- Oun Mey
- Short News
កូរ៉េខាងត្បូង៖ តុលាការកូរ៉េខាងត្បូងបានសម្រេចចេញដីកាចាប់ខ្លួនអតីតមន្ត្រីជាន់ខ្ពស់ចំនួន ២រូបជុំវិញករណីស្លាប់មន្ត្រីជលផលនៃក្រសួងនេសាទរបស់រដ្ឋាភិបាលខាងត្បូងម្នាក់ ដែលបានស្លាប់ក្នុងកណ្តាប់ដៃរបស់ទាហានកូរ៉េខាងជើងកាលពីឆ្នាំ ២ឆ្នាំមុន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី២២ ខែតុលានេះបានឲ្យដឹងថាអតីតមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកូរ៉េខាងត្បូងទាំង ២រូបនោះរួមមាន អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិម្នាក់ និងម្នាក់ទៀតជាអតីតប្រធានឆ្មាំសមុទ្រ ខណៈមន្ត្រីជលផល ដែលបានស្លាប់បាត់បង់ជីវិតកាលពីឆ្នាំ ២០២០កន្លងទៅនោះគឺលោក Lee Rae-jin ដែលរូបគាត់ត្រូវបានទាហានកូរ៉េខាងជើងបាញ់សម្លាប់ ហើយក្រោយមកសពរបស់គាត់ត្រូវបានដុតកម្ទេចចោលនៅដែនសមុទ្ររបស់កូរ៉េខាងជើងទៀតផង។ លោក Lee Rae-jin
October 24, 2022 - Short News
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកកម្ពុជា បានប្រកាសសាជាថ្មីថា អគ្គិសនីកម្ពុជាមិនយកថ្លៃការតចរន្តអគ្គិសនី ជូនពលរដ្ឋនៅតំបន់ពាក់ស្នែងដូចនៅក្នុងតំបន់រុនតាឯក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋដែលមករស់នៅទីតំាងថ្មី។
October 24, 2022 - Short News
ហ្វីលីពីន៖ ជំនន់ទឹកភ្លៀងនៅក្នុងទីក្រុងបានប៉ះពាល់ដល់សកម្មធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ពិពេសនោះគឺអាជីវកម្មនៅក្នុងវិស័យដឹកជញ្ជូនតែម្តង។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand បានឲ្យដឹងថា នៅក្នុងរដូវភ្លៀងនេះក្រុមអ្នករត់ម៉ូតូឌុបជាច្រើននៅក្នុងទីក្រុង Hagonoy នៃប្រទេសហ្វីលីពីនបាននាំគ្នាត្អូញត្អែរអំពីការអាកខានប្រកបអាជីវកម្មរបស់ពួកគាត់ជាញឹកញាប់ ដោយសារក្រុមអ្នកដំណើរមិនហ៊ានជិះម៉ូតូឡើយព្រោះតែខ្លាចសាចទឹកប្រឡាក់ខោអាវឬធ្វើឲ្យទទឹកខោអាវរបស់គាត់។
October 24, 2022 - Short News
(ភ្នំពេញ)៖ នៅព្រឹកមិញនេះ ក្រោយចប់ពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន៣,២០០គ្រួសារ ដែលបានផ្លាស់ប្ដូរទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់តំបន់ពាក់ស្នែង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួយសម្រាលទុក្ខលំបាកក្នុងជីវភាពដល់ស្ត្រីម្នាក់ដែលមានកូនស្រីកើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរ។
October 24, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៨២៣ ៩៤៩ ដុល្លារអាមេរិក និង ១ ៦៥៥ ០២៤ ៨០០ រៀល គិតរួមទាំងថវិកាដែលសប្បុរសជនបានបរិច្ចាគដោយផ្ទាល់នៅមន្ទីពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ឬគន្ធបុប្ផាសៀមរាប) ចំនួន ៤២៩ ៣០៩ ដុល្លារអាមេរិក។
October 24, 2022 - Short News
អតីតនាយកសាលាមត្តេយ្យមួយ នៅខេត្ត Surat Thani ភាគខាងត្បូងប្រទេសថៃ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៩២ឆ្នាំ ដោយគ្មានការព្យួរទោស ពីបទកិបកេងមូលនិធិអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃរបស់កូនសិស្ស ដោយផ្តល់ឱ្យពួកគេតែគុយទាវ និងទឹកត្រីប៉ុណ្ណោះ។ តុលាការបានរកឃើញលោក Somchao Sitthichen អតីតនាយកសាលា Ban Tha Mai ស្រុក Tha Chana មានពិរុទ្ធលើបទឆបោកចំនួន ៧៧ ករណី និងបានកាត់ទោសគាត់ឱ្យជាប់ពន្ធនាគារ ៥ ឆ្នាំ ក្នុង ១ករណី ឬសរុបចំនួន ៣៨៥ ឆ្នាំ។
October 24, 2022 - Short News
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងរយៈពេល ១៨ខែ ក្នុងឆ្នាំ ២០២១ និង ២០២២ ការបង្រ្កាប ការជួញដូរ សាច់សត្វព្រៃ នៅខេត្តមណ្ឌលគិរី មានចំនួន ១.៣៥៣ គីឡូក្រាម និងរយៈពេល ៦ខែ ក្នុងឆ្នាំ២០២២ នៅខេត្តមណ្ឌលគិរី បានបង្រ្កាបសាច់សត្វព្រៃ បាន ២៣៥ គីឡូក្រាមផងដែរ។
October 24, 2022 - Short News
យោងតាមការចុះផ្សាយរបស់ ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ខាងក្រោមនេះជាសកម្មភាពក្រុមការងារនគរបាលចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ធ្វើការឃាត់ខ្លួនអ្នកបើកបរ ដែលមិនគោរពតាមលក្ខខណ្ឌ សេចក្តីណែនាំនិងប្រព្រឹត្តិផ្ទុយពីច្បាប់ចរាចរណ៍ មកធ្វើការណែនាំ និងចុះកិច្ចសន្យាយ៉ាងតឹងរឹង នៅទីស្នាក់ការស្ថានីយផ្លូវល្បឿនលឿន។
October 24, 2022 - Short News
មន្ត្រីក្រសួងសុខាភិបាលក្នុងប្រទេសឥណ្ឌូនេស៊ី បានហាមឃាត់ជាបណ្តោះអាសន្ននូវវេជ្ជបញ្ជា និងការលក់ស៊ីរ៉ូឱសថទាំងអស់ ចំពេលមានការរីករាលដាលនៃបញ្ហាតម្រងនោមធ្ងន់ធ្ងរក្នុងចំណោមកុមារ។ ពួកគេនិយាយថា មនុស្ស ២៤១ នាក់ បានទទួលរងការបាត់បង់មុខងារតម្រងនោមភ្លាមៗក្នុងឆ្នាំនេះ ខណៈប្រហែល ៧០ ភាគរយ មានអាយុចាប់ពី ៥ឆ្នាំ ឬតិចជាងនេះ។ ជាមួយគ្នានេះដែរ មានអ្នកស្លាប់សរុប ១៣៣ នាក់ គិតមកទល់ពេលនេះ។
October 24, 2022 - Short News
អ៊ុយក្រែន៖ ជំនួយការជាន់ខ្ពស់របស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានឲ្យដឹងថា អាជ្ញាធរអ៊ុយក្រែននឹងរឹតបន្តឹងការផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេសចាប់ពីថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលានេះតទៅ ដើម្បីឆ្លើយតបនឹងបរិមាណនៃប្រភពថាមពលអគ្គិសនីដែលអាជ្ញាធរកំពុងមាននៅពេលនេះ។ យោងតាមការចុះផ្សាររបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា វិធានការរបស់អាជ្ញាធរអ៊ុយក្រែននៅពេលនេះគឺត្រូវបានដាក់ចេញ ក្រោយពេលដែលកងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារជាបន្តបន្ទាប់នៅលើទីតាំងដែលមានរោងចក្រថាមពលរបស់អ៊ុយក្រែន និងធ្វើឲ្យរោងចក្រផលិតថាមពលអគ្គិសនីជាច្រើនត្រូវរងនូវការខូចខាតមិនអាចដំណើរបាន។
October 24, 2022


