- Oun Mey
- Short News
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លាកសញ្ញាបង្ហាញផ្លូវរួមតូចនៅខាងស្ដាំ (CARRIAGE WAY NARROWS ON RHS)គឺ សញ្ញានេះ ប្រើសម្រាប់ឱ្យអ្នកបើកបរ ប្រុងប្រយត្ន័ខាងមុខមានផ្លូវរួមតូចនៅខាងស្ដាំ។
October 27, 2022 - Short News
ថៃ៖ “ស្នេហ៍ពិតមិនគិតពីអាយុនោះទេ” គឺជាពាក្យមួយឃ្លាដែលអ្នកណាក៏អាចនិយាយបាន តែសម្រាប់អ្នកដែលអាចយកគំនិតមួយនេះទៅអនុវត្តក្នុងជីវិតជាក់ស្តែងបាននោះគឺមានមិនច្រើនោះទេ។ យ៉ាងណាក្តី គូស្នេហ៍ដែលមានវ័យខុសគ្នារហូតដល់ទៅ ៣៧ឆ្នាំមួយគូកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម អមជាមួយនឹងពាក្យសរសើរចំពោះការលះបង់របស់ពួកគាត់ក្នុងការបង្កើតស្នេហាពិតដោយមិនខ្វល់ពីសំដីរបស់អ្នកដទៃ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark បានបញ្ជាក់ថា គូស្នេហ៍ដែលកំពុងទទួលបានការចាប់អារម្មណ៍នេះគឺកំពុងរស់នៅក្នុងខេត្ត Sakhon Nakhon ភាគខាងត្បូងប្រទេសថៃ។
October 27, 2022 - Short News
(មណ្ឌលគិរី)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថាភោជនីយដ្ឋានចំនួន៣២កន្លែង នៅក្នុងខេត្តមណ្ឌលគិរី បានធ្វើពហិការមិនលក់មុខម្ហូបពីសាច់សត្វព្រៃ ជូនដល់ភ្ញៀវសម្រាប់កន្លែងខ្លួននោះឡើយ បើទោះបីតែងតែមានការសួរនាំពីសាច់សត្វព្រៃ និងឱ្យតម្លៃ ថ្លៃជាងមុខម្ហូប ធ្វើពីសាច់សត្វក្នុងស្រុក ឬសាច់សត្វចិញ្ចឹមក៏ដោយ។
October 27, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ១៣៖៣០ នាទីថ្ងៃត្រង់ ថ្ងៃអង្គារ ១កើត ខែកតិ្តកឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿងបានកើតឡើងនៅចំណុច ផ្ទះលេខ២៨៧អា ផ្លូវលំ ក្រុមទី០៦ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ ម្ចាស់ឈ្មោះ ហុង ប៊ុនរឿន ភេទ ប្រុស អាយុ ៥៣ឆាំ្ន ជនជាតិខែ្មរ មុខរបរ នគរបាល។
October 27, 2022 - Short News
អង់គ្លេស៖ ចោរកំប្លែងម្នាក់ត្រូវបានតុលាការនៃប្រទេសអង់គ្លេសសម្រេចកាត់ទោសឲ្យជាប់គុករយៈពេល ២ឆ្នាំ កន្លះ ក្រោយរូបគាត់បានព្យាយាមធ្វើសកម្មភាពប្លន់ប្រាក់និងបារី ហើយក្នុងអំឡុងពេលធ្វើសកម្មភាពប្លន់នោះរូបគាត់បានយកថង់ប្លាស្ទិកពណ៌លឿងមួយមកពាក់ដើម្បីលាក់បាំងមុខមាត់របស់គាត់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail បានឲ្យដឹងថា សកម្មភាពប្លន់គួរឲ្យអស់សំណើចនេះបានកើតឡើងតាំងពីថ្ងៃទី ២៣ ខែសីហាកន្លងទៅម្លេះ តែការសម្រេចផ្តន្ទាទោសពីតុលាការទើបត្រូវបានធ្វើឡើងកាលពីដើមសប្តាហ៍នេះ។
October 27, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការងារ ជូនដំណឹងពីការអនុញ្ញាតឲ្យឈប់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៩ ខែវិច្ឆិកា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក។
October 27, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាស ស្ដីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើឋានន្តរស័ក្ដិមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
October 27, 2022 - Short News
ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាឱ្យ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្មនិងសំណង់ រៀបចំកាត់ ឆ្កៀលដីតំបន់៣នៅបឹងទន្លេសាប ជូនពលរដ្ឋឱ្យបានមុនចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីឱ្យពួកគាត់បានរស់នៅ ទីតាំងដដែល។
October 27, 2022 - Short Newsខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ យោងតាមការចុះផ្សាយរបស់ ប្រជាជន ខេត្តព្រះសីហនុ បានឱ្យដឹងថា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៣ និង៣០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួចផ្លាកលេខរថយន្ត ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១០១ ផ្លូវB ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រព្រឹត្ត កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២។
October 27, 2022 - Short News
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ យោងតាមការចុះផ្សាយរបស់ ប្រជាជន ខេត្តព្រះសីហនុ បានឱ្យដឹងថា នៅរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានឃាត់ខ្លួនយុវជនមួយរូប ដែលបានបើកបរម៉ូតូ ដាក់បំពង់ស៊ីម៉ាំងកែឆ្នៃ តម្លង់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ ជាពិសេសពេលយប់ ដើម្បីយកមកអប់រំ ណែនាំ ធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពបែបនេះបន្តទៀត៕
October 27, 2022


