាក់នៅក្នុងទីក្រុង Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន ខណៈដែលកងកម្លាំងអ៊ុយក្រែន បានបង្កើនការវាយលុកនៅភាគខាងកើត និងខាងត្បូងរបស់ប្រទេស។ អ៊ុយក្រែនបានប្រកាសកាលពីថ្ងៃអាទិត្យថា ពួកគេបានបណ្តេញទាហានរុស្ស៊ីដោយជោគជ័យនៅក្នុងសង្កាត់ចំនួន ១០ របស់តំបន់ Donetsk ភាគខាងកើត។ កងកម្លាំងអ៊ុយក្រែនត្រូវបានគេជឿថា កំពុងឆ្ពោះទៅកាន់ទីក្រុង Kherson ដែលជាទីក្រុងសំខាន់នៅក្នុងតំបន់ Kherson ដើម្បីរំដោះយកទីក្រុងត្រឡប់មកវិញ។
October 31, 2022


