- Oun Mey
- Short News
រដ្ឋបាលក្រុងបាងកក (BMA) បានរាយការណ៍ថា គុណភាពខ្យល់នៅក្នុងតំបន់ចំនួន ១៤ នៅទីក្រុងបាងកក និងតំបន់ជុំវិញ បានធ្លាក់ចុះដល់កម្រិតគ្មានសុវត្ថិភាពកាលពីព្រឹកថ្ងៃអង្គារនេះ។ ពោលគឺកម្រិត PM2.5 (ល្អិតធូលីតូចជាង ២.៥ មីក្រូម៉ែត្រ) នៅក្នុងតំបន់ទាំងនោះ គឺស្ថិតនៅក្នុងចន្លោះពី ៣០-៧០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (μg/m3) ខណៈស្តង់ដាររបស់ប្រទេសថៃ សម្រាប់កម្រិតសុវត្ថិភាព PM2.5 នៅលើអាកាស គឺ ៥០ μg/m3 ឬទាបជាងនេះ។ គិតត្រឹមម៉ោង ៧ ព្រឹក តំបន់ដែលមានការបំពុលមានដូចជា៖ ស្រុក Wang Thonglang, Pathumwan,
October 26, 2022 - Short News
ឥណ្ឌូនេស៊ី៖ យ៉ាងយោចណាស់មានពលរដ្ឋឥណ្ឌូនេស៊ីចំនួន ១៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏កម្រងមួយ គឺហេតុការណ៍ភ្លើងឆេះទូកនៅកណ្តាលសមុទ្រ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលានេះបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅតំបន់ឆ្នេរសមុទ្រនៃកោះ Timor ដែលស្ថិតនៅក្នុងខេត្ត Nusa Tenggara ភាគខាងត្បូងនៃប្រទេសឥណ្ឌូនេស៊ី។
October 26, 2022 - Short News
(ភ្នំពេញ)៖ បេក្ខនារីបវរកញ្ញា Miss Grand កម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ា វឌ្ឍី បានឈានជើងចូលវគ្គ២០ប្រទេស (Top20) ក្នុងយប់ប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួត Miss Grand International ឆ្នាំ២០២២ ដែលកំពុងធ្វើឡើងនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។
October 26, 2022 - Short News
(ភ្នំពេញ)៖ បេក្ខនារីបវរកញ្ញា Miss Grand កម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ា វឌ្ឍី បានឈានជើងចូលវគ្គ១០ប្រទេស (Top10) ក្នុងយប់ប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួត Miss Grand International ឆ្នាំ២០២២ ដែលកំពុងធ្វើឡើងនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។
October 26, 2022 - Short News
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដោយរដ្ឋបាលខេត្ត សូមជម្រាបជូនថា កន្លងមករដ្ឋបាលក្រុងព្រះសីហនុ បានចុះផ្សព្វផ្សាយអប់រំជាប្រចាំទាំងផ្ទាល់មាត់ និងនៅក្នុងអង្គប្រជុំ អំពីការបើកបរម៉ូតូទឹកនៅលើផ្ទែសមុទ្រ ដោយត្រូវរក្សាគម្លាត យ៉ាងតិចបំផុតចំងាយ៥០ម៉ែត្រ ពីកន្លែងភ្ញៀវទេសចរលេងទឹក ដើម្បីរក្សាសុវត្ថិភាពភ្ញៀវ។
October 25, 2022 - Short Newsគុនល្បុកតោរបស់ខ្មែរ បានបង្ហាញខ្លួនក្នុងកម្មវិធី Seoul Friendship festival 2022 នៅប្រទេសកូរ៉េខាងត្បូង
(សេអ៊ូល)៖ នៅក្នុងស្តង់ពិព័រណ៍វប្បធម៌ ទេសចរណ៍ ផលិតផលកម្ពុជា ក្នុងកម្មវិធី Seoul Friendship festival 2022។ គុនល្បុកតោរបស់ខ្មែរ បានបង្ហាញខ្លួនក្នុងកម្មវិធី Seoul Friendship festival 2022 ដែលសម្ដែងដោយក្រុមខ្មែរអស្ចារ្យ។
October 25, 2022 - Short News
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មីធ្វើការសិក្សារៀបចំយុទ្ធសាស្ត្រត្រៀមពូជស្រូវ ផលិតផលសម្រាប់ប្រជាជនដើម្បីឱ្យពួកគាត់ចំណាយពូជតិច និងទទួលបានប្រាក់ចំណេញច្រើន។
October 25, 2022 - Short News
លោក Rishi Sunak ហាក់ដូចជាបានត្រៀមខ្លួនក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស បន្ទាប់ពីលោក Boris Johnson បានដកខ្លួនចេញពីការប្រកួតប្រជែងកាលពីថ្ងៃអាទិត្យ ដោយនិយាយថា ទោះបីជាគាត់មានការគាំទ្រគ្រប់គ្រាន់ក្នុងការចូលរួមការបោះឆ្នោតចុងក្រោយនេះក៏ដោយ ក៏គាត់បានដឹងថា ប្រទេសជាតិ និងក្រុមអភិរក្សរួមគ្នាចង់បានការឯកភាពគ្នា។
October 25, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ដំណើរការប្រឡងមធ្យមសិក្សាបឋមភូមិបានប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដោយសិស្សានុសិស្សចូលរួមប្រឡងបានបង្ហាញទឹកមុខសប្បាយរីករាយ ប្រកបដោយទំនុកចិត្ត។
October 25, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពីការចូលរួមថែរក្សាសោភ័ណភាព អនាម័យបរិស្ថាន សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ។
October 25, 2022


