- Oun Mey
- Short News
អាជ្ញាធរអ៊ីរ៉ង់បាននិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន ១៥ នាក់ បានស្លាប់ បូករួមទាំងកុមារចំនួន ២ នាក់ ខណៈមនុស្សចំនួន ១៩ នាក់ បានរងរបួស នៅក្នុងការវាយប្រហារលើទីសក្ការបូជាមួយកន្លែង របស់ជនជាតិមូស្លីមនិកាយស៊ីយ៉ា (Shia) ក្នុងទីក្រុង Shiraz ភាគខាងត្បូងប្រទេសអ៊ីរ៉ង់។ ប្រភពបាននិយាយថា ភេរវករប្រដាប់អាវុធបានបើកការបាញ់ប្រហារទៅលើមនុស្សនៅខាងក្នុងទីសក្ការបូជា Shah Cheragh កាលពីថ្ងៃពុធ នៅពេលដែលមនុស្សយ៉ាងច្រើនកុះករកំពុងស្ថិតនៅបរិវេណនោះ។
October 28, 2022 - Short News
ក្រុមហ៊ុនរថយន្ត Ford Motor របស់សហរដ្ឋអាមេរិក បានក្លាយជាក្រុមហ៊ុនផលិតរថយន្តពិភពលោកថ្មីចុងក្រោយបង្អស់ ដែលប្រកាសការចាកចេញពីប្រទេសរុស្ស៊ី បន្ទាប់ពីការលុកលុយរបស់ទីក្រុងម៉ូស្គូមកលើអ៊ុយក្រែន។ ក្រុមហ៊ុន Ford បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានលក់ភាគហ៊ុនចំនួន ៤៩% របស់ខ្លួន នៅក្នុងការបណ្តាក់ទុនរួមគ្នាក្នុងស្រុកមួយ ទៅតាមតម្លៃចុះនៅលើប័ណ្ណ (nominal value)។ ជម្រាបដែរថា ប្រតិបត្តិការទាំងអស់នៅក្រុមហ៊ុនត្រូវបានផ្អាកចាប់តាំងពីខែមីនា ប៉ុន្តែក្រុមហ៊ុន Ford បាននិយាយថា ខ្លួននឹងរក្សាជម្រើសក្នុងការទិញភាគហ៊ុនឡើងវិញ ក្នុងរយៈពេល ៥ឆ្នាំ ប្រសិនបើស្ថានភាពពិភពលោកផ្លាស់ប្តូរ។
October 28, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងកំពុងពិចារណាជាមួយក្រុមហ៊ុន ទៅលើតម្លៃអូសរថយន្តខូចនៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ឱ្យបន្ធូរបន្ថយ។ ថ្លែងក្នុងសន្និសីទ សារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ » នៅទីស្តីការគណៈរដ្ឋមន្រ្តី។
October 28, 2022 - Short News
ទីក្រុងសៀងហៃកាលពីថ្ងៃពុធ បានក្លាយជាទីតាំងដំបូងគេបំផុតនៅក្នុងពិភពលោក ដែលចាប់ផ្តើមការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រភេទស្រូបចូលក្នុងមាត់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Associated Press ។ វ៉ាក់សាំងនេះត្រូវបានផ្តល់ក្នុងទម្រង់ ជាចំហាយស្រូបចូលទៅក្នុងមាត់ និងអាចរកបានដោយមិនគិតថ្លៃ សម្រាប់អ្នកដែលរស់នៅក្នុងទីក្រុងសៀងហៃ បើទោះបីជាវ៉ាក់សាំងមួយនេះ ទើបតែត្រូវបានគេប្រើប្រាស់ជាវ៉ាក់សាំងជំរុញ (Booster) សិនប៉ុណ្ណោះ។ មន្ត្រីចិនក៏បានបង្ហោះវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីដំណើរការនៃការប្រើប្រាស់វ៉ាក់សាំង រួមទាំងអ្វីដែលហាក់ដូចជា ក្រុមមនុស្សកំពុងកាន់កំប៉ុងម៉្យាង ហើយស្រូបវាចូលទៅក្នុងមាត់របស់ពួកគេ។ ដំណើរការនេះប្រើពេលប្រមាណ ២០ វិនាទី ប៉ុណ្ណោះ។
October 28, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បន្តស្នើឱ្យក្រុមហ៊ុនពន្លឿនការសាងសង់ផ្លូវជាតិលេខ២ និង លេខ២២ ឱ្យបានឆាប់រួចរាល់ ដើម្បីជួយដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាព។
October 28, 2022 - Short News
កាលពីប៉ុន្មានរយៈមុន សហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងមួយ ដែលនឹងតម្រូវឱ្យផលិតផលអេឡិចត្រូនិកដែលនាំទៅតំបន់អឺរ៉ុបទាំងអស់ ត្រូវតែងាកមកប្រើប្រាស់រន្ធសាកថ្មស្ដង់ដារធម្មតា ជាពិសេសគឺ USB-C នៅត្រឹមឆ្នាំ២០២៤ ហើយច្បាស់ណាស់ថា ការកំណត់បែបនោះ នឹងប៉ះពាល់ជាងគេដល់ក្រុមហ៊ុន Apple ពិសេសគឺទូរសព្ទ iPhone។ ជាក់ស្ដែងឥឡូវនេះ ក្រុមហ៊ុន Apple បានបញ្ជាក់ហើយថា ទូរសព្ទ iPhone របស់ខ្លួន នឹងត្រូវប្រើប្រាស់រន្ធសាកប្រភេទ USB-C ព្រោះថា វាមិនអាចជៀសរួចនោះទេ។ ថ្លែងនៅក្នុងសន្និសីទ Tech Live របស់កាសែត The Wall Street Journal នៅសប្តាហ៍នេះ អនុប្រធានជាន់ខ្ពស់ផ្នែកទីផ្សារពិភពលោករបស់
October 28, 2022 - Short News
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសន្និសីទ សារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ » នៅទីស្តីការគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា ផ្លូវជាតិលេខ ៤ (ភ្នំពេញ-ព្រះសីហនុ) កំពុងរៀបចំពង្រីកពី ៧ម៉ែត្រ ទៅទំហំ ១០ម៉ែត្រ។
October 28, 2022 - Short News
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ក្រុមហ៊ុន Tesla Inc (TSLA.O) កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតឧក្រិដ្ឋកម្ម ជុំវិញការអះអាងថា រថយន្តអគ្គិសនីរបស់ខ្លួនអាចបើកបរដោយខ្លួនឯងបាន។ ប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានចាប់ផ្តើមការស៊ើបអង្កេតចាប់តាំងពីឆ្នាំមុន បន្ទាប់ពីមានឧបទ្ទវហេតុប៉ះគ្នាជាច្រើនលើក ដែលករណីខ្លះបណ្ដាលឱ្យស្លាប់ ពាក់ព័ន្ធទៅនឹងប្រព័ន្ធជំនួយបើកបរ Autopilot របស់ក្រុមហ៊ុន Tesla។ ជម្រាបផងដែរថា ក្រុមហ៊ុនរថយន្ដដទៃ បានបំពាក់យានជំនិះរបស់ពួកគេជាមួយនឹងបច្ចេកវិទ្យាជំនួយអ្នកបើកបរ ដើម្បីរក្សារថយន្តនៅក្នុងគន្លង និងការពារការប៉ះទង្គិចចំពោះមុខ។ ប៉ុន្តែ Tesla បានអះអាងថា បច្ចេកវិទ្យា Autopilot របស់ខ្លួនផ្តល់នូវ «សមត្ថភាពបើកបរដោយខ្លួនឯង» បើទោះបីជាតាមការណែនាំ តៃកុងបើកនៅតែត្រូវកាន់ចង្កូតក៏ដោយ។
October 28, 2022 - Short News
បង់ក្លាដែស៖ យ៉ាងហោចណាស់មានពលរដ្ឋបង់ក្លាដែលចំនួន ២៨នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលនៃខ្យល់ព្យុះស៊ីក្លូនស៊ីត្រាង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times កាលពីថ្ងៃពុធ ទី២៦ ខែតុលានេះ។ គួរបញ្ជាក់ថា ព្យុះស៊ីក្លូនស៊ីត្រាងត្រូវបានគេចាត់ទុកជាព្យុះដ៏មានគ្រោះថ្នាក់មួយ ខណៈនាពេលកន្លងមកក្រុមអ្នកជំនាញបានព្យាករណ៍ថា ព្យុះនេះអាចមានកម្រិតគ្រោះថ្នាក់ស្មើនឹងព្យុះនៅសមុទ្រអាត្លង់ទិច ឬស្នើនឹងព្យុះទីហ្វុងនៅមហាសមុទ្រប៉ាស៊ីហ្វិក។
October 28, 2022 - Short News
យោងតាមការចុះផ្សាយរបស់ នគរបាលប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
October 27, 2022


