- Oun Mey
- Short News
បារាំង៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath បានអោយដឹងថា៖ សហជីពបារាំងចាប់ផ្តើមធ្វើកូដកម្មទូទាំងប្រទេស ដើម្បីសុំដំឡើងប្រាក់ខែ ស្របចំពេលអតិផរណាដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំ។ ដោយការធ្វើកូដកម្មបានធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូនរួមទាំង Eurostar រថភ្លើង និងរថភ្លើងក្រោមដីរបស់ទីក្រុងប៉ារីស បន្ទាប់ពីកម្មកររោងចក្រចម្រាញ់និងដេប៉ូមួយចំនួនដែលដំណើរការដោយក្រុមហ៊ុនថាមពលតូតាល់ ដែលជាក្រុមហ៊ុនថាមពលខ្នាតយក្សរបស់បារាំងបានពន្យារថ្ងៃឈប់ ដើម្បីកូដកម្មបន្តចំនួនសប្តាហ៍ទី ៤ ក្នុងការស្នើសុំដំឡើងប្រាក់ឈ្នួល ជាហេតុធ្វើឱ្យស្ថានីយ៍ប្រេងឥន្ធនៈមានការខ្វះខាតប្រេង ជាពិសេសនៅតំបន់ភាគខាងជើង និងកណ្តាល រួមទាំងទីក្រុងប៉ារីស ដោយការធ្វើកូដកម្មក៏បានរាលដាលដល់ផ្នែកផ្សេងទៀតនៃ EDF ផងដែរ ដោយសហជីពយក្សនុយក្លេអ៊ែររបស់រដ្ឋាភិបាលបារាំង និងសហជីពមន្ត្រីរាជការក៏បានស្នើឱ្យចូលរួមកូដកម្មផងដែរ។
October 20, 2022 - Short News
យោងតាមប្រភពព័ត៌មានបានអោយដឹងថា៖ ទីក្រុង Rastan ធ្លាប់ជាបន្ទាយដ៏រឹងមាំរបស់ពួកប្រឆាំងស៊ីរី និងជាចំណុចនៃការប៉ះទង្គិចគ្នាយ៉ាងខ្លាំង មុនពេលរដ្ឋាភិបាលស៊ីរីដណ្តើមយកទីក្រុងឡើងវិញនៅឆ្នាំ ២០១៨ ដែលតំបន់ជាច្រើននៃជម្លោះមានបេតិកភណ្ឌក៏ដូចជាបុរាណវត្ថុសំខាន់ៗ ហើយទីតាំងបេតិកភណ្ឌដ៏មានតម្លៃរបស់ប្រទេសស៊ីរីត្រូវបានប្លន់យកនិងបំផ្លាញអស់រយៈពេលមួយទសវត្សរ៍កន្លងទៅ។ ថ្មីៗនេះដែរបុគ្គលិកជាន់ខ្ពស់របស់សារមន្ទីរ និងវត្ថុបុរាណរបស់ប្រទេសស៊ីរី បានរកឃើញវត្ថុបុរាណមួយមានទំហំ ២០×៦ ម៉ែត្រដែលត្រូវបានគេរកឃើញនៅលើផ្ទៃដី ១២០ ម៉ែត្រការ៉េនៅក្នុងអគារចាស់មួយ វាមានអាយុកាលតាំងពីសម័យរ៉ូម៉ាំង។
October 20, 2022 - Short News
វៀតណាម៖ អាជ្ញាធរវៀតណាមសម្រេចធ្វើការពិន័យអ្នកបើកបររថយន្តដឹកទំនិញម្នាក់ជាប្រាក់ចំនួន ២០លានដុង (៨១៩,២៥ដុល្លារអាមេរិក) ក្រោយអ្នកបើកបររូបនេះមិនព្រមបើកផ្លូវអនុញ្ញាតឲ្យរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងបើកវារថយន្តរបស់គាត់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Tuyen Quang ភាគខាងជើងប្រទេសវៀតណាម កាលពីម៉ោង ៥ និង ៣០នាទីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈជនបង្កហេតុត្រូវបានអាជ្ញាធរវៀតណាមបញ្ជាក់ថា មានឈ្មោះ Vu The Phuong អាយុ ៤៤ឆ្នាំ។
October 20, 2022 - Short News
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញ។
October 20, 2022 - Short News
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមមន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែកព្រះកេសអសុរាធ្វើពីថ្មបុរាណចំនួនមួយកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ក្រោយចុះរៀបចំសណ្តាប់ធ្នាប់ទីតាំងអតីតតូបលក់ដូររបស់អាជីវករនៅមុខខ្លោងទ្វារចូលក្រុងអង្គរធំនាប៉ែកខាងកើតនៃស្ពានទន្លេអុំ ឱ្យល្អប្រសើរឡើងវិញ។
October 20, 2022 - Short News
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមមន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែកព្រះកេសអសុរាធ្វើពីថ្មបុរាណចំនួនមួយកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ក្រោយចុះរៀបចំសណ្តាប់ធ្នាប់ទីតាំងអតីតតូបលក់ដូររបស់អាជីវករនៅមុខខ្លោងទ្វារចូលក្រុងអង្គរធំនាប៉ែកខាងកើតនៃស្ពានទន្លេអុំ ឱ្យល្អប្រសើរឡើងវិញ។
October 20, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានណែនាំដល់មន្ត្រីកសិកម្មនិងអាជ្ញាធរដែនដីទាំងអស់ ត្រូវដោះស្រាយបញ្ហាភ្លាមៗជូនប្រជាពលរដ្ឋ ដោយត្រូវចុះវាយតម្លៃផលប៉ះពាល់ដំណាំស្រូវចែកពូជឱ្យពលរដ្ឋជាបន្ទាន់ ដើម្បីអាចជួយដោះស្រាយជីវភាពរបស់ប្រជាកសិករក្រោយទឹកស្រកទៅវិញ។
October 19, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញទៅកាន់ខេត្តជុំវិញបឹង ទន្លេសាបចំនួន ៤ គឺ ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ដោយប្រើពេល៥ថ្ងៃ៤យប់ ដើម្បីជួបប្រជាពលរដ្ឋ និងដោះស្រាយជូនប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។
October 19, 2022 - Short News
យោងតាមប្រភពព័ត៌មានដែលបានចុះផ្សាយកាលពីថ្ងៃទី ១៧ ខែតុលា បានអោយដឹងថា៖ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាក្នុងអំឡុងសមាជជាតិលើកទី ២០ នៃតំណាងជាតិរបស់បក្សកុម្មុយនិស្តចិន ដើម្បីប្រកាសពីភាពជោគជ័យនៃគោលនយោបាយកន្លងមករបស់បក្ស។ លោកបានសរសើរពីគោលនយោបាយកូវិដស្មើ សូន្យរបស់រដ្ឋាភិបាលថាជាគោលនយោបាយជោគជ័យខ្លាំង ដោយលោកក៏បានរំលឹកឡើងវិញថា «រដ្ឋាភិបាលចិននឹងផ្តល់អាទិភាពដល់ប្រជាជន និងជីវិតរបស់ពួកគេ លើសពីអ្វីទាំងអស់» ដែលគោលនយោបាយគ្រប់គ្រងជំងឺកូវីដឲ្យនៅសូន្យ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ វាគឺដើម្បីការពារសុខភាពសាធារណៈនិងធានាសុវត្ថិភាពរបស់ពួកគេឱ្យបានយូរតាមដែលអាចធ្វើទៅបាន។ មេដឹកនាំចិនមិនទាន់បញ្ជាក់ថាតើគោលនយោបាយនឹងផ្លាស់ប្តូរនៅពេលណានោះទេ ទោះបីជាមានការមិនពេញចិត្តពីមនុស្សជាច្រើនក៏ដោយ។
October 19, 2022 - Short News
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា ក្នុងឱកាសទទួលមុខតំណែងជារដ្ឋមន្ដ្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានប្ដេជ្ញា ប្រែក្លាយកសិកម្មកម្ពុជា ឱ្យទៅជាកសិកម្មកាន់តែទំនើប ឆ្លាតវៃ ប្រកបដោយបរិយាបន្ន និងមាននិរន្តភាព ធន់នឹងបម្រែប្រម្រួលអាកាសធាតុ ហើយបម្រើឱ្យផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន និងលើកកម្ពស់ជីវភាពរបស់កសិករ។
October 19, 2022