- Oun Mey
- Short News
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា អាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ និង សត្វជាច្រើនប្រភេទ របស់ក្រុមហ៊ុនអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម នឹងបើកដំណើរការចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅ។
October 28, 2022 - Short News
តម្លៃប្រេងនៅក្នុងពាណិជ្ជកម្មអាស៊ីបានបន្តឡើងថ្លៃគួរឲ្យកត់សម្គាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលានេះ។ បើគេធ្វើការប្រៀបធៀបតម្លៃប្រេងនៅពេលនេះជាមួយនឹងតម្លៃប្រេងនៅក្នុងវគ្គមុនគឺគេមើលឃើញថា តម្លៃប្រេងបានបន្តកើនឡើងចំនួន ៣%បន្ថែមទៀតពីលើតម្លៃប្រេងដែលខ្ពស់ស្រាប់ទៅហើយ ខណៈក្រុមអ្នកជំនាញបានព្យាការណ៍ថា តម្លៃប្រេងអាចនឹងបន្តឡើងថ្លៃបន្ថែមទៀតផងដែរនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។
October 28, 2022 - Short News
អូស្រ្តាលី៖ រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលីនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលានេះបានប្រកាសថា នឹងជួយហ្វឹកហាត់ដល់ទាហានអ៊ុយក្រែន និងផ្តល់ជំនួយបន្ថែមមួយចំនួនទៅកាន់កងទ័ពអ៊ុយក្រែនដើម្បីប្រើប្រាស់ទប់ទល់នឹងការឈ្លានពានរបស់កម្លាំងរុស្ស៊ី។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា តាមគម្រោងគឺអូស្រ្តាលីនឹងបញ្ជូនទាហ៊ានជំនាញរបស់ខ្លួនចំនួន ៧០នាក់ទៅកាន់ប្រទេសអង់គ្លេស ដើម្បីជួយហ្វឹកហាត់ដល់ទាហ៊ានអ៊ុយក្រែន ដែលពេលនេះកំពុងស្នាក់នៅនិងទទួលការហ្វឹកហាត់នៅក្នុងអង់គ្លេស។
October 28, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំពិភាក្សាការងារលើការគ្រប់គ្រងអាជីវកម្មបញ្ចាំ និងទទួលប្រតិភោគដោយអនុប្បទាននៅក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យកុងស៊ីបញ្ចាំធ្វើអាជីវកម្មដោយស្របច្បាប់ មិនបង្កបទល្មើស ការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងរកចំណូលជូនជាតិបានថែមទៀត។
October 28, 2022 - Short News
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អតីតសិស្សរបាំល្ខោន ខោលបានកែច្នៃខ្មុកល្ខោន ខោលសម្រាប់ពាក់សម្ដែង ដោយបង្រួមទៅជាខ្មុកល្ខោនខោលតូចៗ ឬហៅថាកាដូវប្បធម៌សម្រាប់ការដាក់តាំង ពិព័រណ៍ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខ ដើម្បីចូលរួមថែរក្សាវប្បធម៌ខ្មែរនិងបង្ហាញទៅដល់សកល លោកឲ្យបានស្គាល់ពីអរិយ ធម៌និង វប្បធម៌ខ្មែរដ៏ល្អផូរផង់របស់ខ្មែរ។
October 28, 2022 - Short News
ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះថា ផូស៊ីលឆ្អឹងសត្វដែលត្រូវបានរកឃើញនៅកោះប៉ោ ស្ថិតនៅក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ត្រូវបានសន្និដ្ឋានថាជាឆ្អឹងសត្វដាយណូស័រ។
October 28, 2022 - Short News
លោកឧត្ដមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់អោយដឹងនៅព្រឹកនេះថា បន្ទាប់ពីបានឃើញ វីដេអូ បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក អំពីរថយន្តព្រុសមួយគ្រឿងបេីកបរបង្ករភាពអនាធិបតេយ្យលេីផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នោះ សមត្ថកិច្ចរបស់លោកនឹងស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់រថយន្ត ព្រុស ពាក់ផ្លាកលេខ 2AY-6241 ភ្នំពេញ ខាងលេីដេីម្បីអញ្ជើញមកសារសួរនិងមានវិធានការផ្លូវច្បាប់ ។
October 28, 2022 - Short News
ខេត្តព្រះសីហនុ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ប្រកាសស្វែងរកជនសង្ស័យ ជាជនជាតិចិន ចំនួន០៦នាក់ មានភិនភាគដូចមានក្នុងរូបថតខាងក្រោម ដែលជាប់សង្ស័យនឹងករណីដើរអុកឡុក គំរាមកំហែង និងបទល្មើសមួយចំនួនទៀតដែលបានប្រព្រឹត្តក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាពេលកន្លងមក។
October 28, 2022 - Short News
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានសហប្រតិបត្តិការរួមគ្នា ដឹកនាំនគរបាលក្រោមឱវាទ ចុះស្រាវជ្រាវនិងបង្ក្រាបមុខសញ្ញាចោរលួចរថយន្ត បាន១ករណី នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងឃុំកូប ស្រុកអូរជ្រៅ។
October 28, 2022 - Short Newsសម្តេចតេជោ គ្រោងជួបប្រធានាធិបតី អ៊ុយក្រែន តាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រសិនគ្មានការប្រែប្រួល
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងជួបប្រធានាធិបតី អ៊ុយក្រែន តាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រសិនគ្មានការប្រែប្រួល និងការសម្របសម្រួលពេលវេលាតាមផ្លូវការទូត។
October 28, 2022


